Home តារាជាតិ ពេជ្រ សូលីកា និង ហ្វីយ៉ាតា បង្កឱ្យមានប្រធានបទក្តៅគគុកម្តងទៀត

ពេជ្រ សូលីកា និង ហ្វីយ៉ាតា បង្កឱ្យមានប្រធានបទក្តៅគគុកម្តងទៀត

222
0

តារាចម្រៀង ពេជ្រ សូលីកា និង ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកក្តៅគគុកម្តងទៀតបន្ទាប់ពីអ្នកទាំងពីរបង្ហោះសំណេរ ស្របពេលមនុស្សជាច្រើនបានដឹងជាយូរមកហើយថាអ្នកទាំងពីរគឺជាសត្រូវនឹងគ្នាដែលមិនអាចផ្សះផ្សាបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD2XK6_LlBU1egRJhgzFuHL49N9a40sPDJXN7yVpzYxNOp7JaO2f5AUUA_MkR2SRvZurwMkvNSstAeDCQ0IiRJtOcC1GJ6Cwsq4Hs4uBzFFrhSp43MX4pc2hqTgV5syf1-7_OvBSg3qpd3WcBQ3isy0EW1ZwoeKNQ5A_dGHgGeOG2gckO574KxQc4CA7E/s4096/image_2026-09-23_10-42-29.png

ភាពចម្រូងចម្រាសនេះបានចាប់ផ្តើមបន្ទាប់ពី ពេជ្រ សូលីកា បានឡើងឆាកនៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៦ នៅរាត្រីផ្តាច់ព្រ័ត្រ ខណៈក្នុងថ្ងៃនោះគឺគ្មានវត្តមានរបស់ ហ្វីយ៉ាតា បានចូលរួមឡើយ។ ក្រោយមក ហ្វីយ៉ាតា បានបង្ហាញការឈឺចាប់ខកចិត្ត និងមានរឿងចម្រូងចម្រាសដែលទស្សនិកជនសង្ស័យជានាយកជាតិក្នុងឆ្នាំនេះ គឺជា ប្រាសាទ ដាវីន។ នៅក្នុងសំណេរនោះ ហ្វីយ៉ាតា បានបង្ហើបថាក្នុងន័យថាបានយកមនុស្សម្នាក់ដែលមិនត្រូវនឹងនាងមកសម្តែងនៅលើឆាកចុងក្រោយដែលនាងមិនបានផ្ទេរមកុដដែលទង្វើនេះ ហ្វីយ៉ាតា ចាត់ទុកថាជាការជាន់ឈ្លីលើការឈឺចាប់របស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBdd-aZ__VOazQlWj6tQC3PlJW2OdKS_1LWviRzPBH21PHOwc7Jobo2c23LO_pYLypGJpgIv8cWCuK0DmeLNTmpCOfYfBt04C_5UO4pq5zz959UYqhSxCfsgHVNg7E3gYrWrRgCAbNg9w5sLNt_gTw3hoDlRUmObamYdltirXV0TIVV7lw-sgx7BAyHRE/s2048/image_2026-09-22_09-17-18.png
បន្ទាប់ពីបង្ហោះសំណេរនេះតារាចម្រៀង ពេជ្រ សូលីកា បានបញ្ចេញសំណេរក្តៅគគុកនៅលើ Story ទិកតុក ដែលបង្ហាញពីការខឹងសម្បាររបស់ខ្លួននៅពេលដៃគូជម្លោះទាញនាងចូលទៅពាក់ព័ន្ធ។ ម្ចាស់បទ «ឈឺនៅត្រង់នេះ»បានបោះសម្តីថាខ្លួនជាតារាចម្រៀងគឺជាការទទួលច្រៀងហើយដោយបដិសេធចំពោះការចោទប្រកាន់ដែលថាចូលដៃចូលគ្នា បើទោះបីជានាងមិនទទួលច្រៀងក៏មិនបានមកផ្ទេរមកុដដែរ។ សូលីកា ថែមទាំងនិយាយទៀតថាបើទោះបីជាថ្ងៃនោះត្រូវចូលរួមកម្មវិធីជាមួយក្តីក៏នាងរៀបចំមិនឱ្យពួកគេទាំងពីរនាក់ជួបមុខគ្នាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJoJcPLDmJqnsxSFAExCpxAkaH02l-eBjRJkUKF8i1HniOEAaqsh1UsApno7PjjthtAksfDWqS4Fjks7Ber7H1HkZMXrB_Xi43ndQVI8aWIdFAj2nbv5kqmK2Z-412TZRCu41jaWFqqXB7Ru0X4QfIgojUXgn6mSXJFa4FiwMMVWMsmhcuVOVUxeFUi6Y/s2048/image_2026-09-23_10-38-21.png

ក្រោយតារាចម្រៀង ពេជ្រ សូលីកា បញ្ចេញសារយ៉ាងក្តៅគគុកបានបណ្តាលឱ្យមានមតិវែកញែកជាច្រើន។ នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ហ្វីយ៉ាតា ក៏បានបង្ហោះរូបភាពចាស់ៗចំនួន៣សន្លឹកដោយបិទមុខម្ខាងទៀតហើយទស្សនិកជនជឿថាគឺជាតារាចម្រៀង ពេជ្រ សូលីកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXxuGvqT9xfyBQRkKnw6DQbuumNZ34b7HNp6uBvVuPBm9u6vsfRuiLKlrbfvIFlUQWMASSs0EXcgH8B5gBZUEHZlZiKH9nHt96QOhMm3ORX14kspgVMI-E1XhWyDVWykK6BHSFzCuaupDHWs4sUVP844zHqUQUgn2lSqrEx3QxBC1YeohN_2253LVcmDI/s4096/image_2026-09-23_10-42-33.png

នៅក្នុងសាររៀបរាប់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបង្ហាញពីការឈឺចាប់របស់ខ្លួននិងទទួលបានភាពអយុត្តិធម៌ជាយូរណាស់មកហើយដោយសារតែទឹកភ្នែក និងស្នាមញញឹមគ្មានទោសកំហុសរបស់ពួកគេ។ ហ្វីយ៉ាតា ថានិយាយធ្វើដូចជាខ្លួនឯងឡូយណាស់ថាមិនចង់ពាក់ព័ន្ធនឹងនាងប៉ុន្តែទង្វើគឺផ្ទុយស្រឡះនឹងពាក្យសម្តី។ បវរកញ្ញារូបនេះលើកឡើងទៀតថាភាគីម្ខាងទៀតដែលចង់សំដៅដល់ ពេជ្រ សូលីកា គឺជាអ្នកធ្វើឱ្យបែកបាក់មិត្តភាព១៥ឆ្នាំ បំផ្លាញទឹកចិត្តសម្លាញ់នាងទាំងឈាមត្រជាក់ ហើយមកដល់ឆ្នាំ២០២៦ នៅកន្លែងណាដែលអាចជាន់នាងបាននៅតែចូលរួមធ្វើឌឺដងនាងនៅលើឆាកចុងក្រោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvc9HqmUSLMBvA5FZ3kN4YPYMFiQfi7WDuWCAohSDPTPQJZ6ZtJAsSXPx87fGHiFhKhA5y-eCRRzZu_tTw1fUIHldziCc3ftEEfIe4ue90WYhqHHtWlYnBWwK1ufZWCGiowP_PthFBddiPwXM7TmZjyBP26kRKwU_4V3tNpdShjxpfzqXGlJdmNgDlHak/s1280/-2147483648_-236099.jpg
ហ្វីយ៉ាតា ក៏បានរម្លឹកដែរថាប្រសិនបើនាងមិនចិត្តទន់ជាមួយនឹងទឹកភ្នែកកាលពីជិត២០ឆ្នាំមុនម្ល៉េះប្រហែលជានាងមិនជួបមេរៀនឈឺចាប់មួយនេះនោះទេដោយជ្រើសរើសមនុស្សម្នាក់នោះជំនួសមិត្តភាពរយៈពេល១៥ឆ្នាំ ទោះបីជាដឹងរឿងគ្រប់យ៉ាងក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW-oB_WtgX88M5Hqk-VC68b5JSPs0EVWIYUHO_sjokm7yrAWSKxhHt_O-Rg8atSn35FHZ6NONVDyx66g0q3g2rfjKfLuR0DDXFL24kW2yjzhmpqhzXftm-gMYe1-oU6qTTKjBXUBk-A0hoSZyck3Geionm92iqaPyOCtFUhG3jPfmo0Uh7oIh_yslv2Wk/s1280/-2147483648_-236107.jpg

បន្ទាប់ពី ហ្វីយ៉ាតា បង្ហោះរូបភាពចាស់ៗនិងបញ្ចេញសារវែងខាងលើគេក៏បានឃើញ ពេជ្រ សូលីកា បានបញ្ចេញសារយ៉ាងក្តៅគគុកបន្ថែមទៀតនៅលើ Story ទិកតុក។ តារាចម្រៀងរូបនេះក៏លើកឡើងដែរថាភាគីម្ខាងទៀតដែលគេជឿថាជា ហ្វីយ៉ាតា បានជេរប្រមាថគ្រួសារនិងកូនក្នុងផ្ទៃទាំងមិនទាន់ឃើញពន្លឺថ្ងៃតើឱ្យនាងគិតដល់ទំនាក់ទំនងមិត្តភក្តិទោះបីជា១០ឆ្នាំទៅមុខទៀតនាងនៅតែសម្រេចចិត្តដដែលពីព្រោះមិត្តភាពអ្នកទាំងពីរគឺបានស្លាប់តាំងពី៧ឆ្នាំមុន។ ពេជ្រ សូលីកា ក៏បង្ហាញការឈឺចាប់របស់ខ្លួនដែលមានរយៈពេលជាច្រើនឆ្នាំដូចគ្នាហើយនាងក៏សុខចិត្តធ្វើជាមនុស្សអាក្រក់ បើមិននិយាយម្ខាងទៀតនៅតែ Dramaកម្សត់ Toxic ទាញនាងចូលពាក់ព័ន្ធរហូត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzDZ5Q2TjswNfA3l6jSPVrvzALADHzTnSWM2Ehh4i4DUIOSpK5COAT2pMTjZ1mTqpfrThFvltRuhTkEP_Ckuyneom4sNy4Ziv_l18_3m7t6nR5VQWp1kHajs0x5G8l2Ixdff3UZ1KEy51iM5elJBit4CWDhgfHi8WVhL7L67ccZgv4-MUz01x1qj4R-Qc/s837/image_2026-09-23_09-50-59.png

តារាចម្រៀង ពេជ្រ សូលីកា ក៏បានលើកឡើងទៀតថាតតាំងមិនឈ្នះគេបន្តយករឿងប្រឌិតមកនិយាយដដែលៗទើបជីវិតគ្មានទៅណារួចនៅតែប៉ុណ្ណឹងដោយសារតែដើរលើផ្លូវខុសដដែលៗ។ ពេជ្រ សូលីកា ថាគួរយកពេលសាងបុណ្យទុកឱ្យកូនកុំនៅសាងរឿងប្រឌិតមកបំភាន់និងបង្ខូចកេរ្តិ៍ឈ្មោះរបស់នាងដដែលៗ ហើយ Status ប៉ុន្មានដែលនាងបង្ហោះពាក់ព័ន្ធនឹងដៃគូជម្លោះដែលជាសត្រូវនេះគឺឱ្យតម្លៃពេកហើយ៕