ភ្នំពេញ៖ ឯកឧត្តម ហេង រតនា អគ្គនាយក CMAC បានទម្លាយទិន្នន័យដ៏គួរឲ្យរន្ធ.ត់ថា យោធាថៃបានបន្សល់ទុកគ្រាប់បែ.កចង្កោមដែលជាអាវុធហាមឃាត់រហូតដល់ទៅជាង ៧លានគ្រាប់ លើផ្ទៃដីជិត ៣០ម៉ឺនហិកតារបស់កម្ពុជា ក្រោយសង្រ្គា.មឈ្លា.នពានឆ្នាំ២០២៥។ 
____________
ក្នុងពេលដែលថៃ ព្យាយាមសម្ដែងដើរតួជាជនរងគ្រោះ និងចោទប្រកាន់ទម្លាក់កំហុសកម្ពុជា នៅលើឆាក UNCLOS អង្គភាពមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលាតត្រដាងតួលេខដ៏គួរឲ្យរន្ធត់ ស្តីពីសំណល់គ្រាប់បែកចង្កោមរបស់ថៃថាមាននៅសល់រហូតដល់ទៅ ជាង ៧លានគ្រាប់តូចៗ លើទឹកដីខ្មែរ ដែលកំពុងបន្តកប់ក្រោមដី បំផ្លិចបំផ្លាញសន្តិសុខសេដ្ឋកិច្ច និងគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់យ៉ាងធ្ងន់ធ្ងរ។
.jpg)
តាមរយៈសារបង្ហោះនៅថ្ងៃទី១៤ ខែកញ្ញា នេះ លោក ហេង រតនា អគ្គនាយក CMAC បានលាតត្រដាងទិន្នន័យជាក់ស្តែងថា យោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោមដែលជាអាវុធហាមឃាត់អន្តរជាតិ ចន្លោះពី ៦ ទៅ ៧ លានគ្រាប់តូចៗ បាញ់ស្រោចមកលើទឹកដីកម្ពុជា ក្នុងអំឡុងពេលសង្រ្គាមឈ្លានពានកាលពីឆ្នាំ២០២៥។ គ្រាប់បែកមហាប្រល័យទាំងនេះ ត្រូវបានបាញ់ចែកចាយលើផ្ទៃដីរងផលប៉ះពាល់ប្រមាណ ២៩០,០០០ ហិកតា គ្របដណ្តប់លើ ៣៣៥ ភូមិ និង ៦០ ឃុំ នៅក្នុងខេត្តជាប់ព្រំដែនចំនួន៣ គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។.jpg)
ផ្អែកលើការវាយតម្លៃរបស់ CMAC យោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោមជំនាន់ថ្មី ប្រភេទ M42, M46 និង M85 ដែលបាញ់ចេញពីគ្រាប់កាំភ្លើងធំទំហំ ១៥៥ មីលីម៉ែត្រ (មានផ្ទុកគ្រាប់បែកតូចៗប្រហែលពី ២០០ ទៅ ៣០០ គ្រាប់ក្នុងមួយបំណែក)។ ការលាតត្រដាងអង្គហេតុនេះ ធ្វើឡើងស្របពេលដែលប្រទេសឡាវកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ នៃអនុសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម (CCM) នៅទីក្រុងវៀងចន្ទន៍ ចាប់ពីថ្ងៃទី១៤-១៨ ខែកញ្ញា ឆ្នាំ២០២៦។ ទោះបីជាកម្ពុជាមិនទាន់ជាភាគីហត្ថលេខីនៃអនុសញ្ញានេះក្តី ប៉ុន្តែបានគោរពតាមស្មារតីច្បាប់អន្តរជាតិយ៉ាងខ្ជាប់ខ្ជួន និងបានអំពាវនាវឱ្យសហគមន៍អន្តរជាតិរួមគ្នាថ្កោលទោសសកម្មភាពខុសច្បាប់របស់ថៃ។
ជារួមមក សកម្មភាពឈ្លានពានរបស់យោធាថៃ មិនត្រឹមតែបំផ្លិចបំផ្លាញសន្តិសុខតាមព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវ «មរតកឈាម» ដ៏គ្រោះថ្នាក់លើដីខ្មែរ។ ភស្តុតាងគ្រាប់បែកចង្កោមជាង ៧លានគ្រាប់នេះ គឺជាខែលការពារយ៉ាងរឹងមាំ បកស្រាតរាល់វោហាសាស្ត្រសម្តែងធ្វើជាជនរងគ្រោះ និងការចោទប្រកាន់លាបពណ៌របស់ភាគីថៃនៅលើឆាក UNCLOS ឱ្យពិភពលោកបានឃើញពីការពិតជាក់ស្តែង៕










