តារាចម្រៀង ជី ដេវីត បានបង្ហាញការហួសចិត្តយ៉ាងខ្លាំងនៅពេលឮសម្តីរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃនិយាយថាខ្លួន«ជាម្ចាស់វប្បធម៌» ក្រោយផ្ទុះភាពចម្រូងចម្រាសទាក់ទងនឹងរូបថតមួយដែលបង្ហាញក្នុងកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៦។ តារាចម្រៀងរូបនេះបានបោះសម្តីថាពាក្យសម្តីដែលរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃនិយាយគឺ «ឆ្កួតហៅលែងឮ»។

កាលពីថ្ងៃទី២១ ខែកញ្ញា លោកស្រី Sabida Thaiseth រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ បានចេញមកប្រតិកម្មចំពោះកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៦ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ ប្រាសាទ ដាវីន ជុំវិញរូបភាពមួយសន្លឹកដោយពួកគេអះអាងថាជារូបភាពកម្មសិទ្ធិរបស់ថៃ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ថែមទាំងនិយាយដោយមិនចេះអៀនខ្មាសថា «ថៃគឺជាម្ចាស់វប្បធម៌»។ ពួកគេក៏គ្រោងយកសម្លៀកបំពាក់រាជវង្សថៃ រួមទាំងស្បៃទៅស្នើសុំចុះបញ្ជីបេតិកភណ្ឌពិភពលោកនិងធ្វើដោយប្រុងប្រយ័ត្នលើកិច្ចការនេះមិនចង់ឱ្យមានការរារាំងពីភាគីណាមួយ។ 
ពាក្យសម្តីរបស់លោកស្រី Sabida Thaiseth ដែលអួតក្តែងៗមិនចេះខ្មាសខ្លួនឯងនេះបានជំរុញឱ្យតារាចម្រៀង ជី ដេវីត សម្តែងការហួសចិត្តយ៉ាងខ្លាំងរហូតលោកបានបោះសម្តីធ្ងន់ៗដោយមិនកោតខ្លាចឡើយ។ តារាចម្រៀងរូបនេះបានចែករំលែកវីដេអូរបស់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃជាមួយនឹងពាក្យសម្តីថា «វ៉ៃសុទ្ធក្នុងនាមយើងម្ចាស់វប្បធម៌ អញឱ្យអាចម៌ ឆ្កួតហៅលែងឮហើយ»។

ការចែករំលែករបស់ ជី ដេវីត បានជំរុញឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនចូលបញ្ចេញមតិយោបល់ ស្របពេលអ្នកខ្លះក៏លើកឡើយដែរថាថៃមិនមែនជាម្ចាស់វប្បធម៌នោះទេ ប៉ុន្តែគឺជាអ្នករង្វេងវប្បធម៌ មិនដឹងប្រវត្តិសាស្រ្តខ្លួនឯងកើតចេញមកពីណា និងរៀនតែប្រវត្តិសាស្រ្តដែលប្រឌិតពីថៃបោកសៀម មិនដែលស្រាវជ្រាវសិក្សាពីប្រវត្តិសាស្រ្តពិតនោះទេ។

គួរឱ្យដឹងថានេះមិនមែនជាលើកទី១នោះទេដែលតារាចម្រៀង ជី ដេវីត ចេញមកតទល់ជាមួយនឹងថៃដោយមិនកោតខ្លាចអ្វីឡើយ ទោះបីជាកន្លងមកលោកធ្លាប់មានទំនាក់ទំនងជាមួយនឹងសិល្បករថៃមួយចំនួនក្តី។ មិនត្រឹមតែចេញតតាំងនៅលើបណ្តាញសង្គមនោះទេសូម្បីតែបទចម្រៀងមួយចំនួនលោកក៏ធ្វើឡើយឱ្យថៃភ្លឺភ្នែកថាមួយណាជារបស់ពិត មួយណាជារបស់មិនពិតមិនឱ្យថៃកែប្រែប្រវត្តិសាស្រ្តបានឡើយ៕










