Home តារាអន្តរជាតិ មកដឹងពីប្រវត្តិខ្លះៗរបស់ Sun Qian តួឯកស្រីដែលកំពុងលេចធ្លោក្នុងរឿងភាគចិន

មកដឹងពីប្រវត្តិខ្លះៗរបស់ Sun Qian តួឯកស្រីដែលកំពុងលេចធ្លោក្នុងរឿងភាគចិន

119
0

Sun Qian កំពុងក្លាយជាតារាស្រីដែលទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន បន្ទាប់ពីនាងបានសម្តែងជាតួឯកស្រីក្នុងរឿងភាគចិន «The Early Spring» ដោយសម្តែងរួមគ្នាជាមួយតារាសម្តែងប្រុស Jing Boran។ ក្នុងរឿងនេះ Sun Qian សម្តែងជាតួ Shang Zhi Tao ឬ Flora ជានារីវ័យក្មេងម្នាក់ដែលចាកចេញពីស្រុកកំណើតទៅទីក្រុងប៉េកាំង ដើម្បីស្វែងរកឱកាសការងារ និងចាប់ផ្តើមជីវិតថ្មី មុនពេលរឿងរ៉ាវស្នេហាបានកើតឡើងជាមួយថៅកែរបស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMrFW1XoRLki-6kydgJxgAiOdOMl9srhtF2Qn0AcgqF4bG7Mh-ou2WuqmDA2bKBrTqwGfD5B6kg5KmwTgnVIWFNveGsC9zF96UDaAa0gbFZqWYamAu1vQiWEv9za4QDonE1auqsW1vzj9e2MjnXYSE7jaomhrdt2Vmm_2zd-abc4Rcpq6ce-QteoiUe-4/s2048/789198223_2324850844919994_8838568701005873603_n.jpg

រឿង ««The Early Spring» ក៏កំពុងទទួលបានប្រជាប្រិយភាពខ្លាំងនៅលើវេទិកាឌីជីថល ដោយក្លាយជារឿងភាគទូរទស្សន៍ចិនដំបូងដែលអាចឈានចូល Top 3 នៃតារាងរឿងភាគភាសាមិនមែនអង់គ្លេសដែលមានអ្នកទស្សនាច្រើនបំផុតរបស់ Netflix។ តាមទិន្នន័យខ្ល រឿងនេះក៏ឈរនៅលំដាប់ទី១ ក្នុងចំណោមកម្មវិធីទូរទស្សន៍ដែលមានអ្នកទស្សនាច្រើននៅលើ Netflix របស់ប្រទេសមួយចំនួនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTB3BJ0X-q5V05BlTJifeLzPTKCTOFx-XgGZytPV_-BGSvoRhicfaJDaPur2I2LZRlQ8M0ssa_0cMEf7ROaN9Lp-1JNWHENxlXIUBfzJbYmdOcfEP90bmw2HJi1Tl_hFRMO_i2oAafZ7Xs0Mmf_OyE8S2st0ZIOi0gy1fI7yff3q8OSvSRklX0F1xfi2M/s2000/799682616_1389183503193900_4060982170701473873_n.jpg
Sun Qian កើតក្នុងឆ្នាំ ១៩៩៧ នៅទីក្រុង Harbin ប្រទេសចិនបានបញ្ចប់ការសិក្សាផ្នែកសម្តែងពី Central Academy of Drama ហើយកាលពីវ័យក្មេង នាងក៏ធ្លាប់សិក្សារបាំបាឡេអស់រយៈពេលប្រមាណ ៧ឆ្នាំ នៅសាលាដែលស្ថិតក្រោម Beijing Dance Academy។ តារាស្រីរូបនេះត្រូវបានទស្សនិកជនស្គាល់តាមរយៈការសម្តែងក្នុងខ្សែភាពយន្ត និងរឿងភាគជាច្រើន រួមមាន
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoBJu13YFdt0VZleEEa79S6E7RCvWWvtCSvGapwa6MyBJM18NxVq6gXMJ6Civ24AzPPpZiZurdrQbyQEIvRZgn8z82FOZ7KB_dV5-Ud6wv5Z9IlOzl_8ifEtqNf8CSol7OguCjCXkGc1SqAUNJIEJytB6hFoUxTelSDD_LO1rYpWJu_-YpSRcGOoqMLNo/s1574/792882463_1613948316882479_6929929024771560805_n.jpg
តារាស្រីរូបនេះមានកម្ពស់ប្រមាណ ១,៧២ម៉ែត្រ និងត្រូវបានគេចាប់អារម្មណ៍ជាពិសេសលើសម្រស់បែបស្រស់ស្អាតធម្មជាតិ និងស្នាមញញឹមភ្លឺថ្លា។ ប្រភពព័ត៌មានចិនក៏បានលើកឡើងថា រូបសម្រស់របស់នាងមានភាពស្រដៀងនឹងតារាសម្តែងកូរ៉េខាងត្បូង Jeon Ji Hyun ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZXm0ZdZzua3nLPynZpk9DM0UA5_LTnfRzKvyq99LnadkhVNKzI3ggnVerPeXlWrmAC8lGB-5oF_ugJLz26cQClBTpKngzvr6HGI6wLXPRZkIznQeAoylbSaf38p19R2ZeVJfBhP6fmI8Gt9GnYy3Xz0ZV0TJlU5BRuCKNPrSYtOESIyOWUQ48VbsLg_k/s2000/793070327_896005656925760_6012749680305635688_n.jpg

ក្រៅពីការងារសិល្បៈ Sun Qian ក៏កំពុងមានវត្តមានកាន់តែច្រើននៅក្នុងវិស័យម៉ូត។ នាងធ្លាប់ចូលរួម Paris Fashion Week ក្នុងនាមជាតារាល្បីអាស៊ីតំណាងឱ្យម៉ាក Balenciaga។ Sun Qian
ក៏ធ្លាប់បង្ហាញខ្លួនក្នុងយុទ្ធនាការផ្សព្វផ្សាយ និងទស្សនាវដ្តីម៉ូតល្បីៗជាច្រើនហើយបច្ចុប្បន្នមានតួនាទីជាទូតសុច្ឆន្ទៈសម្រាប់ម៉ាកថែរក្សាស្បែកចិន Fuerjia និងម៉ាកកីឡាកូរ៉េខាងត្បូង FILA។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXUdN3bR6Ky0h9Ks6qQ5FpL0v5wHY6qb3Z__HOj-8sdEnUot4bdDs3laZvY4DjtJ4xCOgkQLWaFToVhCU5QZktlnePb71EgVVyKyhBZWe7-fjPrmvXvTPlKuyOPmtCe0yY3byBHK6vSoRYcOr5Eb_ccjOjooUqIW7vNbUcRt2gJbDE8HfuYhzVb2Ola-A/s2048/793204069_122185937726953053_1602213849490562687_n.jpg
ជាមួយទេពកោសល្យសម្តែង រូបសម្រស់ និងស្ទីលម៉ូតដែលមានភាពបត់បែន Sun Qian កំពុងក្លាយជាតារាស្រីចិនមួយរូបដែលមានសន្ទុះប្រជាប្រិយភាពកាន់តែខ្លាំង ជាពិសេសក្រោយការចាក់ផ្សាយរឿង «The Early Spring»៕