Home តារាជាតិ រឿងកាបូបប្រណីតលោកស្រី ឡៃ ស៊ូយៀក លើកឡើងបែបនេះ

រឿងកាបូបប្រណីតលោកស្រី ឡៃ ស៊ូយៀក លើកឡើងបែបនេះ

269
0

កាបូបប្រណីតបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍និងមានមតិវែកញែកជាច្រើន។ ស្របពេលប្រធានបទទាក់ទងនឹងខ្លួនមានការលើកឡើងច្រើនលោកស្រី ឡៃ ស៊ូយៀក ដែលជាម្ចាស់ប្រ៊េនល្បីឈ្មោះមួយរូបបានចេញមកបញ្ជាក់ពីដំណើរដើមទងដែលមានការផ្លែផ្កាពីភាគីម្ខាងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5v-y9gUgJ3FjkNbcN5ALlmbvEYqws9Fw_kQk5-T5PYdmu_HR9MsuHSTId7ZK69gokMH2H-PCUo7rfuisvoKDxAQRquihs9cKGLRjYIPj1YzRDptc1YY1vQ6kbu2s2Hhs0xv40OU0G3OuBUU4wLaFMlJC_aMgCjkDTo1NcwG1pdYaMMDUFe9op8Ee8FvM/s960/image_2026-09-08_10-12-38.png

តាមរយៈវីដេអូដែលបានបង្ហោះកាលពីយប់ថ្ងៃទី៧ កញ្ញា លោកស្រី ឡៃ ស៊ូយៀក បានរៀបរាប់ថារឿងហេតុចាប់ផ្តើមពីខ្លួនដែលចង់ទិញកាបូបក្នុងក្តីស្រមៃបន្ទាប់ពីខិតខំជាច្រើនឆ្នាំនិងសល់លុយហើយដែរ។ បន្ទាប់ពីមានការគិតពិចារណាថាខ្លួនស័ក្តិសមហើយក៏មានបំណងកម្មង់កាបូប Hermès Birkin Himalaya ដែលមានតម្លៃជាង២០ម៉ឺនដុល្លារពីកន្លែងមួយដែលខ្លួនបានឃើញលោកជំទាវ និងអ្នកជាច្រើនទៀតផ្តល់ទំនុកកន្លែងនោះ។ ម្ចាស់ប្រ៊េនរូបនេះបន្តទៀតថាមុននឹងទិញកាបូបដល់លំដាប់នេះក៏មានការស៊ើបសួរ មិនមែនដំឡូងមូលនោះទេ ហើយមានការឌឺដងដាក់ថាគ្មានក្រេដីតទៅទិញដល់ Store ហើយខ្លួនគេទើបមានក្រេដីតទៅទិញដល់ Store។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht5V4znX3x94CwDstx2HOQ9zvJS7LxyLfffz_FwIefXi-WzuieeM63lA9O0vljdAlJ3zt4tdiMiWMEr2hfjryKMCRc6xDbshXIzTZHKlZ5yUs5MOs2wG6rwte7d3aPrm6r2lHMb6hggqNz92RGyNL-JDqPIxE1y4ClXrrms2mLY67CQSZdY8WgSxjoxhg/s2048/image_2026-09-08_10-12-39.png
ជាមួយគ្នានេះដែរលោកស្រី ឡៃ ស៊ូយៀក ថាប្រសិនជាច្បាស់លាស់ទិញកាបូបនេះបានចំនួន១០ ២០កាបូបមែនទម្លាក់វិក្កយបត្រដែលមានត្រា Hermè និងឈ្មោះខ្លួនឯង ប្រសិនត្រឹមតែការបង្ហោះគឺស្មើនឹងចាក់ចោលគ្មានអ្នកណាជឿនោះទេ។ អ្នកជំនួញអនឡាញរូបនេះបន្ថែមទៀតថា កាបូប Hermè មិនមែនចេះតែទិញបានៗនោះទេទោះបីជាមានលុយយ៉ាងណាក៏ដោយ។ បន្ទាប់ពីខ្លួនបានបង្ហោះកាបូបតម្លៃជាង២០ម៉ឺនហើយស្រាប់តែមានការបង្ហោះជាសំណេរហូរហែដោយនេះមិនមែនជាលើកទី១នោះទេ កន្លងមកក៏មានការបង្ហោះឌឺដងផ្លែផ្កាជាយូរមកហើយប៉ុន្តែ លោកស្រី ឡៃ ស៊ូយៀក អះអាងថាមិនចង់តបតដោយចង់សន្សំសុខហើយពេលខ្លះខ្លួនទ្រាំមិនបានក៏មានការបង្ហោះខ្លះវិញដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxCUgUwWZf1yC0zrlwKpGUWYwBbKVIi1bXtQnI7ThDGkCzq3s1NsN29rC1Z0p7Dho11mDIdTpR_UKDqLhs7dbuksijs9E_h0iZniDr-CyWnbaPAqbwkTJUK_6O0dTfGspfVxOM7vmuq53UBQ36Vvz9F6E6_SAUjuEMxq_AMx4Ee71pipM5D3vtyINYJyA/s2048/image_2026-09-08_10-12-40.png

ជាមួយនឹងការតបតទៅវិញទៅមកម្ចាស់ប្រ៊េនរូបនេះថាកុំលើករឿងអាយុមកនិយាយមិនមែនឃើញគេក្មេងត្រូវឱនលំទោនក្បាលនោះទេតែប៉ះពាល់មិនឱ្យតម្លៃ ខ្លួននឹងតបតវិញហើយមិនមែនជាឪពុកម្តាយខ្លួនទេគ្រាន់តែឃើញពន្លឺថ្ងៃមុនប៉ុណ្ណោះ៕