Home តារាជាតិ សេង មង្គល និងអ្នកសិល្បៈផ្សេងទៀតផ្ទុះប្រតិកម្មទៅលើតារាសម្តែង ហេង ស្រីពេជ្រ «យកស្ព្រៃយ៍បាញ់សក់បាញ់ប្រាសាទ»

សេង មង្គល និងអ្នកសិល្បៈផ្សេងទៀតផ្ទុះប្រតិកម្មទៅលើតារាសម្តែង ហេង ស្រីពេជ្រ «យកស្ព្រៃយ៍បាញ់សក់បាញ់ប្រាសាទ»

309
0

លោកជំទាវ នៅ សូនិតា តារាសម្តែង សេង មង្គល លោក សាន់នី បានបង្ហាញប្រតិកម្មទៅកាន់តារាសម្តែង ហេង ស្រីពេជ្រ «យកស្ព្រៃយ៍បាញ់សក់បាញ់ប្រាសាទ»។ អ្នកលេងបណ្តាញសង្គមដទៃទៀតបានបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃចំពោះសកម្មភាពរបស់តារាសម្តែងរូបនេះដែលលេង Trend ជាមួយនឹងបុរសម្នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1YsMEu-DYegDUovb3NblF6pzBPoIRrWKj0hcbfbUiJc8xDhZsDA_L4el5ln0BXhrDSv5eH0ckKM48uwBIM1hfZ2SBSjrFLBy4Lu6ix1odOBf3Qri88cddiiSaDYmfLz1ji5i-wb1nu_M11RQPr7QfHg-NP-h8abnS0dksXXKZVGqwuU9LuNo1HTt6rLk/s960/image_2026-10-02_11-46-39.png
ថ្មីៗនេះនៅលើបណ្តាញសង្គមមានអ្នកសិល្បៈជាច្រើនរូបបានរួបរួមគ្នាបង្ហាញពី Trend ស្បៃខ្មែរ ដែលធ្វើឱ្យកក្រើកពេញប្រព័ន្ធផ្សព្វផ្សាយរហូតមានមតិសរសើរយ៉ាងខ្លាំងចំពោះការសាមគ្គីគ្នាជាធ្លុងមួយបែបនេះ។ ទោះជាយ៉ាងណាក៏ចូលរួមលេង Trend របស់តារាសម្តែង ហេង ស្រីពេជ្រ ដែលចំណាំដើរតួអង្គកាចឆ្នាសបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមរិះគន់យ៉ាងខ្លាំងសូម្បីតែអ្នកសិល្បៈមួយចំនួនក៏ចេញមកប្រតិកម្មដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR5yqMDI4OYE6TpaDOiV9G7HUQU3mOzPsGqfuR0estumRnPnP_yfiDNBXnvP__YqH9ivS2vHqodxNA-f4tWUE9ALJ3MaAH20P84VCAZei1heSwOURMomxnCvLh02xJw0MAiGv_DfW-Vmo0qiHWTlMw0RVS8ZWA7n5_LeuSd0lvSEUUKBj73TGX6ENLKXg/s2048/image_2026-10-02_11-15-21.png
ហេតុការណ៍ចម្រូងចម្រាសនេះបានកើតឡើងដោយសារតែតារាសម្តែង ហេង ស្រីពេជ្រ បានយកស្ព្រៃយ៍បាញ់សក់ទៅបាញ់ប្រាសាទដោយមនុស្សជាច្រើនចាត់ទុកថាទង្វើនេះខុសឆ្គងយ៉ាងខ្លាំងរហូតជំរុញឱ្យក្រសួងវប្បធម៌មានវិធានការណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg314J3q7qioA1YbuCamDah0NVLkJDewOZEiLQa4qVjtMQzuvnQS3lqwDwGqtOleoOa4zijKo3_GyeuIWQUYakQgd9BEBzOu_f6nLge54AlGq4wuv7Xq4tjKAT-m3CAnja6g_uvQ13ysfcx_pTYl_HqUARht2ZaL2YPjaqbALETrHdVQ0XkJhM4dgcFMhY/s586/image_2026-10-02_11-10-58.png

លោកជំទាវ នៅ សូនិតា បានចែករំលែកវីដេអូដែលកំពុងចម្រូងចម្រាសនេះដោយមិនបាននិយាយអ្វីទេប៉ុន្តែអនុប្រធានសមាគមសិល្បករបានដាក់រូប Emoji ហាក់ដូចជាមិនពេញចិត្តឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKnS_heKRgsJ8wIEMIXHA771b50UvfopfLzQ7gF35heHNmFtKDWUCEAN-8zq5fJukhZ71v-N3lP8DHwfKb6yNX7hFases9jpt1vhSZJv0oCAHtsOjhWvljP2pVk_eGEzHpdDh9gTuD2tErtQOvLvR-ik5oVQl_YH-T1-O7Ie_kQKGEW5oukcjjwsKTZBk/s831/image_2026-10-02_11-07-19.png
ងាកមកកាន់តារាសម្តែង សេង មង្គល វិញលោកបានបង្ហោះនៅលើបណ្តាញសង្គមថា «ជាតារាសម្តែងអាយុច្រើនហើយនៅមិនដឹងស្អីទៀតហេតុតែចង់ល្បីយកSpayបាញ់សក់ទៅបាញ់លើថ្មប្រាសាទធ្វើវីដេអូContent»។ លោកបានសង្កត់ធ្ងន់ថា «ចាស់តែអាយុខួរក្បាលប៉ុនកូនដៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd_GfATctknOh6ySI5QN9plRhvVgl5AcApKRReuI6wmj8z6zUZNG0gKLjMvoAzV1cZlkfkpprPQr886DAvLbpFrxb6eBIpvLMqpmPcBiIPCmHwcdKvK3TtMdFDrQwX9lPjSrlRahhy7enQPb6xVAiwgzPLNSuufej1OhCySO809JgokY-rF0EvBCVEHq0/s1061/Screenshot_20261002_104919_Facebook.jpg

ចំណែកឯតារាសម្តែង សាន់នី វិញបានលើកឡើងយ៉ាងដូច្នេះថា «ដល់គេរឹតបណ្តឹងថាគេពិបាកមិនឱ្យថតនៅប្រាសាទ បើសូម្បីតែរឿងដែលងាយស្រួលយល់បែបហ្នឹងក៏មិនយល់ទៅបំផ្លាញទាំងដុលអ៊ីចឹងអត់ដឹងនិយាយថាមិចទេ»។

ពលរដ្ឋជាច្រើនបានបញ្ចេញមតិរិះគន់ថានេះមិនមែនជាការលើកស្ទួយនោះទេ ប៉ុន្តែជាការបំផ្លាញសម្បត្តិដូនតាទៅវិញសូម្បីតែដៃទទេគេសឹងតែមិនប៉ះប្រាសាទផងបែរជាតារាសម្តែងរូបនេះយកស្ព្រៃយ៍បាញ់សក់ទៅបាញ់ប្រាសាទទៅវិញ។ មនុស្សមួយចំនួនក៏បានMention ផេកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យមានវិធានការលើរឿងនេះផងដែរ៕