តាំង សេងហួរ ដែលជាបុគ្គលជោគជ័យក្នុងវិស័យ Trading និងមានប្រជាប្រិយភាពនៅលើបណ្តាញសង្គមបានបញ្ចេញសារយ៉ាងក្តៅគគុកទៅកាន់អ្នករិះគន់លោកនិងវែកញែកពីជីវិតឯកជនខ្លួន។ ការវែកញែកនេះកើតឡើងបន្ទាប់ពី សេងហួរ កំពុងមានទំនាក់ទំនងថ្មីក្រោយបែកជាមួយអតីតដៃគូដែលតស៊ូមកជាមួយគ្នា១០ឆ្នាំ។
នៅយប់ថ្ងៃទី១៧ ខែកញ្ញា តាំង សេងហួរ បានបញ្ចេញសារដោយការខឹងសម្បារអមដោយសម្តីគំរោះគំរើយទៅកាន់អ្នករិះគន់និងវែកញែកថាដំបូងឡើយលោកមិនមានបំណងបកស្រាយលម្អិតអំពីរឿងផ្ទាល់ខ្លួនឡើយដោយចាត់ទុកថាជាបញ្ហាឯកជន (Privacy)។ ប៉ុន្តែ ការរក្សាភាពស្ងៀមស្ងាត់បានធ្វើឱ្យមនុស្សមួយចំនួនចាប់ផ្តើមប្រឌិតរឿង លាបពណ៌ និងធ្វើការសន្និដ្ឋាន ដែលអាចប៉ះពាល់ដល់កិត្តិយសរបស់ខ្លួន។

អ្នកជំនួញផ្នែកជួញដូររូបនេះបានលើកយកករណីការចុច Like លើរូបថតចាស់របស់មនុស្សម្នាក់នៅលើ Instagram មកធ្វើជាឧទាហរណ៍ដោយបញ្ជាក់ថាការចុច Like លើរូបថតដែលបានបង្ហោះតាំងពីឆ្នាំ ២០២៤ មិនមានន័យថាលោកបានលួចទាក់ទងជាមួយបុគ្គលនោះតាំងពីពេលនោះឡើយ។ លោកក៏បានប្រើការប្រៀបធៀបបែបចំអក ដើម្បីបង្ហាញពីអ្វីដែលលោកចាត់ទុកថាជាការសន្និដ្ឋានដោយគ្មានមូលដ្ឋានច្បាស់លាស់។
.png)
ជាមួយគ្នានេះ តាំង សេងហួរ ក៏បានលើកឡើងថាទំនាក់ទំនងរបស់ភាគីពាក់ព័ន្ធបានបញ្ចប់តាំងពីខែកក្កដា ហើយភាគីទាំងសងខាងក៏បានប្រកាសជាសាធារណៈអំពីការបែកគ្នា ព្រមទាំងស្នើសុំឱ្យអ្នកដទៃគោរពភាពឯកជន និងកុំយករឿងចាស់មកនិយាយជាបន្តបន្ទាប់។
តាំង សេងហួរ បានសង្កត់ធ្ងន់ថា ជីវិតផ្ទាល់ខ្លួន និងការសម្រេចចិត្តរបស់លោក មិនគួរត្រូវបានអ្នកដទៃយកមកវែកញែក ឬសន្និដ្ឋានដោយគ្មានព័ត៌មានពិតប្រាកដឡើយ។ លោកបានបញ្ជាក់ថាលោកជាមនុស្សដែលគោរពសីលធម៌ និងមនុស្សជុំវិញខ្លួនប៉ុន្តែប្រសិនបើមានការជេរប្រមាថ បង្អាប់កិត្តិយស ឬលាបពណ៌ លោកនឹងឆ្លើយតបវិញ។ លោកក៏បានព្រមានថា «ប្រយ័ត្នលោក screenshot comment ជាប់ profile យកមកផុស តិច inbox អង្វរឱ្យលុបវិញ។ ហត់មួយពួកមនុស្សប្រភេទអត់ខួរហ្នឹងខ្លាំង»៕










