Home ព័ត៌មានជាតិ ក្រូចពោធិ៍សាត់ ត្រូវបានចុះបញ្ជីជាម៉ាកសមូហភាពជាផ្លូវការ

ក្រូចពោធិ៍សាត់ ត្រូវបានចុះបញ្ជីជាម៉ាកសមូហភាពជាផ្លូវការ

954
0

ក្រូចពោធិ៍សាត់ គឺជាដំណាំហូបផ្លែដ៏ល្បីល្បាញ និងមានរសជាតិផ្អែមឆ្ងាញ់ប្រចាំប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdTmekejvNEAmJFW7XPA5LcJC7thC1YSySN-66t-L5wJjdRjcqZdg42SgG2cqYGyCGL3N67SqIIRKJ70iI6_e1ZLn6qRkQD9feeBXF0MBp9fshsOhRIlhH3LyQzLQ0k2uW2FB9ug8XbiD1p2wxlv1QXyVH0rYIb8w6aZ_kTOuldhG6hDNvEaqImchrxbw/s596/image_2026-10-03_10-05-15%20(2).png

បច្ចុប្បន្ន “ក្រូចពោធិ៍សាត់” ត្រូវបានក្រសួងពាណិជ្ជកម្ម សម្រេចចុះបញ្ជី ជាម៉ាកសមូហភាព (Collective Mark) ជាផ្លូវការ ដែលជាជំហានមួយបន្ថែមទៀតក្នុងការពង្រឹងអត្តសញ្ញាណ និងលើកកម្ពស់ការទទួលស្គាល់ផលិតផលខ្មែរនៅលើទីផ្សារក្នុងប្រទេស និងអន្តរជាតិ ព្រមទាំងរួមចំណែកការពារកម្មសិទ្ធិបញ្ញារបស់សហគមន៍អ្នកដាំដុះ និងអាជីវករក្រូចពោធិ៍សាត់ ក្នុងខេត្តពោធិ៍សាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzV2k3jyfaB313A5-Cn35y-VjiF7ePjLanmoBlNStmEneu5DBEj491_cdOyk8JE945SWxSdO3MsafF09h1JRslEtHWtAnYGaBr_TzE5YExdcZQ85vgH3bECpcePs94DrMtHTzzgOOmFjcIzr7FdtDxBoHlDkDux31TLLwDvSMBihAkWVdA7WAhaH8LrAo/s960/image_2026-10-03_10-05-15%20(3).png
ក្រូចពោធិ៍សាត់មានផ្ទៃដីដាំដុះសរុបចំនួន ៣ ០៤៧ ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១ ៩៣៨ ហិកតា ដោយផ្តល់បរិមាណផលប្រមាណ ២៩ ៨៨១ តោនក្នុងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeGfMB99uzvqEl5chvz5Z_w60Jdp3QaeKmI16zvsqz11kbJwyYoMbugjDKh_fihCSApjaO3gZ2mbui7dWXKoKs-dwEnbV3lEkn1TBnuYb815hBXt06MBBF9P1QzWYeofzVmIb_DpDQclEeRyjNz-BS4_x84zhd7hBhtr7ooVcy59EFk9UCKkOimo8xtoE/s547/image_2026-10-03_10-05-15.png

ដោយឡែកការប្រមូលផល គឺមានរយៈពេល ៨ ខែ ចាប់ពីខែមិថុនា ដល់ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ និងផ្តល់ទិន្នផលជាមធ្យមពី ១២ ទៅ ១៦ តោនក្នុងមួយហិកតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqJQHXHWVo8Rveh_Cu0FLPXX1yPupjLjMy0cAHfzYoX2rY-pp-kwNdly_kjF940sYwa-jlAQrEOuQ7wWWsIitDP-tJSt0prIhrdNGw6dfW9P61sCNl1C9iVyMHXqGqiFoFbfmxSnOsNHHSZ949U9Eh_yHHQOwxQpN1dldcLX9bd9XsfGEEIlc5f-QPIZk/s1440/image_2026-10-03_10-05-13.png

គួរបញ្ជាក់ថា ដំណាំក្រូចពោធិ៍សាត់ ដើមកំណើតនៅក្នុងសម័យអាណានិគម និយមបារាំង ដែលបារាំងបានយកមកដាំនៅស្រុកភ្នំក្រវាញ ហើយនៅពេលនោះ មិនដឹងឈ្មោះអ្វី ក៏ហៅថា”ក្រូចពោធិ៍សាត់”។ ឈ្មោះនេះក៏បានហៅតៗរហូតមកដល់សព្វថ្ងៃ៕