Home តារាជាតិ ស្ងាត់ៗ! តារាចម្រៀង វណ្ណថាន ត្រៀមខ្លួនស្វាគមន៍កូនដំបូង

ស្ងាត់ៗ! តារាចម្រៀង វណ្ណថាន ត្រៀមខ្លួនស្វាគមន៍កូនដំបូង

151
0

បន្ទាប់ពីភ្ជាប់ពាក្យបានជាង៧ខែពេលនេះតារាចម្រៀង វណ្ណថាន ម្ចាស់បទ «កំលោះស្រុកខ្មែរ» ត្រៀមខ្លួនក្លាយជាឪពុកគេនិងស្វាគមន៍កូនដំបូងរបស់លោកជាមួយនឹងគូដណ្តឹង។ តារាចម្រៀង វណ្ណថាន បានបង្ហោះវីដេអូដោយផ្ទាល់ជាមួយនឹងការពរពោះរបស់គូដណ្តឹងក្នុងថ្ងៃខួបកំណើតលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8_j987_8XMMcMeqp1TCWaSOCvKaji7KsuRwkRRKqqOBK_bNOq0BIWWCO9MGz0HYDpuyLWU2Hu7mwXaInCjAUjmbPVvUgHXwbPwxZ8Fh-xzPJvN2WuqsV_4Bc4X6XWHuYFjYeDJ9tPkj0JRnQJLo73sYaTvEZMDI_FiLusTwQV0K5a86NH2nr6p98i-dM/s2048/image_2026-09-10_09-36-00.png

គេចាំបានថាកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៥ តារាចម្រៀង វណ្ណថាន បានរៀបចំកម្មវិធីភ្ជាប់ពាក្យជាមួយនឹងកញ្ញា ចាំ សនលីហ្សា ជាកូនអ្នកខេត្តស្វាយរៀង ហើយនាងធ្លាប់ជាតារាម៉ូដែលមួយរូបដែលមានសម្រស់ស្រស់ស្អាតផងដែរ។ កម្មវិធីរបស់ទាំងពីរបានប្រព្រឹត្តទៅនៅគេហដ្ឋានខាងស្រីដោយមានការចូលរួមពីមិត្តរួមអាជីពដូចជា វណ្ណដា យូហៃ ឌីជេក្តិប និងអ្នកមួយចំនួនទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7OhkJy-t0aq6256ipyPcZ-0XwDsJD-gzNsi6uxsqVENWV6jtj4ZYPKFhqj4SaCAQIwAywqJSgfCMDl_vrMDE1_qgd_BbMpC1nODgZFtZTe4n9K0yC3kQ7lL463f-AJ0ITqnsMtueT3NCXaZTuVcOQ6r0afaeyQMDmBszCJhv-y_ndJ0uzp2G_qMC-vYM/s1408/SnapInsta_to_489027600_1811830356057772_1069432846790538468_n.jpg
បន្ទាប់ពីភ្ជាប់ពាក្យមានការដឹងឮពីចាស់ទុំទាំងសងខាង ទាំងតារាចម្រៀង វណ្ណថាន និង លីហ្សា បានរក្សាជីវិតឯកជនរបស់ខ្លួនដោយពុំសូវបង្ហាញរូបភាពគូនៅលើបណ្តាញសង្គមដូចគូស្នេហ៍មួយចំនួននោះទេ។ យ៉ាងណាក៏ដោយ នាឱកាសថ្ងៃខួបកំណើតរបស់ តារាចម្រៀង វណ្ណថាន នាថ្ងៃទី៩ ខែកញ្ញា លីហ្សា បានបង្ហោះរូបភាពជូនពរគូដណ្តឹងរបស់ខ្លួនជាមួយនឹងនំខួបកំណើត អបដោយការជូនពរ និងការផ្តល់ស្នាមថើបឱ្យគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoZQrAWA4YAw2hg5VweGVwNgdJJ97FaDEPhAjNVgdLvX3-bMWpcf6s1Gvh3oeUs-BPvAXnxXz6iaCiSka1k1IWeIhvib_Wa1IJzj2twAE92ot-sWvty6tIiX3dentuHMhpqFOYJ2c-mhMUhDj7e4vr_ZGpio6INegWjeSkCqi457A9Pg9HCBZZxMNm5AI/s2048/image_2026-09-10_09-36-01.png
ក្រៅពីរូបភាពផ្អែមល្ហែម វណ្ណថាន ក៏បានបង្ហោះវីដេអូនៅលើ Story ដែលបង្ហាញពីគូដណ្តឹងរបស់ខ្លួនដែលកំពុងពរពោះដែលទំនងមិនយូរទៀតទេអ្នកទាំងពីរនឹងបានជួបមុខកូនដំបូងរបស់ខ្លួនវិញហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4P4nN0AcrjePesAA_fTc6FL35v1rK49rSiyfdl4ivoWqKe2c65xQNzqH_mNnHfSXO-XiKS8XlwANO_d9lljEHuQMPeCXNbaS5cQtd7l-AUbL-c2D_nQCMzeLcE7GVYrpPg6VzJio8ekrUI1yNM5xWD8o6argAcG_t5iDgXAVm_qgrEZxnYUfgudlV3B4/s2048/image_2026-09-10_09-39-46.png
គួរបញ្ជាក់ផងដែរថា វណ្ណថាន បានសាងភាពល្បីល្បាញខ្លាំងតាមរយៈបទ«កំលោះស្រុកខ្មែរ» ដែលសហការជាមួយនឹង វណ្ណដា ហើយបទនេះមកទល់ពេលនេះមានការស្តាប់រហូតដល់ទៅ ១១៧លានដង។ លើសពីនេះលោកត្រូវបានទស្សនិកជនស្គាល់ថាជាសិល្បករដែលពូកែខ្លាំងទៅលើឧបករណ៍បុរាណនិងសម័យ៕