តារាចម្រៀងល្បី Celine Dion បានបង្ហាញខ្លួននៅទីក្រុងប៉ារីសជាមួយម៉ូតខោជើងធំ និងចង្កេះធំខុសពីធម្មតាព្រមទាំងវ៉ែនតាការពារកម្តៅថ្ងៃទំហំធំ។ ស្ទីលរបស់អ្នកស្រីត្រូវបានអ្នកគាំទ្រសរសើរថាប្រៀបដូចជានាំវេទិកាបង្ហាញម៉ូតលើដងផ្លូវ។ តារាចម្រៀងជនជាតិកាណាដាវ័យ ៥៨ ឆ្នាំ រូបនេះនៅបន្តទាក់ទាញការចាប់អារម្មណ៍នៅពេលចូលរួម Paris Fashion Week ។

ម្ចាស់បទ «Power of Love» បានស្លៀកឈុតថ្មីពីបណ្តុំសម្លៀកបំពាក់ Givenchy Spring/Summer ២០២៧ដែលទើបបង្ហាញថ្មីៗនេះ។ ឈុតនេះមានអាវវ៉េស្តគ្មានដៃពណ៌ប្រផេះ និងផ្នែកខាងក្រោយមានរាងខ្លីបង្ហាញចង្កេះ។ ចំណុចដែលទាក់ទាញជាងគេគឺខោជើងធំធ្វើពីក្រណាត់ mohair ដែលមានការរចនាបែបបំបែកទម្រង់។ ផ្នែកចង្កេះរបស់ខោមានទំហំធំប្រហែល ៣ ដងបើប្រៀបធៀបនឹងខោធម្មតា។ ទស្សនាវដ្តី Vogue បានកោតសរសើរការរចនារបស់អ្នកដឹកនាំផ្នែកច្នៃប្រឌិត Sarah Burton ថាមានភាពប្លែកប៉ុន្តែនៅតែអាចយកមកប្រើប្រាស់បាន។ 
ក្នុងរយៈពេលប្រមាណ ១០ ឆ្នាំចុងក្រោយ Celine Dion តែងតែជ្រើសរើសសម្លៀកបំពាក់ដែលមានភាពក្លាហាន ប្លែក និងធ្លាប់ត្រូវបានបង្ហាញលើវេទិកាម៉ូដល្បីៗ។ បន្ទាប់ពីឆ្លងកាត់ការបាត់បង់ស្វាមីអ្នកស្រីបានចាប់ផ្តើមធ្វើការជាមួយអ្នក stylist ល្បី Law Roach ដើម្បីបង្កើតស្ទីលផ្ទាល់ខ្លួន។ តារាចម្រៀងរូបនេះធ្លាប់និយាយថា នៅពេលឈានចូលវ័យកណ្តាលខ្លួនលែងចង់ស្លៀកពាក់បែបសុវត្ថិភាព ឬធម្មតាទៀតហើយ ប៉ុន្តែចង់សាកល្បងអ្វីៗដែលខ្លួនចូលចិត្ត។ .png)
បន្ទាប់ពីអវត្តមានពីឆាកអស់រយៈពេលជាច្រើនឆ្នាំដោយសារបញ្ហាសុខភាព Celine Dion បានត្រឡប់មកសម្តែងវិញនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៦ ជាមួយការប្រគំតន្ត្រី Celine Dion Paris 2026 នៅ Plenitude Arena ប្រទេសបារាំង។ ក្នុងការប្រគំតន្ត្រី អ្នកស្រីបានច្រៀងចំនួន ២៦ បទ រួមមានបទល្បីៗដូចជា My Heart Will Go On, All by Myself និងបទជាច្រើនទៀត។
Celine Dion មិនត្រឹមតែត្រឡប់មកកាន់ឆាកតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏នៅតែបង្ហាញពីភាពក្លាហានក្នុងការជ្រើសរើសម៉ូតផងដែរ។ ម៉ូដខោចង្កេះធំរបស់អ្នកស្រីនៅ Paris Fashion Week គឺជាឧទាហរណ៍មួយដែលបង្ហាញថា Celine Dion នៅតែចូលចិត្តសាកល្បងស្ទីលថ្មីៗ និងប្លែកៗ៕










