Home តារាអន្តរជាតិ ក្តៅៗ! ធ្លាយពាក្យចចាមអារ៉ាមថា T.O.P និងតារាសម្ដែង Nana កំពុងមានទំនាក់ទំនងស្នេហា

ក្តៅៗ! ធ្លាយពាក្យចចាមអារ៉ាមថា T.O.P និងតារាសម្ដែង Nana កំពុងមានទំនាក់ទំនងស្នេហា

140
0

ពិភពកម្សាន្តកូរ៉េខាងត្បូងកំពុងទទួលបានការចាប់អារម្មណ៍ជាថ្មីទៅលើ T.O.P អតីតសមាជិក BIGBANG និង Nana អតីតសមាជិក After School បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា អ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា។ តាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ Dispatch បានបង្ហាញរូបថតដែលត្រូវបានរាយការណ៍ថា T.O.P និង Nana បានចំណាយពេលជួបជុំគ្នាជាច្រើនលើករួមទាំងនៅតំបន់ក្បែរលំនៅដ្ឋានរបស់ Nana ក្នុងទីក្រុង Guri។ ក្រោយមកក្រុមហ៊ុនគ្រប់គ្រងអ្នកទាំងពីរបានទទួលស្គាល់ថាពួកគេកំពុងមានទំនាក់ទំនងគ្នាពិតមែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTtfCEH_vS58HUkA5WlVy-1kovTqWvLpdGjDDBJuEze8DtsdJ5j5ZZlaEMo48si3hbQF168OFxJxv1AD_-8Qn36qJncfaWz5Fgby_7Pm8gxejehyG4Nctcmq_1eXSNXk5wM_gn_S7x2wibB62d8mXlzZFfVWehU6QIUYwBpqgmTJG_rFg39tv45O2EgZE/s2048/image_2026-10-02_09-44-30.png
ប្រភពក្នុងសេចក្ដីរាយការណ៍បានឱ្យដឹងថា អ្នកទាំងពីរបានស្គាល់គ្នាជាលើកដំបូងនៅ ខែមករា ឆ្នាំ ២០២៦ បន្ទាប់ពី Nana បានចូលរួមសម្ដែងក្នុងវីដេអូចម្រៀង «Studio54» របស់ T.O.P។ ការសហការនេះត្រូវបានគេចាត់ទុកថាជាចំណុចសំខាន់មួយក្នុងការធ្វើឱ្យអ្នកទាំងពីរមានឱកាសស្គាល់ និងធ្វើការជាមួយគ្នាកាន់តែច្រើន។ Nana បានបង្ហាញខ្លួនជាតួសំខាន់ក្នុង MV ខណៈ T.O.P ទទួលបន្ទុកផ្នែកតន្ត្រី និងការងារដែលពាក់ព័ន្ធនឹងគម្រោងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHyFX-RvxsPr156d-4g6u5qjexkyfilskFO63HcReuFpiewtkIPTDm2JrVLU1jdBxKPD150mtbvRG-1Cm6uWHanQa4mfZRO5b5_hY6zat8Pay1IFrxXcQEWQmCHWOYfapgB8dRQwThDZ1FM6Dt1KgCkk0xksJhpO0tn1OEAA3r9NBWnvHaxFRVWDBl2DU/s700/image_2026-10-02_09-44-31.png

បន្ទាប់ពីការសហការក្នុង MV អ្នកទាំងពីរក៏បានបង្ហាញខ្លួនជាមួយគ្នាម្ដងទៀតក្នុង មាតិកា YouTube របស់ T.O.P កាលពីខែមេសា ឆ្នាំ ២០២៦។ ក្នុងវីដេអូនោះ T.O.P និង Nana បានអង្គុយជាមួយគ្នា ញ៉ាំអាហារ និងស្ដាប់អាល់ប៊ុមរបស់ T.O.P ព្រមទាំងពិភាក្សាអំពីតន្ត្រី និងការងាររបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkTqxnnCtjSv35tQziLVoEQkb6PYrqgAO_TTP2dz7rq6IIbUh7vV26M23op1PQHZ0fXUE-bnyHnA9lmwauJldFpMotjQp3ZjJyUxgXUTQjFra0j6HmByk_x4__8OCmBffie8vVRs-4BmCULE_Llpf3wudWRNkGtkJmmtVEZRlrYB71VUjqfCq6qQwiahA/s2048/image_2026-10-02_09-44-28.png

ការបង្ហាញខ្លួនរួមគ្នានេះបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាពិសេសទៅលើសកម្មភាពរបស់អ្នកទាំងពីរ។ ការស្លៀកពាក់ដែលមានភាពស្រដៀងគ្នា និងបរិយាកាសស្និទ្ធស្នាលក្នុងវីដេអូ ក៏បានធ្វើឱ្យមានការពិភាក្សានៅលើបណ្ដាញសង្គមថា តើទំនាក់ទំនងរបស់ពួកគេអាចលើសពីការងារឬយ៉ាងណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBtUgM_772RZfm2mzeaISFOevmSQAAO3kRZYo7Z7GTmwwwXx08EAewH22_Pbxtdw897KlSA0HnZ38fjzqBQCwYckDd44WFvHz68HhlSQFBL-vuNuT0SiGD7bLu1A80MVy_CkcYfj7_tPn6LkXqBnhv4QOnyNFPvrjHxFz8mqzifa_tg71R7vkVJfJMSxA/s647/image_2026-10-02_09-44-32%20(3).png
ប៉ុន្តែរឿងបានកាន់តែមានការចាប់អារម្មណ៍ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា T.O.P និង Nana ត្រូវបានគេឃើញចំណាយពេលជាមួយគ្នាក្រៅពេលធ្វើការ។ របាយការណ៍ខ្លះបានអះអាងថា អ្នកទាំងពីរបានបន្តទំនាក់ទំនងគ្នាបន្ទាប់ពីបញ្ចប់ការងាររួមគ្នា ហើយត្រូវបានរាយការណ៍ថា បានចាប់ផ្ដើមទំនាក់ទំនងក្នុងនាមជាគូស្នេហ៍នៅប្រហែលខែមិថុនា ឆ្នាំ ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs9c3fgKRIkE68hX3zlFi5_N3ICIMcr6rB1hEukrtnxjIU6RQyq9jcq1ME2LByHyMeqA0foq786zElLrWBeoRpP1UtRWyNG0zgHwQFDMJgKssM_HNTWRpkTP8Zv-2VSbMaEZDdt5TyCDGGaYU4ckxQ3QeydIUvx2tZGavR-ggB1AxLcrDx9pdiknddKrw/s1440/image_2026-10-02_09-44-32%20(2).png

គួរឱ្យកត់សម្គាល់ថា T.O.P និង Nana សុទ្ធតែជាតារាដែលមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យកម្សាន្តកូរ៉េ។ T.O.P បានកសាងកេរ្តិ៍ឈ្មោះជាសមាជិក BIGBANG ខណៈ Nana ល្បីល្បាញតាំងពីសម័យសមាជិកក្រុម After School ហើយក្រោយមកបានពង្រីកអាជីពទៅកាន់វិស័យសម្ដែង។ ថ្មីៗនេះនាងទើបបង្ហាញខ្លួននៅក្នុងរឿង«The Scandal»។ ការដែលអ្នកទាំងពីរមានបទពិសោធន៍ក្នុងវិស័យតន្ត្រី និងការសម្ដែងដូចគ្នា ក៏បានធ្វើឱ្យការសហការរបស់ពួកគេក្នុង MV និងកម្មវិធី YouTube ទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ៕