Home តារាអន្តរជាតិ Cheng Lei និង Xu Ruohan មានភាពស៊ីចង្វាក់គ្នាទាំងក្នុងនិងក្រៅសាច់រឿង

Cheng Lei និង Xu Ruohan មានភាពស៊ីចង្វាក់គ្នាទាំងក្នុងនិងក្រៅសាច់រឿង

312
0

តារាសម្ដែង Cheng Lei និងតារាសម្ដែងស្រី Xu Ruohan ព្រមទាំងតារាសម្ដែង Guo Yuxin, Dai Yunfan, Liu Dongqin និង Chang Long បានជួបជុំគ្នាក្នុងកម្មវិធី Live ពិសេសរបស់រឿងភាគ «The Lament of Autumn» នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយបង្កើតបរិយាកាសរីករាយនិងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil1OMFGYAs8ty1hgzQBG6MGlp0Xyq6GGDyNnagUfwqkqj-5l6_nVuo_H40Gt2uPo42ITcHSYPif8fstl2wd94cjxIqmhf0v8y9gwTzdtRzVrRmo5IuxcStmr9YINm34t8Pl1MfIIjW69ShmwLUrYpI-d5Q-tAH_MabXa7oMcZ76Qvv1wlOG6GOHejOUUI/s1280/image_2026-10-16_15-30-43.png
កម្មវិធីនេះមានប្រធានបទដែលផ្ដោតលើឈុតឆាកស្នេហាត្រីកោណ និងជម្លោះស្នេហាដ៏ស្មុគស្មាញក្នុងរឿង។ តួសម្ដែងបាននាំគ្នារំឭកឈុតឆាកសំខាន់ៗនិងបង្ហាញពីអារម្មណ៍របស់តួអង្គដែលធ្លាប់ធ្វើឱ្យទស្សនិកជនរំភើប និងឈឺចាប់តាមសាច់រឿង។ ក្នុងអំឡុងពេលកម្មវិធី Cheng Lei និង Xu Ruohan បានសម្ដែងឡើងវិញនូវឈុតប្រឈមមុខគ្នារវាងតួអង្គ Yu Changxuan និង Ye Pingjun ដែលពោរពេញដោយភាពតានតឹង និងមនោសញ្ចេតនាស្មុគស្មាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgozVW6toLUKStD1jgIyq-qHFGpFgVJ2Sd1_-MvnqaAuzfmV36iLvW6kvYOkrkADa5BcSAnS8yzl45KOY0w5UJArJP-NHP-p3rP8Uw1zvd2jXs0cu045ETxImQ3vL_4KDlcBptuqB4e5OpvfT9mSLOCY2-ta6lqFhaNiPXQc1bpwUWq5jqqfykFAjp1eA0/s1385/image_2026-10-16_15-30-44.png
 
ទោះជាយ៉ាងណា នៅពេលចាកចេញពីតួអង្គ អ្នកទាំងពីរបានបង្ហាញការលេងសើច និងការឆ្លើយឆ្លងគ្នាយ៉ាងរីករាយ ដែលខុសប្លែកពីបរិយាកាសតានតឹងក្នុងរឿង។ ភាពខុសគ្នារវាងក្នុងឆាក និងក្រៅឆាកនេះបានធ្វើឱ្យអ្នកគាំទ្រជជែកគ្នាយ៉ាងផុសផុល ដោយមនុស្សមួយចំនួនពេញចិត្តនឹងភាពស៊ីចង្វាក់គ្នារបស់តារាទាំងពីរ។ Cheng Lei ក៏បានចែករំលែកពីការចូលតួ និងភាពស្មុគស្មាញនៃទំនាក់ទំនងរវាងតួអង្គក្នុងសាច់រឿងផងដែរ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOviFo7-NDLaqgLX2s01JyzmsyLUSSyftOJAoB7hm7paRUPZCia5esGwth4q5W_d-n5y6D6MYBBpnZItICtfZ0ffGCZesKOc5_kTd4tlXq4kegHY77E6RGzkO8yd4brghDmQlIb6B-bAcyMAk2Jqs8gqadzTIBMvJPhw35WvcC8p0rdhTuPDNzlk0HO9s/s2048/image_2026-10-16_15-30-45.png
អ្វីដែលគួរឱ្យចាប់អារម្មណ៍មិនចាញ់តួឯក គឺការបង្ហាញខ្លួនរបស់ Guo Yuxin ដែលសម្ដែងជាតួ Tao Ziyi ក្នុងរឿង។ តួអង្គរបស់នាងជានារីមានចរិតរឹងមាំ ស្រស់ស្អាត និងស្រលាញ់តួ​ឯកប្រុសយ៉ាងខ្លាំងប៉ុន្តែស្នេហារបស់នាងមិនបានទទួលការឆ្លើយតបដូចបំណងឡើយ។
ក្នុងកម្មវិធី Live នាងបានសម្ដែងឡើងវិញនូវឃ្លាសន្ទនាល្បីៗរបស់តួអង្គ ដែលបង្ហាញទាំងភាពមានមោទនភាព និងភាពផុយស្រួយក្នុងចិត្តរបស់ Tao Ziyi។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivR7EPtGP0ZfxFbWGpujO7Miq6ct26NPy3UrGn3RTmbPIQUab4PsEDkHUyd4Fm6uQ6Jcbu8HbnHCQTnznNU_N0e86ZVdR_Da2VUqBHHfidpOYFALMLUalc8z8-xQjthVvD8pAHyAaS7hl_fauCyYUbA-PTAZJaRkqQ-FOG6KCOsFWMjXAz4HOUFyhk6Wg/s1200/image_2026-10-16_15-30-46%20(2).png
 
នៅពេលពន្យល់ពីតួអង្គ Guo Yuxin បានលើកឡើងថា Tao Ziyi មិនមែនជាមនុស្សអាក្រក់ដែលមានចរិតតែមួយមុខនោះទេ។ នាងគ្រាន់តែជាមនុស្សដែលមានភាពរឹងរូសដូចក្មេង និងប្រកាន់ខ្ជាប់នឹងអ្វីដែលខ្លួនជឿថាគួរតែជារបស់ខ្លួន ខណៈផ្នែកខាងក្នុងនៅតែមានភាពទន់ភ្លន់។ ការបកស្រាយតួអង្គនេះបានធ្វើឱ្យអ្នកទស្សនាមើលឃើញមុំផ្សេងទៀតរបស់ Tao Ziyi និងយល់កាន់តែច្បាស់ពីមូលហេតុនៅពីក្រោយសកម្មភាពរបស់នាងក្នុងរឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM-5m_qgOI57TEqPVNkYtlrxT5fxMgEG4wKzRLlYiffhTaOwAy2fJNF84T8S_-Hx1txInLaKGQmnOEveY-bRl7vsiI-D7B2N9-zoyQ6Da3zA-e9q2N_AJDfH4VuhURhYCtrk5jV60SxE2A4-i7K_P5q7NEVN0PYnFrH-U8be92Vcrb-uBQK12GNQfP7y0/s993/image_2026-10-16_15-30-46%20(3).png
 
ក្រៅពីការរំឭកឈុតឆាកសំខាន់ៗ តួសម្ដែងក៏បានចែករំលែករឿងរ៉ាវកំប្លែង និងបទពិសោធន៍ពីការថតរឿងផងដែរ។ បរិយាកាសរីករាយក្នុងកម្មវិធីបានបង្ហាញពីភាពខុសគ្នារវាងទំនាក់ទំនងតួអង្គដែលពោរពេញដោយការប្រឈមមុខគ្នាក្នុងរឿង និងមិត្តភាពរបស់តួសម្ដែងនៅក្រៅឆាក។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj85IIgjln00Obk4sCREmvCOj6j9zMeSXSnfOmdhvaxQvEmq_Dm19UdgcZo2f36lJnq2hSZixM2UmO74a_r-6vGuxlGf3jAZcELzTnW40PL29OpWljXYZZASx5yKDeoNk1002A_NZWRsZRhN-njpeLJ_k99Pi8wIYXCx2w1MlSHYVCYcrzNDajIb1EI5Qs/s1200/image_2026-10-16_15-30-46.png
រឿងភាគ «The Lament of Autumn» ត្រូវបានកែសម្រួលពីប្រលោមលោករបស់អ្នកនិពន្ធ Ling Xi ដោយមានសាច់រឿងកើតឡើងក្នុងសម័យសាធារណរដ្ឋចិន និងផ្ដោតលើស្នេហា ជម្លោះអំណាច និងជោគវាសនារបស់មនុស្សក្នុងសម័យចលាចល។ បន្ទាប់ពីការចាក់ផ្សាយកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ រឿងភាគនេះទទួលបាននូវការចាប់អារម្មណ៍ភ្លាមៗពីសំណាក់ទស្សនិកជននិងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង៕