Home ព័ត៌មានជាតិ តើកម្ពុជានឹងត្រូវរងសម្ពាធអ្វីខ្លះ ក្រោយ Al Jazeera លាតត្រដាងអាណាចក្រស្កេមនៅកោះកុង?

តើកម្ពុជានឹងត្រូវរងសម្ពាធអ្វីខ្លះ ក្រោយ Al Jazeera លាតត្រដាងអាណាចក្រស្កេមនៅកោះកុង?

248
0

វិបត្តិជាន់លើវិបត្តិ! ខណៈដែលកម្ពុជាព្យាយាមអះអាងពីភាពស្អាតស្អំ និងយុទ្ធនាការបោសសម្អាតមជ្ឈមណ្ឌលឆបោ.កអនឡាញ ស្រាប់តែវីដេអូស៊ើបអង្កេតរបស់សារព័ត៌មានយក្ស Al Jazeera 101 East ជុំវិញគម្រោង Long Bay តារាសាគរ របស់មេខ្លោងចិន Deng Pibing បានធ្វើឱ្យពិភពលោកវាយតម្លៃអវិជ្ជមានលើកម្ពុជាជាថ្មី។
_____________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-xJZwdfxZlrbkPaowc8YHNQ-JZCemhcYySJwZK6j8qeKWeKhYJZwt1-DOTtZU_MH1h4AV7byqk_xbBrJas4k2DLI5JQAKEXjtxUmB7R-wQ0UWtw9zHmX3rHe_qbvBmwlDjruCj4xYcyD5DOa1JZwAmPY-pzOgUViExvnyWHAzixqH3zCbzW_L3pRoAsk/s694/photo_2026-10-14_09-17-09.jpg
ព្រោះតែក្រុមមនុស្សលោភលន់មួយក្ដាប់ ធ្វើឲ្យអាម៉ាសដល់មនុស្សមួយប្រទេស! ខណៈដែលរដ្ឋាភិបាលកម្ពុជាបានអះអាងពីភាពជោគជ័យនៃយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការចុះបោសសម្អាត និងកម្ទេចមជ្ឈមណ្ឌលឆបោកបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជា វីដេអូស៊ើបអង្កេតរបស់ Al Jazeera ជុំវិញអាណាចក្រស្កេមដ៏ធំនៅខេត្តកោះកុង តំបន់តារាសាគរ របស់មេខ្លោងចិនដីកាក្រហម Deng Pibing (តឹង ភីពីង) បាននិងកំពុងធ្វើឲ្យពិភពលោកសម្លឹងមើល និងវាយតម្លៃអវិជ្ជមានមកលើកម្ពុជាជាថ្មី បើទោះជាសព្វថ្ងៃ ទីតាំងនិងសកម្មភាពរបស់បណ្ដាញឧក្រិដ្ឋជនទាំងនោះ ត្រូវបានអាជ្ញាធរចុះបង្ក្រាប ចាប់ខ្លួនមនុស្ស និងបិទខ្ទប់ជាផ្លូវការទៅហើយក្ដី។ តើការលាតត្រដាងវីដេអូឯកសាររបស់កម្មវិធី Al Jazeera 101 East នាពេលនេះ អាចនឹងផ្តល់ផលប៉ះពាល់ និងសម្ពាធធ្ងន់ធ្ងរអ្វីខ្លះដល់កម្ពុជា?

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUMxJ4bHcPOHOPLONnp5vGuF58P0hIw4RXi0dhNlNhUXmc3bPKYbI6J_UOB84ShC8-ROdzVSbnCXOSaRYVo7dkgZiSv2fLbJz5YHMYSZZe2vkz07tEBCgIjLkVXxfvzTqvj8am0eGuMKWQi08R0IZtq424-Az_jy4xTSr5F-eVPHQF3vuiqbAhvY_jSjA/s640/photo_2026-10-15_09-33-05%20(2).jpg

    ផ្អែកតាមការវាយតម្លៃលើស្ថានភាពភូមិសាស្ត្រនយោបាយ និងសន្តិសុខបច្ចេកវិទ្យា បើទោះបីជាសមត្ថកិច្ចកម្ពុជាបានចុះបង្ក្រាប និងបិទផ្សារភ្ជាប់គម្រោង Long Bay រួចរាល់ហើយក្តី ប៉ុន្តែខ្សែវីដេអូស៊ើបអង្កេតរយៈពេល ២៤ នាទីនេះ នៅតែរុញច្រានកម្ពុជាឱ្យធ្លាក់ទៅក្នុងវិបត្តិ និងសម្ពាធធំៗចំនួន ៤ យ៉ាង។ ទីមួយ គឺ«វិបត្តិនៃការយល់ឃើញរបស់ពិភពលោក» ដែលទាញទម្លាក់រូបភាពសន្តិសុខជាតិ និងទេសចរណ៍យ៉ាងដំណំ ព្រោះគេនៅតែយល់ថាកម្ពុជាជាជម្រកឧក្រិដ្ឋជន។ ទីពីរ គឺការបាត់បង់ទំនុកចិត្តពីវិនិយោគិនស្អាតស្អំ និងហានិភ័យនៃការរងទណ្ឌកម្មហិរញ្ញវត្ថុអន្តរជាតិ (បញ្ជីប្រផេះ)។ ទីបី គឺសម្ពាធការទូតយ៉ាងធ្ងន់ធ្ងរពីបណ្តាប្រទេសមហាអំណាច ដោយសារតែវីដេអូបានព្យាយាមផ្ដិតរូបភាពបង្ហាញពីការជាប់ពាក់ព័ន្ធរបស់មន្ត្រីជាន់ខ្ពស់កម្ពុជាជាមួយមេខ្លោងដីកាក្រហម Deng Pibing។ ទីបួន គឺការរត់គេចខ្លួនបាត់ស្រមោលរបស់លោក Deng Pibing តាំងពីចុងខែឧសភា ឆ្នាំ២០២៦ ដែលស្តែងឱ្យឃើញពីភាពធូររលុង ឬការលេចធ្លាយព័ត៌មានសម្ងាត់យោធា មុនពេលសមត្ថកិច្ចចុះបង្ក្រាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo0rbmbpHR4kKKk3gyia1mXprXfbiPAU690lGxGpIgo9zETOcYbAZHLywpZnSKU6O6-7Ain72VbSPX9gzEAKcEWkyqumAeX-jkC6alID-sLlDngO1GHS9fNNPYuM97G4aluAD81rTblib_WWFv6Q7wpYvAKfS3fiInz-5eO9kaNB78hsWAMad2aYlqQ6w/s561/photo_2026-10-15_09-33-05%20(3).jpg

    ជុំវិញវិបត្តិដ៏រសើបនេះ ក្រុមអ្នកជំនាញ និងអ្នកវិភាគសង្គមបានបង្ហាញប្រសាសន៍ និងដាក់ចេញនូវការជម្រុញយ៉ាងមុតស្រួច ក្នុងការដោះស្រាយ និងស្តារស្ថានការណ៍អាក្រក់នេះឡើងវិញ ។ ក្រុមអ្នកជំនាញបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវតែអនុវត្តវិធានការក្តៅ គឺការវះកាត់សាច់ស្អុយផ្ទៃក្នុងឱ្យដល់ឫសគល់» ដោយដាច់ខាតមិនត្រូវលើកលែង អត់ឱន ឬយោគយល់ឱ្យមន្ត្រីពុករលួយ និងជនមានអំណាចណា ដែលហ៊ានគុបគិត ឬបើកដៃយាមការពារឱ្យក្រុមឧក្រិដ្ឋជនចិនខុសច្បាប់ជាដាច់ខាត។ បន្ថែមពីនេះ អ្នកជំនាញជម្រុញឱ្យក្រសួងការបរទេស និងនគរបាលជាតិ រៀបចំធ្វើសន្និសីទសារព័ត៌មានអន្តរជាតិ បញ្ចេញភស្តុតាង និងរូបភាពនៃការបង្ក្រាបតំបន់ Long Bay ដើម្បីបង្ហាញពីម្ចាស់ការ និងត្រូវបង្កើនការសហការស៊ីជម្រៅជាមួយ Interpol ដើម្បីតាមប្រមាញ់ចាប់ខ្លួនលោក Deng Pibing យកមកផ្តន្ទាទោស ដើម្បបង្ហាញពីភាពស្អាតស្អំរបស់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAw16JwYfM6eM4MIkPtHyKzmm3-HW08kRyM06w3ah0dFzWQxaJvtqRT-D9ZgWUUD8rF6J7niItNEo-FP-6s9b0TpwcQ44izc07p3aaMh-XN3c0WykNO9ilf4jxIsuTNP2Nb_VZKuhgnmWu3C-DhIR4dv6rX2S8jYv5mz3SM5kMX2sGa02U7W5uI1Qu67U/s750/photo_2026-10-15_09-33-05%20(4).jpg

    សរុបសេចក្តីមក ការលាតត្រដាងរបស់ទីភ្នាក់ងារសារព័ត៌មានកំពូលរបស់ពិភពលោក Al Jazeera ជុំវិញវិបត្តិស្កេមអនឡាញនៅតារាសាគរ បានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងដ៏អាម៉ាសមួយ ដែលទាញទម្លាក់កេរ្តិ៍ឈ្មោះប្រទេសជាតិយ៉ាងធ្ងន់ធ្ងរ។ លទ្ធផលនៃភាពលោភលន់ ដេញតាមតែលាភសក្ការៈខុសច្បាប់របស់ក្រុមមនុស្សមានអំណាច និងមន្ត្រីខិលខូចមួយក្តាប់តូច ដែលហ៊ានលបលួចគុបគិត បើកដៃការពារឱ្យក្រុមឧក្រិដ្ឋជនបរទេសមកប្រព្រឹត្តបទល្មើស កំពុងតែជះឥទ្ធិពលអាក្រក់ និងកំហុសឆ្គងដ៏អាម៉ាសមកលើប្រជាជនកម្ពុជាស្លូតត្រង់ទាំង ១៧ លាននាក់។ វិបត្តិនេះគឺជាសារដាស់តឿនឱ្យរដ្ឋាភិបាល ត្រូវតែប្រើប្រាស់កណ្តាប់ដៃដែក កម្ទេចរាល់មន្ត្រីពុករលួយ និងបង្កើនតម្លាភាពច្បាប់ឱ្យបានពិតប្រាកដ ដើម្បីស្តារកិត្តិយស កិត្យានុភាពជាតិ និងទំនុកចិត្តឡើងវិញនៅលើឆាកអន្តរជាតិ ប្រកបដោយភាពស្អាតស្អំជានិរន្តរ៍៕