Home ព័ត៌មានអន្តរជាតិ កសិករថៃយំលែងចេញ! ចម្ការទុរេនជាង ២០,០០០រ៉ៃ ត្រូវបានទឹកជំនន់បំផ្លា.ញខ្ទិចគ្មានសល់

កសិករថៃយំលែងចេញ! ចម្ការទុរេនជាង ២០,០០០រ៉ៃ ត្រូវបានទឹកជំនន់បំផ្លា.ញខ្ទិចគ្មានសល់

740
0

យោងតាមសារព័ត៌មាន Khaosod របស់ថៃ ចម្ការទុរេនជាង ២០,០០0រ៉ៃ ត្រូវបានគ្រោះទឹកជំនន់កម្ពស់ ៤ ទៅ ៥ ម៉ែត្រ អូសបន្លាយ ៦ ថ្ងៃ ក្នុងខេត្តច័ន្ទបុរី វាយបំផ្លា.ញឲ្យខ្ទេចខ្ទីរគ្មានសល់ ធ្វើឱ្យកសិករថៃជាង ៤,០០០ នាក់រងទុក្ខយ៉ាងខ្លាំង និងត្រូវរង់ចាំពី ៥ ទៅ ៦ ឆ្នាំទើបបានផលឡើងវិញ ខណៈរដ្ឋកំពុងអន្តរាគមន៍ជួយពន្យារបំណុលធនាគារបន្ទាន់។
_________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZexzYjjxTT5jd3M8LUfwuhLMae1M7_ew3SL3TYVitFu6U0d6oe33PoWUXWIgAvqhc4b33mH2cEQujrskBmH8S2wBb6du6c5SisXvK7MWbGoJ1ZtGj48z6sZyCRuyFgxqKB2_sSUxZFyCmc7biKEd2Uv6IgoBGqtZbAa7ncYpFjnnwuMMvvne_fIjvOCY/s662/photo_2026-10-05_15-06-11%20(2).jpg
ត្រូវចាំយ៉ាងហោចណាស់ពី ៥ ទៅ ៦ ឆ្នាំ ដើម្បីស្ដារឡើងវិញ! គ្រោះទឹកជំនន់ខេត្តច័ន្ទបុរី បានវាយប្រហារបោសសម្អាតបំផ្លិចបំផ្លាញផ្ទៃដីចម្ការដំណាំហូបផ្លែរបស់កសិករថៃ អស់ជាង ២០,០០០ រ៉ៃ ធ្វើឱ្យដើមធុរេនដែលធ្លាប់ខៀវស្រងាត់ ត្រូវប្រែជាក្រៀមស្វិតងាប់ស្រោចពេញដី និងត្រូវកាប់ចោលទាំងទឹកភ្នែក។ ស្ថានភាពនេះបានបង្កើតជារបួសថ្មីលើស្នាមដំបៅចាស់ ព្រោះវាធ្វើឱ្យកសិករដាំធុរេនថៃកាន់តែខាតបង់ធ្ងន់ធ្ងរបន្ថែមទៀត ខណៈក្នុងឆ្នាំនេះ ទីផ្សារផ្លែធុរេនរបស់ថៃកំពុងជួបបញ្ហារាំងស្ទះ ធ្លាក់ចុះតម្លៃ និងពិបាកនាំចេញស្រាប់ផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu64kPPN9gh4lUxTjj0Tv_yA3MYB_2eDXep8L1qcyYXQA4tu3f0ucPbWeDqw-uyyWwC7YtJkBRb_SgOacUbo3zGLzqdJe1533yUIn_KJ9hiBM8nh7fSF86AU1B9r6Yo0vcZbVe0CYhDHxDv2QPyMocE01ZU-ERPQqQDVweRh5s_HGPfhZyfdNCRt-khH8/s1280/photo_2026-10-05_15-06-11%20(3).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod English កាលពីថ្ងៃទី៤ ខែតុលា នេះបានឲ្យដឹងថា គ្រោះទឹកជំនន់ដ៏កាចសាហាវនៅក្នុងខេត្តច័ន្ទបុរី បានជះឥទ្ធិពលអាក្រក់ និងធ្វើឱ្យកសិករប្រមាណ ៤,០០០ នាក់ រងទុក្ខវេទនាយ៉ាងខ្លាំង ក្រោយផ្ទៃដីដាំដុះដំណាំរួមផ្សំ និងធុរេនលើសពី ២០,០០០ រ៉ៃ (ប្រហែលជាង ៣,២០០ ហិកតា) រងការលិចលង់ទាំងស្រុង។ កសិករម្នាក់នៅក្នុងស្រុក Kaeng Hang Maeo បានរៀបរាប់ទាំងក្តុកក្តួលថា ទឹកជំនន់បានជន់លិចដក់ជាប់នៅក្នុងចម្ការរបស់លោកអស់រយៈពេល ៦ ថ្ងៃពេញ ក្នុងកម្ពស់ជ្រៅរហូតដល់ទៅ ៤ ទៅ ៥ ម៉ែត្រ។ បន្ទាប់ពីទឹកស្រកចុះទៅវិញ ដើមធុរេនទាំងអស់បានប្រែជាក្រៀមស្វិត និងងាប់ស្រោចពេញចម្ការ ដែលធ្វើឱ្យដើមទុនវិនិយោគរាប់សិបម៉ឺនដុល្លារត្រូវរលាយបាត់បង់ដូចផ្សែង។ កសិករដែលត្រូវបង្ខំចិត្តកាប់រំលាយដើមងាប់ចោល គឺត្រូវរង់ចាំរយៈពេលរហូតដល់ទៅ ៥ ទៅ ៦ ឆ្នាំឯណោះ ទើបដើមថ្មីអាចចាប់ផ្តើមផ្តល់ផលផ្លែផ្កាឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-y1g3HQjJk82r8vKz1FQHef5MMQ3ImTlR007EV1skEgZsSRPd19bndnLHMpyZXGHah1nCUWcsr8aOAsKgH2NUaND8eIXFkIOy250v_bLcbD2CjKe3DliX4-wbzeHlCGaUyrH2zVp_8CarCi8PJ4SeRyEPWtiOAS16CQZ2ESuFXpS3kC67_FY0RSFgeus/s562/photo_2026-10-05_15-06-11.jpg

គ្រោះធម្មជាតិនេះបានក្លាយជាវិបត្តិ «ដំបៅជាន់លើដំបៅ» យ៉ាងពិតប្រាកដ ព្រោះមុនពេលទឹកជំនន់វាយប្រហារ វិស័យកសិកម្មធុរេនថៃនៅក្នុងឆ្នាំនេះ ក៏កំពុងតែជួបប្រទះបញ្ហារាំងស្ទះច្រកព្រំដែន និងពិបាកនាំចេញទៅកាន់ទីផ្សារអន្តរជាតិ (ជាពិសេសប្រទេសចិន) ដែលធ្វើឱ្យតម្លៃធ្លាក់ចុះយ៉ាងគំហុកស្រាប់ទៅហើយ។ ការបាត់បង់ផលកសិកម្មទាំងស្រុង បូករួមនឹងតម្លៃទីផ្សារដួលរលំ បានរុញច្រានឱ្យគ្រួសារកសិករធ្លាក់ចូលក្នុងស្ថានភាពស្ត្រេស និងវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ។ បច្ចុប្បន្ន មន្ត្រីកសិកម្មថៃកំពុងប្រញាប់ប្រញាល់រៀបចំវិធានការសង្គ្រោះបន្ទាន់ ព្រមទាំងធ្វើការសម្របសម្រួលជួយអន្តរាគមន៍លើការបន្ធូរបន្ថយ ឬពន្យារពេលការបង់បំណុលធនាគារ ជូនដល់កសិករដែលកំពុងរងគ្រោះអន្តរាយទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu1bMkwCHfbVLnY_xAKyOBZz_D5HH_h3d57d-iBb__Oy63Il-tHkr0IK_N42spmFOIwzc5x45szFh-V9Oe_sZj-D5BxAz8Q8ZVuJ-dpLOQ9sgVOQwAzRjFbhiBnZjNkygQ9rtVtfD7DGoudferBlk6irt6A8YpubtkCC6BDv4sYqBYW2zYKNavPSAh2Zg/s1280/photo_2026-10-05_15-06-10.jpg

គួរបញ្ជាក់ថា វិនាសកម្មចម្ការធុរេននៅក្នុងខេត្តច័ន្ទបុរី គឺជាសោកនាដកម្មសេដ្ឋកិច្ចកសិកម្មដ៏ធ្ងន់ធ្ងរបំផុតមួយរបស់ប្រទេសថៃ។ វិបត្តិទ្វេភាគទាំងគ្រោះធម្មជាតិទឹកជំនន់ និងការធ្លាក់ថ្លៃនៃទីផ្សារនាំចេញ បានបន្សល់ទុកនូវបំណុល និងការខាតបង់ដែលត្រូវចំណាយពេលរាប់ឆ្នាំទើបអាចស្តារឡើងវិញបាន៕