មេទ័ពថៃដេកមិនលក់បក់មិនល្ហើយ! យោងតាមរបាយការណ៍ផ្លូវការពី Khaosod English និង SCMP លោកនាយឧត្តមសេនីយ៍ Seksan Khantha មេបញ្ជាការកងទ័ពជើងអាកាសថៃ បានចេញមុខប្រកាសអាសន្ន និងបង្ហាញការព្រួយបារម្ភខ្លាំងពីវត្តមានមូលដ្ឋានយោធាចិនដែលទើបតែកសាងឡើងនៅលើទឹកដីឡាវ។
____________
បន្ទាប់ពីមហាយក្សចិន និងឡាវ បានចាប់ដៃគ្នាយ៉ាងស្អិតរមួតកសាងមជ្ឈមណ្ឌលយោធាថ្មីសន្លាងមួយកាលពីពេលថ្មីៗនេះ ស្រាប់តែពេលនេះ ខាងភាគីយោធាថៃបានចេញមុខមកបង្ហាញក្តីព្រួយបារម្ភ និងរសាប់រសល់ក្នុងចិត្តយ៉ាងខ្លាំង ជុំវិញការហក់ឡើងនៃឥទ្ធិពលយោធារបស់ប្រទេសមហាអំណាចនៅក្បែររបងផ្ទះរបស់ខ្លួន។ វត្តមាននៃមូលដ្ឋានទ័ពអាកាសរបស់ចិននៅលើទឹកដីឡាវ បានក្លាយជាដុំភ្លើងភូមិសាស្ត្រនយោបាយថ្មីមួយ ដែលបង្ខំឱ្យមេបញ្ជាការកំពូលរបស់ថៃ ត្រូវដេកមិនលក់ បក់មិនល្ហើ និងប្រកាសអាសន្នតាមដានស្ថានការណ៍ ២៤ ម៉ោងលើ ២៤ ម៉ោង។.jpg)
យោងតាមការចុះផ្សាយព័ត៌មានក្តៅគគុករបស់សារព័ត៌មានជាតិ Khaosod គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២៦ នេះ លោកនាយឧត្តមសេនីយ៍ Seksan Khantha (សេកសាន ខាន់ថា) មេបញ្ជាការកងទ័ពជើងអាកាសភូមិន្ទថៃ បានចេញមុខមកថ្លែងសារទាំងរសាប់រសល់ចិត្តចំៗថា វត្តមានមូលដ្ឋានយោធាចិននៅក្នុងប្រទេសឡាវ នឹងអាចជាឧទាហរណ៍មួយ នៃការប្រកួតប្រជែង និងការពង្រីកឥទ្ធិពលរបស់ប្រទេសមហាអំណាចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកបានបន្ថែមថា ព្រឹត្តិការណ៍ភូមិសាស្ត្រយុទ្ធសាស្ត្រដ៏ធំមួយនេះ បានបង្កើតជាការព្រួយបារម្ភយ៉ាងខ្លាំងមកដល់ប្រទេសថៃ ដែលជាប្រទេសក្បែរខាងរបងជាប់ជាមួយឡាវ។ ហេតុការណ៍នេះបានជម្រុញឱ្យកងទ័ពអាកាសថៃ ត្រូវបង្ខំចិត្តដាក់ចេញនូវវិធានការបញ្ជាឱ្យក្រុមការងារបច្ចេកទេស ធ្វើការតាមដាន និងវិភាគលើការវិវត្តន៍ នៃមូលដ្ឋានទ័ពអាកាសរបស់ចិននោះយ៉ាងម៉ឺងម៉ាត់បំផុត។
.jpg)
ផ្អែកលើរបាយការណ៍ស៊ើបការណ៍របស់សារព័ត៌មានអន្តរជាតិ South China Morning Post (SCMP) មជ្ឈមណ្ឌលគាំទ្រ និងបណ្តុះបណ្តាលកងទ័ពអាកាសរួមគ្នារវាង ចិន និងឡាវ ត្រូវបានបង្កើតឡើងជាផ្លូវការនៅតំបន់ Ban Keun ប្រទេសឡាវ កាលពីថ្ងៃទី ២៩ ខែកញ្ញា កន្លងទៅថ្មីៗនេះ។ យោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិចិន មូលដ្ឋានទ័ពនេះមានគោលបំណងជួយដល់កងទ័ពអាកាសឡាវ ក្នុងការបណ្តុះបណ្តាលសន្តិសុខ និងអាកាសចរណ៍ស៊ីវិល។ ប៉ុន្តែ ទោះជាយ៉ាងណា គម្រោងអភិវឌ្ឍន៍យោធាមួយនេះ ត្រូវបានរក្សាជាការសម្ងាត់កម្រិតកំពូល ដោយគ្មានការផ្តល់ព័ត៌មានលម្អិតអំពីប្រភេទយុទ្ធោបករណ៍ ចំនួនកងទ័ព ឬចំនួនយន្តហោះចម្បាំងដែលត្រូវដាក់ពង្រាយនៅទីនោះជាសាធារណៈឡើយ។ កត្តាអាថ៌កំបាំងយោធានេះហើយ ទើបធ្វើឱ្យភាគីថៃ កាន់តែភ័យខ្លាច និងសង្ស័យពីការគំរាមកំហែងដល់ស្ថិរភាពព្រំដែនរបស់ខ្លួន។

សរុបមក សេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភរបស់មេបញ្ជាការកងទ័ពអាកាសថៃ ជុំវិញវត្តមានមូលដ្ឋានយោធាចិននៅលើទឹកដីឡាវ បានឆ្លុះបញ្ចាំងពីការកើនឡើងកម្តៅភូមិសាស្ត្រនយោបាយយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ានទោះបីជាមានការរិះគន់ថា យោធាថៃហាក់កំពុងភ័យខ្លាចស្រមោលខ្លួនឯង ឬរសាប់រសល់ចិត្តជ្រុលហួសហេតុក្តី ប៉ុន្តែនៅក្នុងទស្សនវិស័យសន្តិសុខជាតិ រដ្ឋាភិបាលថៃមិនអាចបិទភ្នែកមិនដឹងមិនឮចំពោះការផ្លាស់ប្តូររបបយោធាក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខបានឡើយ។ វិបត្តិនេះទាមទារឱ្យថៃត្រូវតែរៀបចំយុទ្ធសាស្ត្រការទូតឱ្យបានឆ្លាតវៃ ដើម្បីរក្សាតុល្យភាពអំណាចរវាងប្រទេសជិតខាង និងប្រទេសមហាអំណាចចិន ដើម្បីធានាឱ្យបាននូវសន្តិភាព និងស្ថិរភាពព្រំដែនយូរអង្វែង ជៀសវាងការធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធដោយអចេតនា៕










