Home តារាជាតិ ហ្វីយ៉ាតា បង្ហាញសម្រស់យ៉ាងស្រស់ស្អាតក្នុងឈុតស្បៃធំខ្មែរនិងផ្តាំបែបនេះទៅចោ.រ

ហ្វីយ៉ាតា បង្ហាញសម្រស់យ៉ាងស្រស់ស្អាតក្នុងឈុតស្បៃធំខ្មែរនិងផ្តាំបែបនេះទៅចោ.រ

256
0

ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានធ្វើឱ្យផ្ទះលេខ២នៅមិនសុខឡើយក្រោយពីបវរកញ្ញារូបនេះបានគ្រងឈុតស្បៃធំខ្មែរយ៉ាងស្រស់ស្អាតបង្អួតសម្រស់ចេញពីតំបន់ប្រាសាទដែលប្រទេសចោរតែងតែចិញ្ចឹមចិត្តចង់បាន។ ហ្វីយ៉ាតា បានផ្តាំទៅចោរថាទោះបីជាខំប្រកាសប្រាប់គេយ៉ាងណាតែព្រហ្មលិខិតមិនឱ្យចោរដែលលួចយកទៅបានដោយងាយនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyabONLlmu4GFh7uR8V4OS240g7Er3zsQLdSHcFEN-tFWPAr06-Gw4TIujY5ekexw16OsQsoSYf8bck1fLfEXJamWv_mfbmQe2stKnF4mWNqPBHUPUTDCu9rCJfXYCbD4ryoeEbc-tpZFukpiQtstSQbj4kPb_50bg571bkH7jv_nbtmrqluP5cqPEhl4/s2142/image_2026-09-18_08-45-18.png
តាំងពីមុនពេលមានជម្លោះ កំពុងមានជម្លោះ ឬក្រោយមានជម្លោះក្តី ហ្វីយ៉ាតា គឺជាបវរកញ្ញាម្នាក់ដែលមិនខ្លាចរអារចេញតតាំងជាមួយនឹងផ្ទះលេខ២នោះទេ។ ជាក់ស្តែងក្នុងអំឡុងពេលស្ថានការប្រទេសទាំងពីរកំពុងមានភាពតានតឹង ហ្វីយ៉ាតា នៅតែបោះជំហាន តទល់ហ៊ានចេញទៅប្រកួតដោយមិនខ្លាចឡើយទោះបីជាសុវត្ថិភាពអាចប្រឈមនឹងហានិភ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7t3jYnH9FzOdWwvalqAzdXEZmxeVE1PZGdQyCWU2x6gGnCRKlKySiD8XNRrtOe9pH572vHfZUDevESW9jfwZuukCsJGNNvLoSCGgN9yVAEfx3iom0dKvQGUdDzmcifIkMKiuKaoa5Rp1y_YOOL0JjzYmGTnzuy37YCNBHDpklQdqH0FNfOUilg1BOqQE/s2142/image_2026-09-18_08-45-11.png
អ្វីដែលជាការចាប់អារម្មណ៍បន្ថែមទៀត ទោះបីជាបញ្ចប់ការប្រកួតក៏ដោយ ហ្វីយ៉ាតា នៅតែបង្ហាញពីឥទ្ធិពលរបស់ខ្លួនជាមួយនឹងសំឡេងមួយនៃម្ចាស់វប្បធម៌ផ្តាំទៅចោរទាំងឡាយដែលមានចិត្តលួចសម្បត្តិដូនតាខ្លួនមិនថាជាការលួចយកវប្បធម៌បុរាណ ឬឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYl0K-pVWBc9NughSNF7qxwwLFQCQhHM7jmdnwnSSyZgtw5w0qAzDfRrrDwyhUSxSKQczd_HwHvQFSWSRNH_CTl5BRXd4xGHVsBJh096O8-ZSilalWNsTs1IRkYnyfC_xnFEiH9Q8VZ24tGIqsl2ThvKDDr-CIQxiVfM2mZrwBZ9PwDO3Z2CXnarMVnfY/s2142/image_2026-09-18_08-45-12.png

ហ្វីយ៉ាតា បានលើកឡើងនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី១៧ ខែកញ្ញា ថា «អ្វីដែលជារបស់យើង នៅតែត្រូវតែជារបស់យើង របស់ត្រូវនៅឱ្យចំម្ចាស់ពិត… អ្នកអាចក្លែងបន្លំ ឬខំប្រកាសប្រាប់គេឯង ថាអ្នកជាម្ចាស់ពិត… តែព្រហ្មលិខិតនិងមិនឱ្យអ្នកទទួលបានអ្វី ដែលមិនមែនជារបស់អ្នកដោយងាយនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL05nAVJxS_p87b-yyYsnkFrt4oQ9uSfbdWc4K1WZ7nY6aB_Mf1ClD8iXBmBv7Kkz3gRHzziqwaE_smC0ol4NYR6VpJEg5U-6B4ZkNWZK-_9IoK6WzITllP-xlRSfqQe0Q_LnA2Fa4Fq3EuFdFBm1jmu6nKiQV0O-fUbUhSdz0rq3_YY_DNPI7MJC85XA/s2142/image_2026-09-18_08-45-13.png

ការបង្ហោះវីដេអូនិងរូបភាពរបស់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទះលេខ២នៅមិនសុខឡើយដោយចូលមកខម្មិនយ៉ាងកំរោលនូវការបង្ហោះរបស់ ហ្វីយ៉ាតា។ យ៉ាងណា នេះមិនមែនជាលើកទី១នោះទេដែលប្រជាជនថៃមួយចំនួនបញ្ចេញសកម្មភាពបែបនេះមិនថានៅបណ្តាញសារព័ត៌មាន ឬក៏អ្នកសិល្បៈនោះទេឱ្យតែមានការស្លៀកពាក់បុរាណ អ្នកទាំងនោះចូលមកប្រតិកម្មហើយ៕