បញ្ហាសម្ពាធឈាមឡើងខ្ពស់ (លើសឈាម) ត្រូវ បានគេប្រសិទ្ធនាមថាជា «ឃាតករស្ងៀមស្ងាត់» ដោយសារតែវាមិនសូវចេញរោគសញ្ញាច្បាស់លាស់ ប៉ុន្តែវាជាមូលហេតុចម្បងនៃជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល (ដាច់សរសៃឈាម)។ ក្នុងបរិបទសង្គមបច្ចុប្បន្នដែលការបរិភោគអាហារកែច្នៃ អាហារប្រៃ និងកម្រិតស្ត្រេសមានការកើនឡើង ក្រុមអ្នកជំនាញសុខភាពបានចង្អុលបង្ហាញថា ការផ្លាស់ប្តូររបបអាហារដោយបន្ថែមកំពូលអាហារ (Superfoods) មួយចំនួន អាចជួយកាត់បន្ថយសម្ពាធឈាមបានយ៉ាងមានប្រសិទ្ធភាពតាមបែបធម្មជាតិ។
កំពូលអាហារសំខាន់ៗដែលជួយសម្រួលសម្ពាធឈាមរួម៖
១.បន្លែស្លឹកបៃតងចាស់៖ ដូចជា ស្ពៃពួយឡេង (Spinach) ឬបន្លែស្លឹកបៃតងផ្សេងទៀត សម្បូរទៅដោយធាតុប៉ូតាស្យូម (Potassium)។ ប៉ូតាស្យូមជួយតម្រងនោមបណ្តេញជាតិប្រៃ (Sodium) ចេញពីរាងកាយតាមរយៈទឹកនោម និងជួយបន្ធូរសរសៃឈាម។.png)
២.ផ្លែឈើត្រកូលប៊ែរី (Berries)៖ ជាពិសេសផ្លែប្ល៊ូប៊ែរី និងស្ត្រូប៊ែរី សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មឈ្មោះថា អង់តូស៊ីយ៉ានីន (Anthocyanins) ដែលសិក្សាស្រាវជ្រាវបង្ហាញថាអាចជួយពង្រីកសរសៃឈាម និងទម្លាក់សម្ពាធឈាមបាន។
៣.មើមឆៃថាវក្រហម (Beetroot)៖ វាមានកម្រិតសារធាតុនីត្រាត (Nitrate) ខ្ពស់ ដែលរាងកាយផ្លាស់ប្តូរទៅជា Nitic Oxide។ សារធាតុនេះជួយឱ្យសរសៃឈាមរីកធំ និងរត់ស្ទាត់ល្អ ធ្វើឱ្យសម្ពាធឈាមថយចុះភ្លាមៗក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយបរិភោគ។.png)
៤.ខ្ទឹមស៖ ខ្ទឹមសមិនត្រឹមតែជាគ្រឿងទេសបង្កើនជាតិឆ្ងាញ់នោះទេ ប៉ុន្តែវាមានសារធាតុសកម្ម Allicin ដែលជួយបង្កើនការផលិត Nitric Oxide ក្នុងរាងកាយ ធ្វើឱ្យសាច់ដុំសរសៃឈាមធូរស្រាល និងកាត់បន្ថយការកកស្ទះ។
៥.ត្រីសមុទ្រដែលមានជាតិខ្លាញ់ល្អ (Fatty Fish)៖ ដូចជាត្រីសាល់ម៉ុន (Salmon) ឬត្រីដែលមានអាស៊ីតខ្លាញ់អូមេហ្គា-៣ (Omega-3) ខ្ពស់ ជួយកាត់បន្ថយការរលាកសរសៃឈាម និងកាត់បន្ថយកម្រិតសម្ពាធឈាមបានយ៉ាងល្អ។.png)
៦.គ្រាប់ធញ្ញជាតិ៖ គ្រាប់អាល់ម៉ុន គ្រាប់ស្វាយចន្ទី និងគ្រាប់ធញ្ញជាតិផ្សេងៗ សម្បូរទៅដោយម៉ាញ៉េស្យូម (Magnesium) ដែលជាខនិជសំខាន់ក្នុងការគ្រប់គ្រងសម្ពាធឈាម និងសម្រួលសាច់ដុំបេះដូង។
.png)
យ៉ាងណាមិញ ទោះបីជាការបរិភោគ “កំពូលអាហារ” ទាំងនេះផ្តល់ផលវិជ្ជមានខ្លាំងដល់សុខភាពបេះដូង និងសរសៃឈាមក៏ដោយ អ្នកជំនាញបានរំលឹកថា វាមិនមែនជាថ្នាំទិព្វជំនួសការព្យាបាលរបស់គ្រូពេទ្យនោះទេ។ សម្រាប់អ្នកដែលមានជំងឺលើសឈាមធ្ងន់ធ្ងរ ការកាត់បន្ថយការបរិភោគប្រៃ ការហាត់ប្រាណទៀងទាត់ និងការពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេស នៅតែជាកត្តាចាំបាច់បំផុតដើម្បីរក្សាសុខភាពឱ្យបានល្អប្រសើរ៕










