លោក Jacob Coxon អតីតអ្នកស្រាវជ្រាវស្នូលនៅ OpenAI និង Anthropic បានព្រ.មានក្តែងៗថា AI នឹងចាប់ផ្ដើមសម្លា.ប់មនុស្សនៅប៉ុន្មានឆ្នាំខាងមុខ បន្ទាប់ពីលោកសុខចិត្តលះបង់ភាគហ៊ុនរាប់លានដុល្លារដើម្បីដើរចេញ ព្រោះតែមើលឃើញពីហានិភ័យដ៏ធ្ងន់ធ្ងរនៃ AI។.jpg)
___________
សុខចិត្តលាលែងពីតំណែង និងបោះបង់លុយរាប់លានដុល្លារ! លោក Jacob Coxon អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកបញ្ញាសិប្បនិម្មិត បានបង្ហោះសារព្រមានពិភពលោកថា ក្រុមហ៊ុន AI យក្សកំពុងតែរត់ប្រណាំងគ្នាយ៉ាងងងឹតងងុលក្នុងការបង្កើតប្រព័ន្ធ Superintelligence ដែលអាចវិវត្តទៅជាមហន្តរាយសម្លាប់មនុស្សលោកនៅប៉ុន្មានឆ្នាំខាងមុខ និងកំពុងយកអាយុជីវិតមនុស្សជាតិទូទាំងផែនដីទៅដាក់នៅលើតុល្បែងភ្នាល់។

យោងតាមសំណេរដែលបានបង្ហោះក្រោយលាឈប់ពីក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូល Anthropic លោក Jacob Coxon ដែលធ្លាប់បានចំណាយពេល ៣ ឆ្នាំចុងក្រោយធ្វើការលើការស្រាវជ្រាវមុនការបណ្តុះបណ្តាល ទាំងនៅក្រុមហ៊ុន OpenAI និង Anthropic បានគូសបញ្ជាក់ចំៗថា គ្មានក្រុមហ៊ុនណាមួយកំពុងអនុវត្តការងារដោយមានការទទួលខុសត្រូវ និងគិតគូរពីសុវត្ថិភាពសង្គមឡើយ។ លោកបានសង្កត់ធ្ងន់ថា ពួកគេកំពុងតែរុញច្រានល្បឿននៃការអភិវឌ្ឍប្រព័ន្ធបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ឱ្យបង្កើតសមត្ថភាពដោយខ្លួនឯង ដែលនេះជាចំណុចហានិភ័យដ៏គួរឱ្យខ្លាចរហូតដល់ថ្នាក់អាចគ្រប់គ្រងលែងបាន និងឈានទៅដល់ការបំផ្លិចបំផ្លាញអរិយធម៌មនុស្សលោកក្នុងពេលឆាប់ៗខាងមុខនេះ ប្រសិនបើមិនមានច្បាប់រឹតបន្តឹងទាន់ពេលវេលា។
.jpg)
របត់នៃការដើរចេញពីតំណែងទាំងបង្ខំចិត្តរបស់កំពូលអ្នកជំនាញរូបនេះ បានធ្វើឱ្យមានការរង្គោះរង្គើ និងការជជែកដេញដោលយ៉ាងក្តៅគគុកពេញបណ្តាញសង្គម ដោយសារសំណេរព្រមានរបស់លោកមានអ្នកចូលមើល ហក់ឡើងខ្ពស់រហូតដល់ទៅជាង ១៣០ លានដង។
.jpg)
សរុបសេចក្តីមក សារព្រមានដ៏គួរឱ្យរន្ធត់ចិត្តរបស់លោក Jacob Coxon គឺជាកញ្ចក់ឆ្លុះបញ្ចាំង និងជាសញ្ញាអាសន្នដ៏មុតស្រួចមួយដែលមនុស្សលោកគ្រប់រូបមិនត្រូវមើលរំលងឡើយ។ ភាពជឿនលឿននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ពិតជាផ្តល់ភាពងាយស្រួលច្រើន ប៉ុន្តែប្រសិនបើវាខ្វះការត្រួតពិនិត្យ និងប្រព័ន្ធការពារច្បាស់លាស់ វានឹងប្រែជាអាវុធមុខពីរមកកាត់ផ្តាច់វាសនារបស់មនុស្សជាតិទៅវិញ។ ពិភពលោកត្រូវតែរួមគ្នាជម្រុញឱ្យមានតម្លាភាព និងច្បាប់គ្រប់គ្រងស្តង់ដាររួមមួយ ដើម្បីធានាថាការវិវត្តនៃ AI គឺបម្រើដល់ផលប្រយោជន៍ និងសុវត្ថិភាពមនុស្សលោកជាចម្បង មិនមែនជាល្បែងដោះដូរប្រាក់ចំណេញរបស់ក្រុមហ៊ុនឯកជននោះឡើយ៕
Home ព័ត៌មានអន្តរជាតិ បណ្ឌិតបច្ចេកវិទ្យាម្នាក់់ព្រ.មានថា AI នឹងចាប់ផ្ដើមសម្លា.ប់មនុស្សនៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ









