Home ព័ត៌មានជាតិ មន្ទីរពេទ្យកាល់ម៉ែត ផ្ដើមវះកា.ត់ផ្សាំតម្រងនោមជាលើកដំបូងបង្អស់!

មន្ទីរពេទ្យកាល់ម៉ែត ផ្ដើមវះកា.ត់ផ្សាំតម្រងនោមជាលើកដំបូងបង្អស់!

885
0

យោងតាមប្រសាសន៍របស់ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរពេទ្យកាល់ម៉ែតចាប់ផ្តើមអនុវត្តគម្រោងវះកាត់ផ្សាំសរីរាង្គ (ប្តូរតម្រងនោម) ជាលើកដំបូង ក្រោមកិច្ចសហការជាមួយភាគីក្រុងលីយ៉ុង ប្រទេសបារាំង ដើម្បីផ្តល់ក្តីសង្ឃឹម និងជម្រើសព្យាបាលកម្រិតខ្ពស់ជូនពលរដ្ឋដែលមានជំងឺខ្សោយតម្រងនោមដំណាក់កាលចុងក្រោយ។
____________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN22z4zXnTYk2ZmQ6dKsMZeiQGuxFtjfqnHwQyUchUiMdf2C_CeJ2e1bJeByEDJbjdXvzw_W3EKtEyHT6k5foI24o12O5Lc81vUltIw_ekA3e_77QN82Sx3MB4hLroGiDbs_jiMQQnJXRdxM64cAUeNaZfQ8b8rc19761swNO1Ktptza3PDagTpONmvWo/s768/photo_2026-10-05_14-41-30%20(2).jpg
ដំណឹងល្អសម្រាប់អ្នកជំងឺតម្រងនោម! កម្ពុជាចាប់ដៃជាមួយបារាំង នាំយកបច្ចេកទេសវះកាត់ផ្សាំសរីរាង្គកម្រិតខ្ពស់មកដីខ្មែរ ដោយមន្ទីរពេទ្យកាល់ម៉ែតបានប្រកាសចាប់ផ្តើមអនុវត្តគម្រោងផ្សាំតម្រងនោមជាលើកដំបូងបង្អស់របស់ខ្លួន។ របត់ថ្មីដ៏ឧត្តុង្គឧត្តមនេះ ត្រូវបានឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាត់ទុកថាជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃវិស័យសុខាភិបាលកម្ពុជា ក្នុងការផ្តល់ជម្រើសសង្គ្រោះជីវិតដ៏មានប្រសិទ្ធភាព និងគុណភាពខ្ពស់បំផុតជូនដល់ប្រជាពលរដ្ឋ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdmZeRE8f8zfd5eeDb6TQc9KQnZ3U4OF6fTGAi2F6UiQKo8Mb_IwWLWmobR2sRmxNI7HRLF0HvuwQthUHsQD7ookVb7xsBibOQbRcu9CShSwH6c8prmuNg39d3plLbfXceG5gj3nd0ejiDkWfxI7e_r-6c9kPbye_v1rk_AepkZWFvS-Sh3qJL1bLhbvs/s632/photo_2026-10-05_14-41-30%20(3).jpg

    នៅក្នុងពិធីសិក្ខាសាលាអន្តរជាតិស្តីពីការប្តូរតម្រងនោម កាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ថា គម្រោងការវះកាត់ផ្សាំតម្រងនោមនៅមន្ទីរពេទ្យកាល់ម៉ែត គឺជាសមិទ្ធផលបន្ថែម និងជាជំហានថ្មីមួយដ៏សំខាន់។ វាបានស្តែងឱ្យឃើញពីវឌ្ឍនភាព និងការអភិវឌ្ឍផ្នែកបច្ចេកទេសវេជ្ជសាស្ត្រដ៏ទំនើប សម្រាប់ព្យាបាលអ្នកជំងឺដែលមានសភាពស្មុគស្មាញនៅក្នុងប្រទេស។ បេសកកម្មចម្បងនៃគម្រោងប្រវត្តិសាស្ត្រនេះ គឺផ្តោតលើការផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺដែលកំពុងមានបញ្ហាសុខភាពខ្សោយតម្រងនោមដំណាក់កាលចុងក្រោយ ដែលកន្លងមកត្រូវពឹងផ្អែកលើការលាងឈាមជាប្រចាំ ឱ្យមានឱកាសទទួលបានការវះកាត់ផ្លាស់ប្តូរសរីរាង្គប្រកបដោយសុវត្ថិភាពខ្ពស់ និងកាត់បន្ថយការចំណាយចេញទៅព្យាបាលនៅបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLQuGbn49l1Re2-n459ppi8EpR9lHZXPkQwyXVn-xZVh3bQMCJzMNC57PpnGlA-qG2hER2jAQrxVSEd3NgJURtjtCmHUqvRFmXEG2crFJr8CVIpvhsoHIGlRvUiHG2n6HyClEyx779QwCJr9ggNIQ1C9R43a2aP-ruEfQHdB-8kCyWWKQTXN_NeKCkK_A/s768/photo_2026-10-05_14-41-30.jpg

    គួររំលឹកឡើងវិញថា ផ្អែកលើប្រវត្តិសាស្ត្រវេជ្ជសាស្ត្រ ការវះកាត់ដូរតម្រងនោមនៅកម្ពុជាត្រូវបានសម្រេចជោគជ័យដំបូងបង្អស់តាំងពីខែវិច្ឆិកា ឆ្នាំ២០១០ នៅមន្ទីរពេទ្យព្រះកេតុមាលា ក្រោមការសហការជាមួយគ្រូពេទ្យជំនាញចិន និងបន្តអនុវត្តដោយជោគជ័យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ យ៉ាងណាមិញ គម្រោងថ្មីរបស់មន្ទីរពេទ្យកាល់ម៉ែតនាពេលនេះ គឺជាការចាប់ផ្តើមឡើងជាលើកដំបូងសម្រាប់ប្រវត្តិរបស់មន្ទីរពេទ្យផ្ទាល់ ដែលត្រូវបានផ្តួចផ្តើមឡើងសហការជាមួយភាគីទីក្រុងលីយ៉ុង (Lyon) នៃប្រទេសបារាំង តាំងពីឆ្នាំ២០១៤ មកម៉្លេះ។ គម្រោងនេះត្រូវបានកំណត់យកមន្ទីរពេទ្យកាល់ម៉ែតជាទីតាំងគំរូ ដោយរួមគ្នាបង្កើតសមត្ថភាព បំពាក់ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារពេទ្យ ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកទេសវះកាត់ ព្រមទាំងប្រព័ន្ធមន្ទីរពិសោធន៍យ៉ាងហ្មត់ចត់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9n2p4LpS9QoPlTKVMMZKyijcwQAU4Dz5bSoczUE6wHBRVJyOIZCb9v1I6DzlEbqravG3WS3PC7ciAHhUuffjaqq_oO212uf2dd7RsJeN5XATga0ZYfRY0FsMwAdVoHkj3hGN7AE4EVxg8g23_KC0pLD-Fk3T1bfLqSgd_DB1ttRGZWNvw4ttAbLmjl_Y/s1280/photo_2026-10-05_14-41-31.jpg

    ការចាប់ផ្ដើមរបស់មន្ទីរពេទ្យកាល់ម៉ែតនៅពេលនេះ សបញ្ជាក់ពីភាពភ្លឺស្វាងនៃវិស័យវេជ្ជសាស្ត្រកម្ពុជា ដែលកាន់តែមានការអភិវឌ្ឍទៅមុខឥតឈប់ឈរ និងរីកចម្រើនកាន់តែខ្លាំងក្លា។ ជោគជ័យនៃគម្រោងសហការអន្តរជាតិនេះ នឹងបន្តផ្តល់ពន្លឺសង្ឃឹមថ្មីមួយ ដោះស្រាយទុក្ខលំបាក និងផ្តល់ជីវិតទីពីរដល់អ្នកជំងឺខ្សោយតម្រងនោមរាប់ម៉ឺននាក់នៅកម្ពុជាឱ្យមានអនាគតដ៏រឹងមាំយូរអង្វែង៕