មិននឹកស្មានសោះ! ស្លឹកក្រខុប ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញថាអាចមានសមត្ថភាពវា.យបំផ្លា.ញកោសិកាមហារីកពោះវៀនធំ យ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅក្នុងដំណាក់កាលពិសោធន៍!
______________ 
មិននឹកស្មានសោះ ក្រខុប ដែលជារុក្ខជាតិដុះចោលតាមផ្លូវ និងមុខផ្ទះ បែរជាត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញថា មានផ្ទុកសារធាតុគីមីដែលមានជាតិពុលខ្ពស់ អាចវាយប្រហារបំផ្លាញកោសិកាមហារីកយ៉ាងមានប្រសិទ្ធភាព នៅក្នុងការធ្វើតេស្តសាកល្បងក្រោមលក្ខខណ្ឌមន្ទីរពិសោធន៍។ របកគំហើញវេជ្ជសាស្ត្រដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានដាស់ការចាប់អារម្មណ៍ពីមហាជនទូទាំងបណ្តាញសង្គម ខណៈដែលក្រុមអ្នកជំនាញប្រញាប់ប្រញាល់ចេញមុខមកពន្យល់ពីដែនកំណត់នៃការពិសោធន៍ ដើម្បីការពារការយល់ច្រឡំជាសាធារណៈ។.jpg)
យោងតាមរបាយការណ៍ស្រាវជ្រាវវិទ្យាសាស្ត្រផ្លូវការ ចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Planta Medica ដោយក្រុមអ្នកស្រាវជ្រាវដឹកនាំដោយលោក Jih-Jung Chen មកពីស្ថាប័នអប់រំនៃប្រទេសតៃវ៉ាន់ ពួកគេបានប្រមូលស្លឹកក្រខុបយកមកធ្វើការសម្ងួត រួចឆ្លងកាត់ដំណើរការចម្រាញ់ និងបន្សុទ្ធយ៉ាងហ្មត់ចត់។ តាមរយៈដំណើរការនេះ អ្នកវិទ្យាសាស្ត្របានញែកចេញនូវសមាសធាតុគីមីចំនួន ២០ ប្រភេទ ដែលស្ថិតក្នុងក្រុម Chalcones និង Flavanones។ លទ្ធផលនៃការពិសោធន៍បានបង្ហាញយ៉ាងច្បាស់ថា មានសមាសធាតុគីមីចំនួន ៤ បង្ហាញសកម្មភាពពុលខ្លាំង ក្នុងការវាយបំផ្លាញកោសិកាមហារីកពោះវៀនធំរបស់មនុស្ស និងកោសិកាមហារីកគ្រាប់ឈាមសរបស់សត្វកណ្តុរឱ្យខូចខាតទ្រង់ទ្រាយបានយ៉ាងពូកែ។.jpg)
ទោះជាយ៉ាងណា ផ្អែកលើការបកស្រាយលម្អិតពីទំព័រវិទ្យាសាស្ត្រ Philippine Scholar លទ្ធផលដ៏រំភើបនេះត្រូវតែស្វែងយល់នៅក្នុងរង្វង់ដែនកំណត់នៃការពិសោធន៍តែប៉ុណ្ណោះ។ ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ច្បាស់ៗថា ការធ្វើតេស្តនេះគឺធ្វើឡើងទៅលើកោសិកាមហារីកដែលចិញ្ចឹម និងដុះលូតលាស់នៅក្នុងដបកែវពិសោធន៍ «មិនមែនជាការសាកល្បង ឬព្យាបាលនៅលើរាងកាយមនុស្ស ឬអ្នកជំងឺមហារីកពិតប្រាកដឡើយ»។ ការសិក្សានេះ មិនទាន់មានការអះអាងវិទ្យាសាស្ត្រណាមួយបញ្ជាក់ថា សារធាតុទាំងនេះមានសុវត្ថិភាពលើមនុស្ស ឬអាចទៅបំផ្លាញកោសិកាមហារីកដោយមិនជះផលប៉ះពាល់ដល់កោសិកាល្អៗក្នុងរាងកាយនោះទេ ដូចនេះវានៅត្រូវការការស្រាវជ្រាវជាច្រើនដំណាក់កាលបន្ថែមទៀត។.jpg)
សរុបសេចក្តីមក ព័ត៌មានស្តីពីប្រសិទ្ធភាពនៃស្លឹកក្រខុបក្នុងការបំផ្លាញកោសិកាមហារីក គឺជាសារដាស់តឿនដ៏សំខាន់មួយ ដែលទាមទារឱ្យមហាជនបង្កើនការយល់ដឹង។ ការរកឃើញនេះទើបតែបានអនុវត្ត និងទទួលបានជោគជ័យនៅក្នុងមន្ទីរពិសោធន៍តែប៉ុណ្ណោះ ហេតុនេះហាមដាច់ខាតក្នុងការយកស្លឹកក្រខុបមកបរិភោគ យកមកដាំទឹកតែផឹក ឬប្រើប្រាស់មកលើរាងកាយតាមចិត្តនឹកឃើញដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញឡើយ។ ការលបប្រើប្រាស់រុក្ខជាតិដែលមិនទាន់បន្សុទ្ធជាតិពុលគីមី អាចបង្កគ្រោះថ្នាក់បំផ្លាញថ្លើម និងតម្រងនោមយ៉ាងធ្ងន់ធ្ងរ ហើយអ្នកជំងឺមហារីកគ្រប់រូបត្រូវតែបន្តទទួលការព្យាបាលតាមបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបនៅមន្ទីរពេទ្យឱ្យបានខ្ជាប់ខ្ជួន៕










