ថ្មីៗនេះវីដេអូមួយរបស់ផេកមួយដែលមានការលក់ត្រប៉ែបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិប្រតិកម្មនិងរិះគន់ដោយចាត់ទុកសម្តីអ្នកលក់រូបនេះហាក់មិនសមរម្យ។ នៅក្នុងវីដេអូអ្នកលក់បានទទួលស្គាល់ថាត្រប៉ែរបស់ខ្លួនមានតម្លៃថ្លៃខុសពីគេអមមកជាមួយនឹងចំណងជើងថា «លក់ប្រញាប់លុយទិញវីឡានៅ»។ ជុំវិញភាពចម្រូងចម្រាសនេះ តារាចម្រៀង នរិទ្ធ ក៏បានបញ្ចេញមតិយោបល់ដូចគ្នាខណៈលោកក៏មានបទពិសោធន៍ធ្លាប់ទិញប៉ះចំត្រប៉ែដែលមានតម្លៃថ្លៃ។.png)
រឿងតម្លៃ «ត្រប៉ែ» មានក្រឡតម្លៃ ១០០០០រៀល បង្កឱ្យអ្នកមួយចំនួនបញ្ចេញមតិថាមានតម្លៃថ្លៃរហូតដល់អ្នកលក់ចេញវីដេអូឆ្លើយតបថាអ្វីដែលពួកគាត់បញ្ចេញមតិសុទ្ធតែត្រូវ ដោយលោកព្រមទទួលស្គាល់ថាតម្លៃត្រប៉ែរបស់ខ្លួនគឺថ្លៃដោយបញ្ជាក់ប្រាប់ភ្ញៀវត្រង់ៗ។ អ្នកលក់រូបនេះក៏និយាយទៀតថាប្រសិនជាចង់ឱ្យខ្លួនឆាប់មានជួយទិញលោកប៉ុន្តែបើមានជម្រើសផ្សេងក៏ទិញរបស់គេផ្សេងទៅពីព្រោះខ្លួនជាអ្នកលក់ដែលត្រង់ទៅត្រង់មក។

ជុំវិញពាក្យសម្តីរបស់អ្នកលក់រូបនេះដែលទស្សនិកជនភាគច្រើនបានឃើញតាមរយៈការធ្វើមាតិកាពីម្ហូបអាហារបង្កឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិរិះគន់ដោយចាត់ទុកសម្តីរបស់អ្នកលក់នេះក្រអឺតក្រទមមិនសមជាអ្នកលក់។ អ្នកខ្លះថែមទាំងរម្លឹកទៅកាន់អ្នកលក់ម្នាក់ដែលធ្លាប់ប៉ះទង្គិចគ្នាជាមួយតារាចម្រៀង ពេជ្រ សូលីកា ផងដែរ។
ស្របពេលមានការជជែកវែកញែកនិងមានមតិរិះគន់ផ្អើលហ្វេកប៊ុកជុំវិញបង្អែមត្រប៉ែ មានតម្លៃថ្លៃតារាចម្រៀង នរិទ្ធ ក៏បានចែករំលែកបទពិសោធន៍របស់ខ្លួនធ្លាប់ទិញប៉ះចំត្រប៉ែមានតម្លៃថ្លៃប៉ុន្តែការវេចខ្ចប់អន់ជាងនេះទៅទៀត។.png)
លោកបានចែករំលែកវីដេអូនោះ ដោយភ្ជាប់មកជាមួយនឹងសម្តីថា «ថ្ងៃមុននៅ Lucky 6A ឃើញត្រែប៉ែដូចឃ្លានតែគេអត់ដាក់តម្លៃក៏យកទៅគិតលុយ Cashier: បងសុំបញ្ជាក់តាប៉ែហ្នឹង 14000r ជាង Me: អត់អីទេចឹងយកទុកវិញ ខ្ចប់អន់ជាង Brand នេះផង»៕










