Home តារាអន្តរជាតិ BTS អាចនឹងខកខានកម្មវិធី Coachella 2027

BTS អាចនឹងខកខានកម្មវិធី Coachella 2027

182
0

ក្រុមចម្រៀង K-pop លំដាប់ពិភពលោក BTS អាចនឹងមិនបានបង្ហាញខ្លួនជាតារាសំខាន់នៅក្នុងមហោស្រពតន្ត្រី Coachella 2027 បន្ទាប់ពីការចរចាររវាងក្រុមនិងអ្នករៀបចំកម្មវិធីត្រូវបានរាយការណ៍ថាមិនអាចឈានដល់កិច្ចព្រមព្រៀងបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEerwKcAyzVzCR5jY5d8TOOnpb_T6HXjN0Ne1csLUwPgjMsuFfM0FG_09JKZpBA6CiO3beezNCe0VsOCdQbvorOsbOCiN6pgI3rL6JOS4DoQDI0crDXPK7gepWDtJHGUAYvs1PCfwiGgDjOqALqwujjSSmyVINpT_3HyC-nopX9ng-h2vVWfvhxz8Im4Q/s2048/image_2026-10-07_15-53-56%20(2).png
តាមប្រភពព័ត៌មានបរទេស Goldenvoice ដែលជាអ្នករៀបចំ Coachella បានព្យាយាមចរចាជាបន្តបន្ទាប់ដើម្បីអញ្ជើញ BTS ឱ្យក្លាយជាតារាសំខាន់សម្រាប់ព្រឹត្តិការណ៍ឆ្នាំ ២០២៧។ ទោះជាយ៉ាងណា ការពិភាក្សាចុងក្រោយត្រូវបានរាយការណ៍ថាបានបរាជ័យ ហើយភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងរួមគ្នាបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKS2Nq795KCKl7-YIzaBz1TCoYKYYLwXn3rKfh28ULLDNXljrMrDror2RTKnQS4RWdHL-IvAGamjRwF97gneJJfGPrHXGahSBtZB4uyyYChj3EK2YaIZuIkZDj2a6k4Fmv9q8S6XwmkcTBMtUxTy4kLrJqP1ryH_XEpMBOOLuqsOnHgaxAuFXPAmmCELk/s2048/image_2026-10-07_15-53-56.png

ប្រភពដដែលបានឱ្យដឹងថាលោក Paul Tollett ប្រធាន និងជានាយកប្រតិបត្តិរបស់ Goldenvoice បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការនាំ BTS មកសម្តែងនៅ Coachella។ លោកថែមទាំងបានទៅទស្សនាការសម្តែងរបស់ BTS នៅទីលាន Gwanghwamun ក្នុងទីក្រុងសេអ៊ូលកាលពីខែមីនាបន្ទាប់ពីសមាជិកក្រុមបញ្ចប់កាតព្វកិច្ចយោធា។ បន្ទាប់ពីការចរចាមិនទទួលបានលទ្ធផល មានសេចក្តីរាយការណ៍ថា Coachella កំពុងពិចារណាសិល្បករផ្សេងទៀតដូចជា Drake និងអ្នកផ្សេងជាជម្រើសជំនួស BTS។

      https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfEK0GItT2l6EdrKQEnbFYpkKAFo17oW0mVsPHnbG6X5OfsaYhbdnw_9zOrDMEqh3Fh1fhGt-9E0HRG1BSRXhDuCCA3b7K6oU91WFxjaES2C3ji-ijN0PW_8NEqJoNHam3vZRWf8EDnEHaNJBiYChc1eDt915_w63XJ6CwkDKac2I5RLGHE-DVEUgu2w4/s1319/image_2026-10-07_15-53-58%20(2).png

      កន្លងមកសិល្បករ K-pop ជាច្រើនបានឡើងឆាក Coachella។ Epik High គឺជាសិល្បករកូរ៉េដំបូងដែលបានសម្តែងនៅមហោស្រពនេះក្នុងឆ្នាំ ២០១៦។ បន្ទាប់មកមានក្រុមដូចជា BLACKPINK, aespa, LE SSERAFIM, ATEEZ, ENHYPEN និង BIGBANG ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCdTGXm_Y00XQLIx1raKUM5FZ1byoIIoLcxeeCAA9HEmI_qq3wUNMSw6BG3bfO2CUYQySj2zt56FwfEbr1yVI8WwrbyTwAlOadUJWRfwwP18iTDi-e-iOw8c1FDoN6kRTgX_k5us5J5-O7t1BbCREv1QuQgCJ1z6Hh_TJMbhm08_cbWYJrKScSAT16Syw/s2000/image_2026-10-07_15-54-00.png

      ជាពិសេស ក្នុងឆ្នាំ២០២៣ BLACKPINK បានក្លាយជាក្រុម K-pop ដំបូងគេដែលឡើងជាតារា Headliner របស់ Coachella។
      ទោះបី BTS អាចនឹងខកខាន Coachella 2027 ក៏ដោយក៏ក្រុមនេះនៅតែមានអំណាចខ្លាំងក្នុងទីផ្សារប្រគំតន្ត្រីពិភពលោក។ តាមទិន្នន័យដែលបានរាយការណ៍ ដំណើរទេសចរណ៍ «ARIRANG» របស់ BTS បានទាក់ទាញអ្នកទស្សនាសរុបជាង ២.៣១ លាននាក់ ពីការសម្តែងចំនួន ៣៨ លើក និងរកចំណូលប្រមាណ ៤៦៥.៨ លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB07vAGSlNXIFSHkcubOJTSrw1l0I16B2FSb24gph4M0Pm-Ph28cCqXrz70XDJWP6aUUyUcNf6dVYhdjQf1EGcmld2mU-E5h5EsErCNfin8uJ__K2TSAv50mlSpUiC0W75l0bE8uu8xjmfNrlL02CX71SsLS4jDYi4shF7Wt2qQUhJUBAKvExxqy5le_E/s2048/image_2026-10-07_15-54-01.png

      សម្រាប់ BTS ការមិនចូលរួម Coachella ក៏ប្រហែលមិនមែនជាការខាតបង់ធំដុំនោះទេ។ តាមរយៈគម្រោង «The City» ក្រុមនេះបានពង្រីកការប្រគំតន្ត្រីរបស់ខ្លួនឱ្យក្លាយជាព្រឹត្តិការណ៍វប្បធម៌ និងកម្សាន្តទ្រង់ទ្រាយធំ ដែលមានសកម្មភាពជាច្រើននៅជុំវិញទីក្រុងដែលពួកគេទៅសម្តែង។ ដូច្នេះការខកខាន Coachella 2027 ប្រសិនបើកើតឡើងពិតមែន មិនមានន័យថា BTS កំពុងបាត់បង់ឥទ្ធិពលនៅលើឆាកអន្តរជាតិនោះទេ។ ផ្ទុយទៅវិញ ក្រុមនេះនៅតែមានសមត្ថភាពទាក់ទាញអ្នកគាំទ្រ និងបង្កើតព្រឹត្តិការណ៍តន្ត្រីទ្រង់ទ្រាយធំដោយខ្លួនឯង៕