Home ព័ត៌មានអន្តរជាតិ Angelina Jolie ប្រើប្រាស់សម្លេងស្រែករកយុត្តិធម៌ឱ្យជនរងគ្រោះនៅតំបន់កាហ្សា

Angelina Jolie ប្រើប្រាស់សម្លេងស្រែករកយុត្តិធម៌ឱ្យជនរងគ្រោះនៅតំបន់កាហ្សា

761
0

សំឡេងដ៏មានឥទ្ធិពលពីហូលីវូដ! លោកស្រី Angelina Jolie បានបង្ហោះវីដេអូ និងរូបភាពផ្កាយរណប «មុននិងក្រោយ» ពី Google Earth បង្ហាញពីវិនាសសកម្មដ៏ខ្លោ.ចផ្សានៅកាហ្សា ដើម្បីជំរុញការនាំយកស្បៀងអាហារ និងសម្ភារៈវេជ្ជសាស្ត្រចូលទៅសង្គ្រោះជីវិតកុមារ និងពលរដ្ឋស្លូតត្រង់បន្ទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9Ryse3Towuq9lJAKlFDQIWQ4ldoTXgCOHwB4u9nUV9MJY6OwqvJuxlARKaMpDQNg11kCvNUAfNwhJdPwNIK8OXxeCigeoUOCqe2iCrrbsRSuKZEBL5lP9zUI-aVosto1YOEghyphenhyphenJAf0qBLHgASM4NnU-TtELKZq9U-LNTbUaYowU0dP-PF8xVYLFXIB-8/s1280/photo_2026-10-06_10-59-46.jpg
___________
តារាសម្តែងហូលីវូដដ៏ល្បីល្បាញ លោកស្រី Angelina Jolie បានផ្ទុះការបង្ហោះលាតត្រដាងការពិត និងប្រើប្រាស់សំឡេងដ៏មានទម្ងន់របស់ខ្លួនដើម្បីស្រែករកយុត្តិធម៌ជូនប្រជាពលរដ្ឋស្លូតត្រង់ដែលកំពុងរងគ្រោះដោយសារសង្រ្គាម។ តាមរយៈការបង្ហាញភស្តុតាងជារូបភាពផ្កាយរណប និង Google Earth «មុននិងក្រោយ» លោកស្រីបានបង្ហាញឱ្យពិភពលោកមើលឃើញពីវិនាសសកម្ម និងទំហំនៃការបំផ្លិចបំផ្លាញដ៏គួរឱ្យរន្ធត់ ដែលកំពុងតែកើតឡើងនៅលើទឹកដីកាហ្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglq5qEpJWF_oSTJ09Coiz9p76WvZAnmyQkMUpzZkePM8CL5iBiLCcbv59vbOG2vGwQobM4uDEl0___QcPJFnbfqmy93bmIE3s2F4LpuWxYFkrkRbvkG9afwxnjJCzyRvoLFiIP0yPcDN70P48jQ6oXUtQVppdRpmJh8lyDDWnRxbti9AMe3fq9XsT87V0/s1280/photo_2026-10-06_10-59-48.jpg

យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានអន្តរជាតិល្បីៗ រួមមាន Firstpost និង The Prestige Magazine គិតត្រឹមដើមខែតុលា ឆ្នាំ២០២៦ នេះ វីដេអូនិងសេចក្តីថ្លែងការណ៍របស់លោកស្រី Angelina Jolie ទទួលបានការចាប់អារម្មណ៍យ៉ាងព្រោងព្រាត។ នៅក្នុងសំណេរដ៏មានន័យ លោកស្រីបានគូសបញ្ជាក់ថា៖ «Google Earth បង្ហាញឱ្យឃើញនូវអ្វីដែលបានកើតឡើងចំពោះតំបន់កាហ្សា។ បើទោះជាមើលឃើញក៏ដោយ ក៏អ្នកមិនអាចនឹកស្រមៃដល់ថា តើវាមានន័យយ៉ាងណាសម្រាប់ការរស់នៅ និងឆ្លងកាត់ស្ថានភាពនោះឡើយ»។ លើសពីនេះ លោកស្រីបានដកស្រង់ទិន្នន័យវិភាគផ្លូវការពីផ្កាយរណបរបស់អង្គការសហប្រជាជាតិ ដែលបានបញ្ជាក់យ៉ាងរន្ធត់ថា រហូតដល់ទៅ ៨២% នៃរចនាសម្ព័ន្ធ និងអគារទាំងអស់នៅក្នុងតំបន់កាហ្សា ត្រូវបានរងការខូចខាត និងបំផ្លិចបំផ្លាញខ្ទេចខ្ទី គិតត្រឹមពាក់កណ្តាលខែមិថុនា ដោយក្នុងនោះជិតពីរភាគបីត្រូវបានកម្ទេចទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLD9nHZI01ZdYSI9NqULPyJIKJB07vtYCojuzS7K2teZmnvwyOmKh09npAXf848uWq1YBsnR_CP4iJymSXJ0aG2TbXulOcUKZwtbVpkE8GVkgU7B_mzwFZ1dY8xkdvRBCkpC65Yb1gBjWl4KybxAcj0QQL3wYHGPYqVhzUekyRLGjoBsLQOctuKT_HKOc/s1280/photo_2026-10-06_10-59-47.jpg
ក្រៅពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយអនឡាញ លោកស្រី Angelina Jolie ដែលជាអតីតប្រកាសកិត្តិយសពិសេសរបស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) ក៏បានបោះជំហានធ្វើសកម្មភាពយ៉ាងសកម្មនៅលើសមរភូមិមនុស្សធម៌ផ្ទាល់។ យោងតាមវីដេអូដកស្រង់ដោយសារព័ត៌មាន Al Jazeera លោកស្រីបានធ្វើដំណើរទៅកាន់ច្រកព្រំដែន រ៉ាហ្វា ក្នុងប្រទេសអេហ្ស៊ីប ដែលជាច្រកយុទ្ធសាស្ត្រតែមួយគត់ក្នុងការបញ្ជូនជំនួយ។ បេសកកម្មរបស់លោកស្រីនៅទីនោះ គឺដើម្បីពិនិត្យ ជំរុញ និងទាមទារឱ្យមានការបើកផ្លូវដឹកជញ្ជូនស្បៀងអាហារ ថ្នាំសង្កូវ ព្រមទាំងសម្ភារៈសង្គ្រោះបន្ទាន់ ចូលទៅជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ និងកុមារស្លូតត្រង់រាប់លាននាក់ ដែលកំពុងជាប់គាំងនៅក្នុងតំបន់សង្រ្គាមកាហ្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEePBr72yan0gDVxlkSpWaIvKp8Ws6sy1eLiul9PMdHeZ4WZlhzsvF3j8iDZs13KGI_4i0azqoiVq8XrKS4SvMsGf9KF6ClXWdC4af9BtJ_a0Ow74jMpPOQUOyc3cvI-suKEysIqZQ7ru-rCHW5Wg4Lq-kTOmWGLPVxPDsRt8SI2Gntn8ea2frtyz39JQ/s1280/photo_2026-10-06_10-59-48%20(2).jpg

សកម្មភាពអំពាវនាវ និងការបង្ហាញរូបភាពផ្កាយរណបរបស់លោកស្រី Angelina Jolie មិនត្រឹមតែជាការបង្ហាញពីសោកនាដកម្មនៃសង្រ្គាមប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសកម្មភាពដ៏ឧត្តុង្គឧត្តមក្នុងការប្រឆាំងនឹងភាពអយុត្តិធម៌ និងការឈឺចាប់របស់មនុស្សជាតិ។ សំឡេងដ៏មានឥទ្ធិពលរបស់តារាហូលីវូដរូបនេះ បានដើរតួជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យពិភពលោកទាំងមូល ជាពិសេសបណ្តាប្រទេសមហាអំណាច មិនត្រូវមើលរំលងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរនេះឡើយ៕