Home តារាជាតិ មាន សូនីតា ឆ្លើយតបទៅនឹងមតិរិះគន់ជុំវិញការប្រកួត Universal Woman

មាន សូនីតា ឆ្លើយតបទៅនឹងមតិរិះគន់ជុំវិញការប្រកួត Universal Woman

100
0

បន្ទាប់ពីបញ្ចប់ការប្រកួត មាន សូនីតា លំដាប់រងទី៤ Universal Woman 2026 បានចេញមក Live បង្ហាញអារម្មណ៍របស់ខ្លួនជាលើកដំបូងជុំវិញមតិរិះគន់កន្លងមកអំឡុងពេលនាងប្រកួត។ មិនត្រឹមតែប៉ុណ្ណោះ មាន សូនីតា បានបង្ហាញថាមេរបស់ខ្លួនទំនងចង់សំដៅដល់ស្ថាប័ន Universal Woman Cambodia មិនជួយជ្រោមជ្រែងបង្ហាញផ្លូវខណៈនាងត្រូវរ៉ាប់រងអ្វីៗតែម្នាក់ឯងក្នុងរយៈពេលដ៏ខ្លីត្រឹមតែ១ខែមុនពេលចាប់ផ្តើមប្រកួតជាផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYan8d5K7wCpr7LyPA3ApxEVzJGiDiCHB2RjzEyWxbA2Z-ZDD9AVaFzaUyqQYjlkXt9dUlEc0Lfw13D7p8Va500H2rGJDIovoxXSjs-nRv5K_t51DglbmBjKha0iNvGDyzz2ce7KOHZfOoCsge1CZg2E6lyfjIkuLMm3T7u6OHV8os1hwLqt0O0JZlyJ8/s2048/image_2026-10-16_09-09-30%20(2).png

នៅយប់ថ្ងៃទី១៥ ខែតុលា មាន សូនីតា បាន Live នៅលើបណ្តាញសង្គមហ្វេកប៊ុកដោយភ្ជាប់មកជាមួយនឹងចំណងជើងយ៉ាងខ្លីថា «សុបិនអាក្រក់»។ នៅក្នុងការ Live នេះ មាន សូនីតា បាននិយាយថានាងគឺជាមនុស្សស្ងប់ស្ងៀមមិនសូវបង្ហាញអារម្មណ៍នៅលើបណ្តាញសង្គមឡើយ។ ទោះយ៉ាងណា មាន សូនីតា បានដឹងពីបញ្ហាចំពោះការប្រកួតរបស់នាងដែលរងនូវការរិះគន់យ៉ាងច្រើនពីសំណាក់អ្នកគាំទ្រវិស័យបវរកញ្ញា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuZXwDr9UT9C25_B9guR1T1o21k9e76ezgLdCpMDivZoUVC04fuXv3aikJCWOEtVdUt0l3p_iJBgnqh8wRetgXrz_kwkasnFL-VF-ixzAPuHAqE3s6bQH2OmQ5V98USFHPTecaxRDMMtXyb8sCARp4lgqo_4Y_PYv79HoJw9UCk4y4E6E4nNgxqH9IarU/s2048/image_2026-10-16_09-09-30.png
ជុំវិញការលើកឡើងអំពីមតិរិះគន់ Universal Woman Cambodia 2026 បានបង្ហាញថាបេក្ខភាពផ្សេងៗមុននឹងចេញមកប្រកួតគឺមានរយៈពេលជាច្រើនខែដើម្បីត្រៀមខ្លួនប៉ុន្តែសម្រាប់នាងវិញគឺមានពេលវេលាខ្លីណាស់ដោយត្រឹមតែ១ខែប៉ុណ្ណោះមិនថាការរៀនដើរ ការធ្វើវីដេអូប្រកួត រៀនឆ្លើយសំណួរ សូម្បីតែរកអ្នកច្នៃម៉ូតក៏មិនបានដោយសារតែគេជាប់ធ្វើឱ្យអ្នកដទៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSMVH06jjhe2DMOYlugyK4F1bA0FtIHpcgNRCLlurmSXZrsBEP6PFlJJXRFxuPthK-Wg_z_5KWrGYvd6xzeZzApCuvOmT8VcOYiUQzEVI03ksd5JkB3LosJwlnPoZ06XLAJQMCbPSAGqMlYqxfpYX2T1BieidtVhKOtbDsXE6Li9t-g0bpq-PPfoPSbis/s2048/image_2026-10-16_09-09-31.png
មាន សូនីតា ក៏បង្ហាញដោយក្តីអន់ចិត្តដែលនាងមានមេនៅក្បែរខ្លួនហើយប៉ុន្តែមិនអាចបង្ហាញផ្លូវក្នុងការត្រៀមខ្លួនឱ្យនាងបាន។ បវរកញ្ញារូបនេះបានប្រៀបធៀបខ្លួនជាមនុស្សដែលឈរនៅចំកណ្តាលទន្លេទៅមុខក៏ពិបាកថយក្រោយក៏ពិបាក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgddZKmH5FjMqiv5vllycjLZS6mf5poubWfmDdFz3hf_fJ8mpZL3xFzx7QVUc-R0dY_Gmr3Vtr09nj8g4rIZjo8VFAg-EljW4J3LfnBTpu5LZer4k_2zIoX9y1raUib42MmHiHtQcCEpBT8Z5FAanlbDUUq6KTGPBZshlZ5TbfIcn5s1ADjs87jAW8wKE8/s2048/image_2026-10-16_09-09-32.png

មិនត្រឹមតែបង្ហើបពីបញ្ហាត្រួសៗក្នុងដំណើរថ្មីជាបវរកញ្ញា មាន សូនីតា ក៏បានបង្ហោះជាសំណេរនៅលើបណ្តាញសង្គមតែម្តង។ លំដាប់រងទី៤ Universal Woman 2026 បានបង្ហាញយ៉ាងច្បាស់ថានាងទទួលបានពាក្យសម្តីដូចជា ផាត់មុខក្រាស់ពេក ដើរមិនកើត ឈុតមិនស្អាត រ៉ូបមិនស្អាត អត់សមជាបវកញ្ញា ឈុតតំណាងជាតិមិនឡូយ មើលទៅឆ្គងណាស់ មើលទៅខ្សោះៗ ដូចអត់មានកម្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSPUv-jQcxpzirEuVXd2_4FbZ8ziaVoNs3EGAKfS-nX38x689WZj5mJK_-DuYcZ0iw81gVlCsIqfrlBL-h2hXgAJpbhkPm4zXsVHF4KC5r0TkpsNbbtPPCBB5Y773y7JDANytugPcu8hjqKgCGGea-vDkxbmLm7oaxcf4_5jbcAty7TllCwlrEs198Ics/s2048/image_2026-10-16_09-09-34.png
មាន សូនីតា ថានាងមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ ប៉ុន្តែនាងនឹងមិនចុះចាញ់ចំពោះការរិះគន់ឡើយ។ ផ្ទុយទៅវិញ នាងនឹងយកការរិះគន់ជាកម្លាំងចិត្ត ដើម្បីអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរ និងសម្រេចក្តីស្រមៃរបស់ខ្លួន។ Universal Woman Cambodia 2026 ថា «នៅពីក្រោយការបង្ហាញខ្លួនមួយលើឆាក មានការហាត់ សម ការត្រៀមខ្លួន សម្ពាធ ភាពនឿយហត់ និងការលះបង់ជាច្រើនដែលមនុស្សមិនបានឃើញ។ អ្នកឃើញតែអ្វីដែលកើតឡើងនៅលើឆាក ប៉ុន្តែអ្នកប្រហែលជាមិនបានឃើញដំណើរដ៏លំបាកនៅពីក្រោយវាទេ»។

ក្រោយពីបញ្ចេញអារម្មណ៍របស់ខ្លួននិងបានរៀបរាប់ពីទុក្ខលំបាកក្រោយឆាកដែលមនុស្សមួយចំនួនមិនបានដឹងថានាងត្រូវរងនូវសម្ពាធបែបណា អ្នកគាំទ្រមួយចំនួនក៏បានលើកទឹកចិត្តនិងបង្ហាញការយល់អារម្មណ៍ចំពោះ មាន សូនីតា ផងដែរ៕