Home តារាជាតិ Young Spider ពោលស្តាយកំហុសខ្លួនក្រោយចេញបទ Diss វណ្ណដា ដែលធ្វើឱ្យអាជីពធ្លាក់ចុះ

Young Spider ពោលស្តាយកំហុសខ្លួនក្រោយចេញបទ Diss វណ្ណដា ដែលធ្វើឱ្យអាជីពធ្លាក់ចុះ

171
0

Young Spider បានសារភាពកំហុស និងបង្ហាញការសោកស្តាយទង្វើរបស់ខ្លួនក្នុងការចេញបទចម្រៀង «កុំឈ្លើយ» នៅក្នុងទ្រនំហ្គាឡាក់ស៊ី ដែលទស្សនិកជនជឿថាជាបទនេះគឺជាការ Diss Track ទៅកាន់តារារ៉េប វណ្ណដា។ អ្នកចម្រៀងរ៉េបរូបនេះបានលាតត្រដាងថាខ្លួនគេដឹងថាសាងកំហុសប៉ុន្តែនាគ្រានោះមិនអាចធ្វើអ្វីបានឡើយដោយបញ្ជាក់ថាលោកបង្ខំចិត្តធ្វើទោះបីជាមិនចង់ហើយក៏គ្មានសិទ្ធិបដិសេធដោយសារតែក្រដាសសមួយសន្លឹក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMKXZ9UUeHeRrftSLFx7yI8ZgnjJObSGSbH40fohSd6dE57RTh7TZSrXBXJtngl-eA00N0emvhMBycWL8ZxKMdiZPBKt9r_5AVQe73tnf_ZfZQSrpXlLT08-xcOX2nRV0Qa2iaA8NHMEMT8URg2GeqTUXTUJ9JM1CyggXmgoh8fpIXALGSlhIwkMU1Yc4/s2048/image_2026-09-10_14-28-41.png
ថ្មីៗនេះ (៨ កញ្ញា) អ្នកចម្រៀង Young Spider បានបង្ហោះសាររៀបរាប់ពីអារម្មណ៍ និងរឿងរ៉ាវដែលខ្លួនបានទ្រាំអស់រយៈពេលជាច្រើនឆ្នាំ ដោយក្នុងនោះលោកបានសារភាពថា ខ្លួនមានការសោកស្តាយចំពោះការសម្រេចចិត្តមួយចំនួនកាលពីអតីតកាលដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ដំណើរអាជីពក្នុងវិស័យតន្ត្រីក្រោយពីចេញបទ «កុំឈ្លើយ»។ អំឡុងពេលដែលចេញបទនេះកាលពីឆ្នាំ២០២៣ មនុស្សជាច្រើនជឿថា Young Spider ចង់ Diss Track ទៅកាន់ វណ្ណដា ក្នុងពេលជ្រកក្នុងទ្រនំហ្គាឡាក់ស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGKq8QHfWJjbyKamQ0Gq8e3iUrLinBen-hQgAy5zdXcUyx4oF9jI2DFvfbv_LlggnhszWJ0ICSFClY3fsv1TCQzRsmroLfOm_sIWslAQGJB2F4sxC_iqQ8BuQ1bCMGdB8g1rYYoEaFojx09ukEITf3mqwvX3PHMwThdyXTYl-QnqPCPpVdFuGdgCxwYfY/s2048/image_2026-09-10_14-28-40.png

អំឡុងពេលនោះភាពចម្រូងចម្រាសបានកើតឡើងដោយ វណ្ណដា មិនបានបង្ហាញសកម្មភាពអ្វីនោះទេផ្ទុយទៅវិញ អ្នកគាំទ្រ វណ្ណដា ថែមទាំងចេញបទ Diss ទៅកាន់ Young Spider វិញរហូតមានអ្នកខ្លះឌឺដងថាអ្នកចម្រៀងរ៉េបរូបនេះឆ្លងឱ្យផុតពីហ្វេន វណ្ណដា សិនទៅពីព្រោះការ Diss ក៏មិនចាញ់អ្នកចម្រៀងអាជីពដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1i2hx1OkH_pHXkS1VHbaU3Rkm2ZAOuxjK2TEmnhzwd8XJxfEkqhOOriELPIGKlRKzEvx3CFAvKfp8Rt6DrQuvajJUM4QG8FB5Fc90j0Fj8mPaRLbO3lm0m7_P_HbD3DIZwslrPIThwPDQCv37DbiflI8STnRIv6aIJ75h4H4Ny-3AVSXlJr4zIVNb8Ow/s3088/image_2026-09-05_09-41-18.png

យ៉ាងណាមិញ ក្នុងសារថ្មីរបស់ខ្លួន Young Spider បាននិយាយដោយសារភាពថា លោកដឹងថាខ្លួនបានធ្វើខុស ប៉ុន្តែកាលពីពេលនោះមិនដឹងថាត្រូវកែស្ថានការណ៍យ៉ាងដូចម្តេចឡើយ ព្រោះរឿងបានឈានទៅឆ្ងាយ។ លោកក៏បានរៀបរាប់ថាកន្លងមកខ្លួនត្រូវប្រឈមមុខនឹងស្ថានការណ៍ជាច្រើនដោយខ្លួនឯង និងមិនសូវមានអ្នកប្រឹក្សាដែលអាចជួយណែនាំឱ្យលោកបញ្ឈប់ ឬពិចារណាឡើងវិញបាន។ Young Spider បានទទួលស្គាល់ថា កំហុសចម្បងគឺមកពីខ្លួនឯង ដែលបានជ្រើសរើសដើរចូលទៅក្នុងស្ថានការណ៍ដែលលោកយល់ថាមិនគួរចូល។ ទោះជាយ៉ាងណា លោកក៏បានបង្ហាញពីការឈឺចាប់ចំពោះផលវិបាកដែលបានកើតឡើង និងអនាគតក្នុងវិស័យតន្ត្រីដែលលោកស្រឡាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQSwrhEQlsgGFn3JMjb03H1B9zc-ltfBeFok-J_f9GX1MrJLw86uQoXpAdyDuD4zbytCi2tPQxeAvr6OX5QyhRmHQc-I-mnOh9jwn5gY1iSCNloVIiO4ZWryWsy7KsENJJCsevNLiH9bib350PYz5SxE-TyolPZWU_7NFgMb2RP8hqNVBMB_uORTqbiTA/s732/image_2026-09-10_14-19-27.png

អ្នកចម្រៀងរ៉េបរូបនេះក៏បាននិយាយថា ការសរសេរ និងរៀបរាប់រឿងរ៉ាវដែលបានទ្រាំទ្រអស់រយៈពេលជាច្រើនឆ្នាំ បានធ្វើឱ្យចិត្តរបស់លោកធូរស្បើយជាងមុន។ Young Spider យល់ថា នេះជាពេលដែលខ្លួនអាចត្រឡប់មករកខ្លួនឯង និងចាប់ផ្តើមយកចិត្តទុកដាក់លើខ្លួនឯងឡើងវិញ។ Young Spider បានបង្ហាញពីការសូមទោសទៅកាន់មហាជន និងអ្នកដែលធ្លាប់គាំទ្រលោក ព្រមទាំងបង្ហាញសារមួយដែលមានន័យថាលោកចង់ទុកអតីតកាលចោល និងចាប់ផ្តើមជំពូកថ្មី៕