Home តារាជាតិ ក្តៅគគុក! ពេជ្រ វត្តីវឌ្ឍីសារ៉ាវឌ្ឍី ត្រូវគេគំរា.មប្តឹងចង់បង្អាក់ដំណើរមិនឱ្យទៅប្រទេសបារាំង

ក្តៅគគុក! ពេជ្រ វត្តីវឌ្ឍីសារ៉ាវឌ្ឍី ត្រូវគេគំរា.មប្តឹងចង់បង្អាក់ដំណើរមិនឱ្យទៅប្រទេសបារាំង

214
0

មានរឿងត្រូវតាមដានទៀតហើយនៅក្នុងវិស័យបវរកញ្ញា! ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហើបពីបញ្ហាប្រឈមត្រូវគេគំរាមប្តឹង ចង់បង្អាក់ដំណើរគ្រាន់តែនាងចង់បង្ហាញអ្វីដែលជាខ្មែរក្នុងពេលមានគម្រោងទៅប្រទេសបារាំង។ ខាងស្ទូឌីយ៉ូដែលគ្រប់គ្រង ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺ Reachny Studio ក៏បានបង្ហាញគោលជំហរយ៉ាងរឹងមាំក្នុងការការពារបវរកញ្ញារបស់ខ្លួន។

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថារយៈចុងក្រោយថ្មីៗនេះវិស័យបវរកញ្ញាក្នុងhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZEExalcH23IE-LnOVNNHz0SvMMefpF3A7KsElZ8AdfxJtzjS-CctR8sEBkTWUCfCwpOwlOsDExW0IBuCC_s38os0K_SsInhWesgE4RIH5fWbjNGowvcWF36cyBeVuNb01e-ZtNsII-fflCz3amMc22dWfLMd2Xt7X6OFTFfHFefYJPkgkubsFNHW4BRY/s2048/image_2026-09-22_14-18-11%20(2).pngស្រុកបានផ្ទុះនឹងភាពចម្រូងចម្រាសជាខ្លាំង។ ក្នុងនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានចេញមកបង្ហាញអារម្មណ៍ក្នុងចិត្ត រងការកៀបសង្កត់និងមានអ្នកចង់ស៊ីកម្លាំងញើសឈាមនាងនិងមិនព្រមដោះលែងនាងឡើយទាំងនាងមិនចង់បង្កបញ្ហានៅលើបណ្តាញសង្គម ធ្វើគរ ធ្វើថ្លង់ ព្រមទទួលយកលទ្ធផលក្នុងពេលប្រលងកាលពី១ឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmFzPq4WSclo4N5qADYziKPz9co6lbHKR3sCKkEcfNae4AUySviu6cGEJsKuVX8S_j16QKEPfIJU5qoaIDIZ2QlZLOnVfW7oPdJp9CK9hVx7MSinCa4vdyfRNWWDfEACfTnaEN8F8m6-FMmMOII1FeHfAtG_m9lTAUUsYMPeQijJ0jLM78_ozy5I5Qb4w/s2048/image_2026-09-22_14-18-13.png

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ Reachny Studio ក៏បានបង្ហោះសំណេរជាមួយនឹងរូបភាពពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលពួកគេនិងនាងបានរួមសុខទុក្ខអស់រយៈពេល៣ឆ្នាំ ហើយអ្វីដែលមានភាពឈឺចាប់ខ្លាំងបំផុតគឺគេចង់ប្តឹងរឿងកុងត្រាប្រសិនជាមិនចូលរួមដោះស្រាយសងលុយ នឹងឈានដល់ប្រព័ន្ធតុលាការ។ ខាង Studio នេះក៏បញ្ជាក់ជំហរដែរថាប្រសិនបើជាម្ចាស់ Studio និង បវរកញ្ញាប្រចាំប្រទេសឡើងតុលាការរឿងលុយកុងត្រានឹងច្បាស់ជាមានរឿងល្អមើលជាមិនខានទាំងពួកគេបានជួយសង្គមច្រើនណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYcEPTMK-1cIvsWAsczsXe4w2xgmpJDs47oxadAVzeKfUjWhVQzqaXsLxCrirboL61c1fon0Pk2HCi95n3z8PyxUJQfnPkecLEcnwd63RYX2U5iEHV5tcOPCROAHz-rm9BYNgN0v2TvurjRXnT4GFapcpsIaujA0VfpIzq-Ox2x8N7CYGr8yQUuavReh8/s2048/image_2026-09-22_14-18-10%20(2).png

ម្ចាស់ Studio ថែមទាំងបញ្ជាក់យ៉ាងដាច់អហង្ការទៀតថាប្រសិនជាមានរឿងនេះកើតឡើងពិតមែន Reachny Studio បានសន្យានឹងខ្លួនឯងឈប់ថត Concept សង្គម និង Concept ជាតិមួយជីវិតខណៈរឿងនេះក៏បានដល់ដៃលោកជំទាវ ញ៉ែម មរកត ក្នុងការជួយដោះស្រាយផងដែរ។ ម្ចាស់ Studio ដែលគ្រប់គ្រង ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានទទួលស្គាល់ក្នុងការចុះកិច្ចសន្យាប៉ុន្តែពេលនោះស្ថិតក្នុងប្រទេសកំពុងមានសង្រ្គាមជាមួយផ្ទះលេខ២ បើមកទាមទារហួសហេតុពួកគេក៏មិនអាចនៅស្ងៀមបានដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3m_uM34ANyKovU4b3KbhhRjvywLLfSYS3JqRpN5meas-0iDp08byv5j_cGG-94TNBPNh0njMaOLsLoOLWB6sqYJWbq61k-wQwk3VSVNxAv0hZE0m1Et2pn8di1uktlxrtHi57qZcE3m2rxgtY-xZibuazzYmgMqRoTPcr05psALP4tauYsV6QzxwFg40/s792/image_2026-09-22_13-29-22.png

ជាមួយនឹងការចេញមកការពាររួមទាំងប្រឈមនឹងឧបសគ្គដែលឈានទៅរកការប្តឹងប្តល់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានចែករំលែកបន្តជាមួយនឹងខ្លឹមសារថា «ជឿអត់ថាគំរាម ចង់បង្អាក់ កូនខ្មែរម្នាក់នេះទៅសម្តែងនៅស្រុកក្រៅនាងខ្ញុំត្រូវទៅបារាំងដើម្បីចង់បង្ហាញអ្វីជារបស់ខ្មែរ បានគំរាមប្តឹងហើយ បើគាត់ប្តឹងមែនប្រាកដជាខ្ញុំអត់បានទៅស្រុកក្រៅទេ។ នេះជាសម្តីរបស់គាត់ នេះឬពាក្យសម្តីអ្នកចង់ផ្សព្វផ្សាយអ្វីជាខ្មែរ ? »៕