Home ព័ត៌មានជាតិ ផ្ទុះការវែកញែក៖ មួកសុវត្ថិភាពស្ទីលវៀតណាម កំពុងពេញនិយមនៅខេត្តសៀមរាប

ផ្ទុះការវែកញែក៖ មួកសុវត្ថិភាពស្ទីលវៀតណាម កំពុងពេញនិយមនៅខេត្តសៀមរាប

946
0

តើយល់យ៉ាងណាដែរបងប្អូន? ថ្មីៗនេះមានការផ្ទុះការជជែកដេញដោលគ្នាយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គម ជុំវិញទម្រង់មួកសុវត្ថិភាពដែលភ្ញៀវទេសចរនិយមពាក់ជិះម៉ូតូកម្សាន្តនៅតំបន់អង្គរ ខេត្តសៀមរាប ខណៈមតិខ្លះបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង និងបានព្រមានថា ប្រយ័ត្នជួយផ្សព្វផ្សាយឱ្យវៀតណាមទាំងមិនដឹងខ្លួន។ តើការយល់ឃើញទាំងនេះជារឿងត្រឹមត្រូវក្នុងការការពារវប្បធម៌ ឬគ្រាន់តែជាការទើសទាល់ជ្រុលនិយម? នេះជាសំនួរដ៏ធំមួយដែលកំពុងរង់ចាំការបកស្រាយពីមហាជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF5t2D2ZB4DtRCU0pDEFXAjUwXsuKijG8uRCrCnwbn3OYbwKT5RmE48TEq8S-C1OAMATuTd9mu38yL-sIXTXInCe3K7TyZucnK8mqMSMyObQtPJyFtzoET04CuM8qL0v-Z2dfrNj_PnUO8eh1JZC_ZQnuWnDqUWrbRqJ5dJXrzwtZMrByJTgxZtnlOymI/s727/photo_2026-10-06_14-29-24%20(2).jpg
យោងតាមការតាមដាននិន្នាការបណ្តាញសង្គម TikTok និង Facebook គិតត្រឹមថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៦ នេះ ម្ចាស់គណនី TikTok ម្នាក់បានបង្ហោះទិដ្ឋភាពភ្ញៀវទេសចរបរទេសពាក់មួកសុវត្ថិភាពរាងកំប៉ិតមូល មានកន្ទុយបន្តិចនៅខាងក្រោយ ជិះម៉ូតូព្រោងព្រាតក្នុងខេត្តសៀមរាប ដោយលើកឡើងថា៖ វាបានបំផ្លាញ Vibe ឬបរិយាកាសទេសចរណ៍ខ្មែរទាំងស្រុង។ ក្រុមអ្នកយល់ស្របនឹងការលើកឡើងនេះ ក៏បានរិះគន់ចំៗថា៖ មួកប្រភេទនេះត្រូវបានសម្គាល់ជាអន្តរជាតិថាជាអត្តសញ្ញាណដាច់មុខរបស់ប្រទេសវៀតណាម ដោយសារប្រជាជនរបស់គេជិះម៉ូតូជិត ១០០% ពាក់វា។ ដូច្នេះ នៅពេលដែលយើងបណ្តោយឱ្យអ្នកទេសចរពាក់មួកនេះពាសពេញទីក្រុងសៀមរាប អ្នកទស្សនាវីដេអូផ្សព្វផ្សាយពីក្រៅប្រទេសដែលមិនដឹងរឿង ពិតជាអាចយល់ច្រឡំថាជាជនជាតិវៀតណាម និងជាតំបន់ទេសចរណ៍នៅក្នុងប្រទេសវៀតណាមជាក់ជាមិនខាន។ ម្ចាស់ផុសបានបន្ថែមថា នេះជាការដាស់តឿនដើម្បីរក្សាអត្តសញ្ញាណយើង ឬជៀសពីការរងឥទ្ធិពលអ្នកជិតខាងលើសលុប៖ «កែបានជារឿងប្រសើរ កែមិនបានតែចូរមានមនសិកាលៃលក។ តែបើមិនចង់កែ គ្មានអ្នកណាយកទោសអូសដំណើរ ឬចាប់ចងអីដែរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSkmFQzK6w_jbM4UpzODhM6IQEcdyz9kXfNMpR4t5n9Ry4LP-FSxNGcHrIaeFb-onzG0Ez32-kETEij_aYuqwPr8wvaCdcDwnVrpidZIfdUV598RRa0mSp68huubYFbXTxBeB9nqfB-A91FaOA5eh_xkEnJ0cxEUCbVSA8C29u2Ia4t3TxqbndAS9zTlg/s662/photo_2026-10-06_14-29-24.jpg
ផ្ទុយទៅវិញ ក្រុមមតិម្ខាងទៀតបានចេញមុខមកឆ្លើយតបដាច់អហង្ការថា មួកសុវត្ថិភាពគឺជាឧបករណ៍ការពារក្បាលធម្មតា វាមិនមានសញ្ជាតិ ឬស្លាកបញ្ជាក់ជាតិសាសន៍ឡើយ ហើយការយកមួកមកទើសទាល់បែបនេះ គឺស្តែងចេញពីគំនិតចង្អៀតចង្អល់ និងជ្រុលនិយមច្រើនជាងជាតិនិយម។ ទោះជាយ៉ាងណា ក្រុមអ្នកគាំទ្រមតិរិះគន់បានទម្លាក់ភស្តុតាងវាយបកវិញយ៉ាងមុតស្រួច ផ្ដោតលើ«ស្តង់ដារសុវត្ថិភាព» ដោយអះអាងដូចៗគ្នាថា មួកប្រភេទនេះ គឺមិនសូវមានភាពរឹងមាំទាល់តែសោះ ពោលគឺវាមានលក្ខណៈស្រួយខ្លាំង ងាយនឹងបែកបាក់នៅពេលមានការទង្គិច ដូច្នេះការនិយាយថាពាក់ដើម្បីការពារសុវត្ថិភាពគឺមិនត្រឹមត្រូវឡើយ គួរតែពាក់មួកប្រភេទផ្សេងដែលរឹងមាំជាស្តង់ដារទូទៅទើបប្រសើរ។ ប៉ុន្តែ បើទោះជាយ៉ាងណា បើអាជីវករ ឬទេសចរនៅតែអះអាងថា ពាក់វាដើម្បីយកស្ទាយល៍ក្នុងការថតរូបលេងកម្សាន្ត នោះគឺពិតជាស្ទីលម៉ូដរបស់ប្រទេសវៀតណាមពិតប្រាកដ ១០០% ព្រោះមានតែប្រជាជនវៀតណាមទេដែលនិយមពាក់មួកទម្រង់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg430HDbjnjqhk3bGRPc_WQgveIIxZz6xbnRZqhzuzu_DTbWZB2PcBsZXNvhYvZln-Tli_i7bjLrTVzrXW0BvantsQKm0j75iZqPEsPwaBVhv4-xJWqN76fw1Y9FBuArdGgdg6ZKLv41Wgi2MYaSw0b2oi4vsYeifVckz5wHt2tWI4MLMulTrm2AI-iRjM/s1000/photo_2026-10-06_14-29-25.jpg

សរុបសេចក្តីមក ជម្លោះមតិជុំវិញរឿងមួកសុវត្ថិភាពទេសចរណ៍នៅខេត្តសៀមរាប បានផ្តល់ជាមេរៀន និងបទពិសោធន៍ដ៏មានតម្លៃមួយសម្រាប់វិស័យសេវាកម្ម។ នៅក្នុងយុគសម័យឌីជីថល សុវត្ថិភាពរបស់អ្នកដំណើរ និងសោភណភាពនៃការដើរកម្សាន្ត ត្រូវតែដើរទន្ទឹមគ្នានឹងការថែរក្សាអត្តសញ្ញាណជាតិ មិនអាចធ្វេសប្រហែសបានឡើយ។ អាជីវករ ហាងជួលម៉ូតូ និងស្ថាប័នពាក់ព័ន្ធ គួរតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្សព្វផ្សាយរូបភាពទេសចរណ៍ ដោយជៀសវាងការបណ្តោយឱ្យមានរូបភាពភាន់ច្រឡំភូមិសាស្ត្រទៅឱ្យប្រទេសជិតខាង៕