Home ព័ត៌មានអន្តរជាតិ ព្រំដែនឡើងកម្ដៅសារជាថ្មី! ថៃព្រ.មានត្រៀមបា.ញ់បើកម្ពុជាដើរហួសបន្ទាត់ក្រហម

ព្រំដែនឡើងកម្ដៅសារជាថ្មី! ថៃព្រ.មានត្រៀមបា.ញ់បើកម្ពុជាដើរហួសបន្ទាត់ក្រហម

180
0

ក្រសួងការពារជាតិថៃបានប្រកាសផែនការសឹក ៥កម្រិត ព្រមទាំងប្រើវោហាសាស្ត្រក្នុងទម្រង់ចង់ចោទប្រកាន់ទាំងបំពានថា កម្ពុជាជាអ្នកបង្កបង្កើនស្ថានការណ៍នៅលើដី និងបន្ថែមកម្ដៅព្រំដែនសារជាថ្មី ដោយអ្នកនាំពាក្យក្រសួងការពារជាតិថៃ Surasant Kongsiri បានគំរា.មថា យោធាថៃនឹងប្រើវិធានការ «បា.ញ់ព្រ.មាន» បើយោធាកម្ពុជាដើរហួសបន្ទាត់ក្រហម។
_________________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3fcpAxOuFurcff6lEcEumptNuPg7jNZzxe4ykuUq2gxcOjQZkmv3Cl-VAWSAKLptt0ma2F2H2OIMhSGQx5mh2QVolG-wrQm_kjX5wVBkAUKgDghdtfDQS7aOEqXcFaswh6bVkISyUtTi5NyhUvW_tfb6AalWzPNj_0MEdHf7yW-i_QHT-gmLGsDdlVMs/s1280/photo_2026-09-24_09-22-56.jpg
ល្បិចកិចកុកចង់បង្កសង្រ្គាមថ្មី! បន្ទាប់ពីលួចដីខ្មែរ និងព្យាយាមព័ទ្ធរបងបន្លាលួសដើម្បីកែប្រែខ្សែបន្ទាត់ព្រំដែនថ្មី ពេលនេះយោធាថៃ ថែមទាំងបានប្រើប្រាស់វោហាសាស្ត្រគំរាមបាញ់ប្រហារ និងលាបពណ៌យ៉ាងព្រហើនមកលើកម្ពុជា ប្រសិនបើកម្ពុជាដើរហួសបន្ទាត់ក្រហមព្រំដែន។ ការណ៍នេះបាននិងកំពុងរុញច្រានឱ្យបរិយាកាសការទូតព្រំដែនធ្លាក់ចូលក្នុងភាពតានតឹងជាថ្មីម្តងទៀត ដោយសារតែភាគីថៃព្យាយាមចោទប្រកាន់កម្ពុជាទាំងបំពាន ដើម្បីយកមកធ្វើជាលេសស្របច្បាប់ក្នុងការប្រើប្រាស់កម្លាំងយោធាបាញ់ព្រមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfhvFbxFjGMKwb7VBYVSCG7_z3XH_x0iWshuS_2_HNrNinG4oPoC8QQxwE52DJpKrDZBkBL45mtSS1p6niX_1DThyphenhyphenN_95LE8LfyYFqPt54uAUEmuYlfyL1z_5Vj7pJHiuzvjxc6XKwdP5MkVJp3nr_8eE-qoDjqnnuMl-a0uTdL4c9GNCXeWzqz9ySmYg/s750/photo_2026-09-24_09-22-57%20(2).jpg

យោងតាមការចុះផ្សាយព័ត៌មានផ្លូវការរបស់ភ្នាក់ងារព័ត៌មាន THE STANDARD ផ្អែកលើបទសម្ភាសន៍របស់លោក Surasant Kongsiri អ្នកនាំពាក្យក្រសួងការពារជាតិថៃ នៅថ្ងៃទី២៣ ខែកញ្ញា បានឱ្យដឹងថា ថៃបានបង្កើតផែនការយុទ្ធសាស្ត្រយោធាចំនួន ៥ កម្រិត ដោយបែងចែកតាមពណ៌សម្គាល់ (ខៀវ, លឿង, ក្រូច, ក្រហម និងក្រហមក្រាស់) ដើម្បីវាយតម្លៃស្ថានភាពព្រំដែនកម្ពុជា-ថៃ។ លោកបានបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពស្ថិតក្នុងកម្រិត ១.៥ (ចន្លោះពណ៌ខៀវនិងលឿង) ប៉ុន្តែកងទ័ពថៃកំពុងបង្កើនការតាមដានយ៉ាងស្អិតរមួតលើចលនារបស់ភាគីកម្ពុជា។ លោកបានសង្កត់ធ្ងន់ឃ្លាយ៉ាងព្រហើនថា ប្រសិនបើមានរូបភាពនៃការដើររំលងបន្ទាត់ក្រហមណាមួយពីភាគីខ្មែរ នោះកងទ័ពថៃនឹងពិនិត្យឡើងវិញក្នុងការប្រើប្រាស់វិធានការ«បាញ់ព្រមាន» ទៅតាមស្ថានការណ៍ជាក់ស្តែងនៅលើដី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihr77LL9F5pyPl3QB22_QESVHgm5wkSd4vy_mCS1QJq5Er0hpSqHIY4Zrmk1mhccFhPKGpnz7wiWq2Hhpj3lYJYNTCeSAiLbfhqvg2b4Isdl7ulLww7v_Xo04IUlFSVxVlABBEbl43gMMU9dWiWtsvJtui-yaeCJYhUF1hFmRquLd3Nm3TjMeDEINrkbc/s1280/photo_2026-09-24_09-22-57.jpg
ទោះជាយ៉ាងណា ផ្អែកលើតថភាពជាក់ស្តែង ខណៈពេលដែលស្ថានភាពនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនបច្ចុប្បន្នកំពុងមានភាពស្ងប់ស្ងាត់ធម្មតាក៏ដោយ តែការចេញមុខប្រកាសដំឡើងកម្តៅរបស់ភាគីថៃ ហាក់ស្តែងឱ្យឃើញយ៉ាងច្បាស់ពីចេតនារកលេសចោទប្រកាន់ និងប៉ុនប៉ងបង្កសង្គ្រាមថ្មីដើម្បីកេងចំណេញនយោបាយផ្ទៃក្នុង។ របត់ដ៏រសើបនេះ បានរុញច្រានឱ្យកម្ពុជា ក៏ដូចជាកងទ័ពការពារព្រំដែនខ្មែរ ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ទ្វេដង និងតាមដានរាល់ចលនារបស់យោធាថៃគ្រប់ជំហាន ដើម្បីការពារឱ្យបានដាច់ខាតនូវដែនអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយមិនបណ្តោយឱ្យល្បិចកលឈ្លានពានណាមួយមកបំពានខ្សែបន្ទាត់ព្រំដែនដូនតាបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcGPBeoD_48TRuH-6o3Rxur7ryj46T9MSSDHA1NUqtfePLcnwb7c0fmzVJEqWa7FYx_Rd2Kb8ZoX2AfXC2T99lBE93rDB9GQWwzwFVbgQcZP-ans9NayQi5t_ZJnwpgPeiVIgFiiCiCnw0DOItzU2EOH-GT8_eUvwTb6_q8-FTr0hWPUvnFlHDP_WRCbM/s1280/photo_2026-09-24_09-22-57%20(3).jpg

ជារួមមក សេចក្តីប្រកាសព្រមានបាញ់ប្រហាររបស់ក្រសួងការពារជាតិថៃ មិនបានធ្វើឱ្យកម្ពុជាញញើតឡើយ ចំពោះមុខភស្តុតាងច្បាប់ និងស្មារតីម្ចាស់ការការពារជាតិដ៏រឹងមាំរបស់កងទ័ពខ្មែរ។ កម្ពុជានៅតែបន្តរក្សាជំហរការទូតដ៏ស្អាតស្អំ ចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងឈរលើផែនទីប្រវត្តិសាស្ត្រផ្លូវការ ប៉ុន្តែទន្ទឹមនឹងនេះ កម្ពុជាក៏ត្រៀមខ្លួនរួចរាល់ក្នុងការវាយបក និងការពាររាល់ការរំលោភបំពានដែនអធិបតេយ្យពីប្រទេសជិតខាង។ ល្បែងលាបពណ៌ចោទប្រកាន់កម្ពុជាដើម្បីកេងចំណេញនយោបាយផ្ទៃក្នុងរបស់មន្ត្រីថៃ គឺលែងមានប្រសិទ្ធភាពទៀតហើយ ចំពោះមុខតថភាពជាក់ស្តែងនៅលើសមរភូមិព្រំដែន៕