Home តារាជាតិ ចេន លើកឡើងបែបនេះចំពេល រ៉ូណាល់ដូ ចាកចេញពីជំរុំហ្វឹកហាត់ក្រុមជម្រើសជាតិព័រទុយហ្គាល់

ចេន លើកឡើងបែបនេះចំពេល រ៉ូណាល់ដូ ចាកចេញពីជំរុំហ្វឹកហាត់ក្រុមជម្រើសជាតិព័រទុយហ្គាល់

183
0

ចំពេលមានការចាប់អារម្មណ៍ជុំវិញអនាគតរបស់ Cristiano Ronaldo ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ តារាចម្រៀង ចេន បានបង្ហោះសារលើបណ្តាញសង្គមដោយលើកឡើងពីតម្លៃនៃស្នាដៃ កិត្តិយស និងការផ្លាស់ប្តូរទស្សនៈរបស់មនុស្សចំពោះបុគ្គលម្នាក់ នៅពេលដែលរូបគេចាប់ផ្តើមធ្លាក់ចុះតាមអាយុ ឬសមត្ថភាព។ មុននោះ Ronaldo ត្រូវបានគេរាយការណ៍ថាលោកបានចាកចេញពីជំរុំហ្វឹកហាត់ក្រុមជម្រើសជាតិព័រទុយហ្គាល់ហើយលោកបានបញ្ជាក់ថាពេលវេលាសមស្រប លោកនឹងប្រាប់ប្រជាជនព័រទុយហ្គាល់អំពី «ការពិត» នៃមូលហេតុដែលលោកចាកចេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUW3jy64WD4e0ghS6Ju2ueKwpxgf2-lbfKIrwKeuyZ0CNnTPAzkPRlTKCCp2C8llYPS5VL_r6I3aBg_6ZJqnkRzPWHIDljmHcHfT3U4i9PQOzKGkNSmZHUic_6nOfrAZjHzTpSM2qgnZ3iN5IMP_5qoE856X16ol3RJ60YZNNKFCJBYgISxUBK_NQSUF8/s2048/image_2026-10-01_14-59-17%20(2).png
នៅថ្ងៃទី១ ខែតុលា តារាចម្រៀង ចេន ម្ចាស់បទ «ពងទា» បានបង្ហោះរូបកីឡាបាលទាត់ Ronaldo និងបានលើកឡើងថា «គ្រប់យ៉ាងបានបង្ហាញច្បាស់ណាស់ពីចិត្តមនុស្ស ខ្ញុំនិងគាត់មិនខុសគ្នាទេជាមួយការខកចិត្ត»។ លោកថា ទោះបីមនុស្សម្នាក់ធ្លាប់សាងស្នាដៃ និងសមិទ្ធផលធំធេងប៉ុណ្ណាក៏ដោយ នៅពេលឈានដល់ដំណាក់កាលធ្លាក់ចុះ មនុស្សមួយចំនួនអាចឈប់ផ្តល់តម្លៃ ឬភ្លេចស្នាដៃដែលធ្លាប់បានបង្កើតឡើងយ៉ាងឆាប់រហ័ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDowxS2Shtdhe0yFK13ccLfMzmoZEdIv4NlPzY6zvRvDeF1wvMJfOxKI2LFMYPbv8XYYOpr16ARUbGHZZggx1VLo296dtqTEYA4x3jKNybix5UdEOItgyNx8A_8QswW4fas1x9pHQotBrzRqfsCvpZUAyM-5rUNMhTkgB3yjJrV0Kl43gOUwlTH9ZISEE/s1666/image_2026-10-01_14-59-16.png
លោកបានសរសេរថា «ទោះបីយើងសាងស្នាដៃ សមិទ្ធផលអស្ចារ្យធំប៉ុណ្ណា ច្រើនប៉ុណ្ណា និងល្បីប៉ុណ្ណាក៏ដោយ នៅថ្ងៃដែលយើងធ្លាក់ ដោយធម្មជាតិនៃវ័យ ឬដោយមូលហេតុអ្វីក៏ដោយ មនុស្សនឹងលែងឱ្យតម្លៃយើង។ មនុស្សភ្លេចយើងលឿនណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9y7elynP8eRJuPufo7jKQvWfe699130i4vdYAIU_fduEsYZ1QxmhXZNnT3Xiph_lhfK1sCE6t1J1RYuYvr3P8DKN79bl2n0ZPf6eO_Tu5GG9rp2GnuaiBdz4lPJxgMkQSPC6fUFkvRq040wpqoGQFpkPG3pD8e9xn2bkt3VlTKOyySs1dDnuOFqOQ6wk/s1200/image_2026-10-01_14-59-21.png
តាមរយៈសាររបស់ ចេន បានយក Cristiano Ronaldo ជាឧទាហរណ៍ ដោយលើកឡើងពីស្នាដៃដ៏ធំធេងរបស់កីឡាករព័រទុយហ្គាល់រូបនេះក្នុងប្រវត្តិសាស្ត្របាល់ទាត់។ លោកបានសង្កត់ធ្ងន់ថា សូម្បីតែកីឡាករដែលធ្លាប់សាងប្រវត្តិសាស្ត្រ និងរកគ្រាប់បាល់បានយ៉ាងច្រើន ក៏អាចប្រឈមនឹងការរិះគន់ និងការថយចុះនៃការគាំទ្រ នៅពេលឈានដល់ដំណាក់កាលចុងក្រោយនៃអាជីព។ តារាចម្រៀង ចេន បានបន្ថែមថា ប្រសិនបើមនុស្សម្នាក់ដែលធ្លាប់មានស្នាដៃដ៏ធំធេងដូច Ronaldo នៅតែអាចជួបការរិះគន់ និងការមើលរំលង នោះមនុស្សទូទៅដែលមានស្នាដៃត្រឹមកម្រិតក្នុងប្រទេស ក៏គួរតែយល់ថា ការទទួលស្គាល់ពីសង្គមអាចផ្លាស់ប្តូរបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaGw-uOn4gXxXBcNEW7BJ-WV1H_cGjmC93Oy7i5jMUZNr_I3pxw6Ukmi8XV7xfkm0GwVhrvqJ7_POulkIBV_1rUNG6sir1I1umeWViAj4Uo8z5YzyaQc7hkwiuY_puGt1xBijik9L_mJQfB9e-omeir_FwHzu1K6EDBVMp8bQfzJdLKYP0uWVHWCVIMmc/s2048/image_2026-10-01_14-59-20%20(2).png
ជាមួយគ្នានេះ ចេន ក៏បានបញ្ចេញមតិផ្ទាល់ខ្លួនចំពោះស្ថានភាពរបស់ Ronaldo ក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ ដោយអះអាងថា ឥទ្ធិពលរបស់ Ronaldo លើក្រុមជម្រើសជាតិបានថយចុះជាយូរមកហើយ។ លោកយល់ថា ការដែល Ronaldo នៅតែបន្តពាក់ព័ន្ធជាមួយក្រុមជម្រើសជាតិ អាចមានផ្នែកមួយពាក់ព័ន្ធនឹងប្រជាប្រិយភាព និងការចាប់អារម្មណ៍របស់អ្នកទស្សនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxXpUoBqLPeIjxH6RV42ZUUSx4bJa3TVFfhrh5vDDlGIVp4WvbIB58Z45VlKk0JoG4iCjYgE8_LVIzLDePqfh2uKXOoD6_WPGP0z8Z4A2rVuh8tww6itQWoFAu8CpFNhxPVHBYcterupjPSSPMok147nYGiNTlMiNGYLNc8nBsWh3QKebaXAWG5zHwPOo/s1520/image_2026-10-01_14-59-18%20(2).png
ម្ចាស់បទ«ប្រុសម្នាក់នេះសំខាន់នៅពេលណា?» ក៏បានលើកឡើងពីទស្សនៈដែលថាការប្រកួតរបស់ព័រទុយហ្គាល់អាចទទួលបានការចាប់អារម្មណ៍ខុសគ្នា ប្រសិនបើគ្មាន Ronaldo ចូលរួម៕