តារាកំប្លែង ពាក់មី បានបង្ហោះសំណេរមួយបង្កឱ្យទស្សនិកជនមានការចាប់អារម្មណ៍ជាច្រើនជុំវិញរឿងទំនាក់ទំនងដៃគូ។ ការបង្ហោះសំណេរនេះគឺស្របពេលដែលអ្នកបង្កើតមាតិកា ប្រូស្នា ដែលរងការចោទប្រកាន់ពីគូស្នេហ៍ថាបានប្រើប្រាស់អំពើហិង្សាពេលនេះ អ្នកទាំងពីរវិលមកសម្របសម្រួលគ្នាវិញ។
នៅយប់ថ្ងៃទី១៦ ខែតុលា ប្រូស្នា និងគូស្នេហ៍ដែលមានឈ្មោះថា គន្ធា បានចេញមក Live នៅលើបណ្តាញសង្គមហ្វេកប៊ុកដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «សូមបងប្អូនយោគយល់អធ្យាស្រ័យដល់ពួកយើងទាំងពីរផងអរគុណច្រើន»។ នៅក្នុងការ Live នេះ គន្ធា បាននិយាយថាការដែលនាងបង្ហោះវីដេអូនោះដោយសារតែមានការខឹងសម្បារខ្លាំងពេកទៅលើ ប្រូស្នា ។ នាងបានទទួលស្គាល់ថាទង្វើរបស់ខ្លួនគឺជ្រុលមួយពេលគិតអ្វីមិនចេញ ហើយការវាយនោះនាងមិនឈឺសាច់ប៉ុន្មាននោះទេប៉ុន្តែឈឺចិត្តខ្លាំងជាង។.png)
នារីរូបនេះរួមទាំង ប្រូស្នា បានលើកដៃសូមទោសសាធារណជនដែលធ្វើឱ្យវល់ពេញបណ្តាញសង្គមដោយសារតែរឿងរ៉ាវរបស់អ្នកទាំងពីរ និងមិននឹកស្មានថាវីដេអូនោះមានការផ្ទុះខ្លាំងយ៉ាងនេះនោះទេដោយសារតែបង្ហោះមិនបានប៉ុន្មាននាងក៏បានលុបចេញវិញដែរ។ ជាមួយគ្នានេះ ប្រូស្នា ក៏បានលើកដៃសូមទោសនារីជាគូស្នេហ៍ អនាគតម្តាយក្មេក រួមទាំងទស្សនិកជនចំពោះទង្វើឈ្លោះប្រកែកគ្នាទៅវិញទៅមករបស់អ្នកទាំងពីរដោយមិនមានការវាយតប់នោះទេ គ្រាន់តែជាការរុញគ្នាទៅវិញទៅមក។.png)
អ្នកទាំងពីរក៏បានបង្ហាញពីការធ្វើកិច្ចសន្យាដោយមានឪពុកម្តាយទាំងសងខាងដឹងឮដោយ ប្រូស្នា សន្យាថានឹងមិនធ្វើបែបនេះដាក់ គន្ធា រួមទាំងការជេរប្រមាថទៅកាន់ម្តាយនាងទៀតឡើយ។ មិនត្រឹមតែប៉ុណ្ណោះ គន្ធា បាននិយាយថានាងមិនចង់បង្ហោះវីដេអូនោះទេពីព្រោះនាងស្រលាញ់ ប្រូស្នា ខ្លាំងប៉ុន្តែមានអ្នកជំរុញក្នុងពេលដែលនាងកំពុងពិបាកចិត្ត ខណៈប្រូស្នា បានបន្ទរថាមានអ្នកចង់បាន គន្ធា ពីរូបលោក។

បន្ទាប់ពីធ្វើការបកស្រាយជុំវិញភាពចម្រូងចម្រាសនេះរួច ប្រូស្នា និង គន្ធា ទទួលបាននូវមតិប្រតិកម្មចម្រុះដោយអ្នកខ្លះចាត់ទុកថាទង្វើរបស់ពួកគេបំពុលសង្គម ស្របពេលមានមតិណែនាំជាច្រើនមកកាន់ គន្ធា។.png)
ទន្ទឹមនឹងរឿងរ៉ាវរបស់អ្នកបង្កើតមាតិកា ប្រូស្នា ល្បីល្បាញយ៉ាងខ្លាំងគេស្រាប់តែឃើញតារាកំប្លែងពាក់មី បង្ហោះសំណេរមួយថា «បើផុសហ្វេកប៊ុកឈ្លោះគ្នាបែកគ្នាហើយយកគ្នាវិញដដែលទេកុំផុសអី អាណិតអ្នកខមិនផង»។ ទោះបីជាសំណេររបស់តារាកំប្លែងពាក់មី មិនបានបង្ហាញចំឈ្មោះក្តីប៉ុន្តែមនុស្សជាច្រើនជឿថាគឺជារឿងរបស់ ប្រូស្នា និងគូស្នេហ៍ ដែលកំពុងល្បីនៅលើបណ្តាញសង្គម៕










