Home តារាជាតិ ប៊ឺរី វិលមកកាន់អាជីពសិល្បៈវិញក្រោយបែកស្នេហ៍ជាមួយ ម៉ាដាម ដា

ប៊ឺរី វិលមកកាន់អាជីពសិល្បៈវិញក្រោយបែកស្នេហ៍ជាមួយ ម៉ាដាម ដា

285
0

តារាសម្តែង បឺរី បានវិលមកកាន់អាជីពសិល្បៈវិញហើយបន្ទាប់ពីបែកស្នេហ៍ជាមួយនឹង ម៉ាដាម ដា និងបានឃ្លាតពីអាជីពនេះជាង២ឆ្នាំ។ ចាប់ផ្តើមឡើងវិញលើវិថីនេះ បឺរី បានសម្តែង MV ជាមួយនឹងតារាចម្រៀង ប៉ាច គីមមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDIAHDWCn-JORiSgWwT0A8YjgDXimH2ZOSVE2Q3VPZvwM6dLD5NidhhoWu9eZjv9THHM6nhnC18iZusIRHYYIn-h_n7E8JZ3uN5yce0GiF_1f9krbybsz-7lSa9aZjuGtBcLI0evhalMpCMNSjN8819keGB0w_3cKfNqgxsyOkp3Yilq4MHe_or1dqy7I/s2048/image_2026-10-02_14-24-59.png

កន្លងមកក្នុងអំឡុងពេលដែល ប៊ឺរី មានទំនាក់ទំនងស្នេហាជាមួយអ្នកលក់អនឡាញ ម៉ាដាម ដា គេសង្កេតឃើញថាលោកមិនសូវមានសកម្មភាពក្នុងវិស័យសិល្បៈជាដុំកំភួននោះទេ។ ផ្ទុយទៅវិញលោកបានបង្ហាញវត្តមានតាមរយៈការថតផ្សព្វផ្សាយផលិតផល និងជួយ Live ជាមួយ ម៉ាដាម ដា ជាប្រចាំ។ ទោះយ៉ាងណា បន្ទាប់ពីប្រកាសបែកស្នេហ៍ជាមួយនឹងអ្នកលក់អនឡាញរូបនេះ បឺរី បានចាប់ផ្តើមជាមួយនឹងអាជីពសិល្បៈរបស់លោកឡើងវិញហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ27ZYZK14o_yab3Ed0gcZyRb0zduGhVgp1azCnpzmTzniyXbQ4PaDzBKhTAKof_K5AiU7Ll4fyT-B6D8MoG14EPBgG2qx1F0USz2UIwia8o4gokmnfr33OK_VGkvm_C900f82ZBdMHobv1dcXqOt2XH6syLaQxP481qtUDQ1CQi4YBSnUy1Gv90b08T8/s2048/image_2026-10-02_14-24-56.png

កាលពីពេលថ្មីៗនេះ បឺរី បានបង្ហោះវីដេអូមួយដែលបង្ហាញពីតួអង្គរបស់លោកកំពុងតែសាសងគ្នាក្នុងរបៀបជាគូស្នេហ៍ជាមួយនឹងតារាចម្រៀង ប៉ាច គីមមួយ ក្នុង MV សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ។ តារាប្រុសរូបនេះក៏បានភ្ជាប់មកជាមួយនឹងពាក្យក្នុងចិត្តថា «ត្រឡប់មកកាន់ការងារចាស់ ដែលខ្ញុំស្រលាញ់បំផុត។ ខានជាង២ឆ្នាំហើយ មកវិញដូចគាំងៗក្បាច់ អាវុធចេញមិនសូវធ្ងន់ ហើយឆាប់អស់ស៊ូស»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhQ7rOZ93QsobvROOQWgqYloJD8Ms84jXsNeSMfINC8DbTZtk0eDzhw_nbIt6-Hlw-KGdpCMaMLuO5zPBgjSXJYp-B8nhRH1GZDkjhG9R5qllgXHHbpi0TkJarKrlYu3nEs5uKAbQEwB4pdGtbedXemHqzG4oubr73lT9qtct3le_CkRs_9TornP0X2OA/s2048/image_2026-10-02_14-24-57.png
ទោះបីជា បឺរី បញ្ជាក់ពីការស្រលាញ់និងការសម្តែងមិនទាន់ស្ទាត់និងពេញលេញដូចមុនប្រិយមិត្តមួយចំនួនក៏បានបង្ហាញការអបអរចំពោះតារាប្រុសរូបនេះដែលឃើញលោកវិលមកកាន់អាជីពសិល្បៈវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqjEcP-14hvDvdB-QNnNEeSyp5nWiYXEUEgRcO95DXSavo4JaV6s_mKVbwbX5ikmY3FtMcy7T2wGojgrWUPYbd_74XPALNgdwMjF0RiHces9pTXQYS7GZ7x5aWQy_SdFfU2-uVGdzU7SeIh24e0T0Gkp_a3yZxi10X2vaV0qIKpp2goVTGtYMU2GuEhfs/s960/image_2026-10-02_14-24-58%20(2).png

បឺរី គឺជាតារាសម្តែងលេចធ្លោមួយរូបដែលគ្រងតំណែងជាតួឯកនៅក្នុងខ្សែភាពយន្តខ្មែរជាច្រើនដូចជា «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» «ហ្គេមជីវិត» «ម្តាយ២» «ខោល» និងស្នាដៃមួយចំនួនទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTnYkBt1LniL-gPOIaMaYXsTnLOd8lU6zagCrB5qeFbgY_Fu0CZmF3bxk3NS2dxEKkMvJyMNW3HhUvtEIN5AguEFtIsYyUWUxOWK2PyU_7mKvm94j3G92SQ4hvIphrqqmRh6QLrUxZlz-RjOFfCAvDz44P69gwT2b5-ZJ3NlOhlcu6edKFzH8B3ZvNfQc/s2048/image_2026-10-02_14-24-59%20(2).png
ការបង្ហាញខ្លួនក្នុង MV ជាមួយនឹងតារាចម្រៀង ប៉ាច គីមមួយ អាចបង្ហាញថា បឺរី កំពុងចាប់ផ្តើមដំណាក់កាលអាជីពរបស់ខ្លួនឡើងវិញបន្តិចម្តងៗមុននឹងឈានដល់ការសម្តែងក្នុងវិស័យភាពយន្ត៕