Home តារាជាតិ មានរឿងចម្រូងចម្រាសជាមួយ ពេជ្រ សូលីកា Diamond Kitchen ប្រកាសបិទហាងនិងបញ្ចប់ BA Si Dalis

មានរឿងចម្រូងចម្រាសជាមួយ ពេជ្រ សូលីកា Diamond Kitchen ប្រកាសបិទហាងនិងបញ្ចប់ BA Si Dalis

355
0

ថ្មីៗនេះនៅក្នុងសហគមន៍អនឡាញអ្នកមួយចំនួនប្រាកដជាជ្រាបមកហើយថាតារាចម្រៀង ពេជ្រ សូលីកា និងហាង Diamond Kitchen បានចេញមកបកស្រាយរៀងៗខ្លួនក្នុងនាមតារាចម្រៀងរូបនេះជាអតិថិជន។ ទោះយ៉ាងណាបន្ទាប់ពីផ្ទុះភាពចម្រូងចម្រាសមួយប្រាវជាមួយនឹង ពេជ្រ សូលីកា និងធ្លាយរឿងអាស្រូវមានការចោទប្រកាន់ថាហាងខ្វះអនាម័យពេលនេះគេស្រាប់តែឃើញ Diamond Kitchen ប្រកាសបិទហាងនិងបញ្ចេញតួនាទី Si Dalis ពី BA។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLRa7aEUdDfSbBMMS19cnqO6MmtInfCS3axD-0aw0h-gPjTSM8NDkFaD-UI0McUrZAyHeJ_gORfuIsUyXsoP6QztJl1XFkxeayys3-r5tnW9axK6lVtUrLwISpB-AXg_SomSOuvGnxQDVHV5OWKvvAy5H0t0VsHVokCg4d1XHOGvt_EfYhL9ejz1rXrQQ/s4096/image_2026-09-08_08-46-53.png

នៅយប់ថ្ងៃទី៧ ខែកញ្ញា Diamond Kitchen បានបង្ហោះវីដេអូចំនួន២ មួយក្នុងចំណោមនោះគឺជាការឆ្លងឆ្លើយរបស់ក្រុមការងារ ពេជ្រ សូលីកា ជាមួយនឹងហាងជុំវិញភាពចម្រូងចម្រាសមកនេះ។ ហាងមួយនេះបានភ្ជាប់ជាមួយនឹងខ្លឹមសារដោយបញ្ជាក់ថាហាងបានធ្វើកំហុស ហើយក៏បានព្យាយាមដោះស្រាយបញ្ហា ដូច្នេះហាងសូមប្រកាសបិទហាងដើម្បីបញ្ចប់រឿងនេះ។ Diamond Kitchen ថារឿងរ៉ាវទាំងឡាយ និងរាល់កំហុសឆ្គងដែលបានកើតឡើង នឹងក្លាយជាមេរៀនដ៏មានតម្លៃជាមេរៀនសម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប ក្នុងការសិក្សា កែលម្អ និងអភិវឌ្ឍខ្លួន ដើម្បីផ្តល់នូវផលិតផល និងសេវាកម្មឱ្យកាន់តែប្រសើរឡើងនៅថ្ងៃខាងមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVxbo0-vFLGcws23LF3v2-AbA-JEqL2FnIn1NGNN4XS3diAlryDNiMufRNTIcAv2qz_LVVuC8ga182ACeW2ad-CEYWy4miJOebxKA0ehGLYj4AKokzBc5hZrGEsH7elFHPrYX76Qt32XPthrujsFLQjnJ2Uf98Zl_NhtnlYr4QcjDa4SMd_RYSM2lcU7A/s4096/image_2026-09-08_08-46-54.png
មុននឹងបង្ហាញសំឡេងឆាតឆ្លើយឆ្លង Diamond Kitchen បានចេញសេចក្តីប្រកាសបិទដំណើរការហាងរបស់ខ្លួនចាប់តាំងពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ។ ក្នុងសេចក្តីប្រកាសនោះបានបញ្ជាក់ថា ហាងរបស់ពួកគេមិនត្រឹមតែជាអាជីវកម្មមួយតែមានមោទកភាពដែល បានក្លាយជាអ្នកត្រួសត្រាយមួយក្នុងចំណោមអ្នកដំបូងៗនៃ Local Cloud Kitchen នៅកម្ពុជា និង បានព្យាយាមបង្ហាញថា អាហារដែលមានគុណភាព នឹងគំនិតថ្មីៗ អាចត្រូវបានបង្កើត និងផ្តល់ជូនអតិថិ ជនតាមរយៈរបៀបថ្មីមួយ ដែលយកពីគ្រប់ប្រទេស។ Diamond Kitchen ថាហាងអាចនឹងបិទទ្វារ ប៉ុន្តែ រសជាតិដែលពួកគេបានបង្កើតនឹងនៅដក់ក្នុងបេះដូង និងការចងចាំជារៀងរហូត។ ចំពោះរឿងរ៉ាវទាំងឡាយដែលបានកើតឡើង Diamond Kitchen ស្នើសុំបញ្ចប់ត្រឹមនេះ។ ហាងមួយនេះបានបញ្ជាក់ទៀតថាក្នុងករណីមានបុគ្គលណាមួយបន្តធ្វើសកម្មភាពខាងហាងសូមមិនទទួលខុសត្រូវនោះឡើយ។ ជាងនេះទៅទៀតមុននឹង Diamond Kitchen ប្រកាសបិទទ្វារជាផ្លូវការខាងហាងបានប្រកាសបញ្ចប់តួនាទី Si Dalis ដែលជា BA សម្រាប់ហាងនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfX2a-V9EER9cz8oV7YaM5A32ddhhf3tz9HrQh-FhAzUogNO78fQdJmL0lqtghh6r9zggtwLZoaFfz6AIcIbGlAs2KP3MWwQD34FKqtppJQh4ucD7S3wuGTG05kCbtHOnTJEUHLd0EI5bCewpO-3f9174_VuLCDRShCwEJkk02o_17l-JpJ2EBlJsotLw/s2048/image_2026-09-08_08-46-50.png

គួរបញ្ជាក់ផងដែរថាជុំវិញ Diamond Kitchen ប្រកាសបិទហាងគឺផ្តើមចេញពីភាពចម្រូងចម្រាសជាមួយតារាចម្រៀង ពេជ្រ សូលីកា ដោយតារាចម្រៀងរូបនេះបានឱ្យក្រុមការងាររបស់ខ្លួនកម្ម៉ង់អាហារនៅហាងនេះសម្រាប់ក្រុមការងាររបស់ខ្លួនដែលសរុបជាទឹកប្រាក់៧០០-៨០០ដុល្លារ។ ទោះយ៉ាងណា ពេជ្រ សូលីកា បានអះអាងថាម្ចាស់ហាងគ្មានទំនួលខុសត្រូវជាមួយនឹងអតិថិជនដោយមានការយឺតយ៉ាវដឹកជូនភ្ញៀវ។ ក្រោយមក Si Dalis បានចេញបកស្រាយថាពួកគេបានព្យាយាមដោះស្រាយជាមួយនឹង ពេជ្រ សូលីកា ប៉ុន្តែតារាចម្រៀងរូបនេះមិនព្រមយកដំណោះស្រាយរបស់ហាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdEiqV8F7pfV9hkIRzaDSrVM4-fH_Ag3GCjKmTN6f00soyKCGg2M9isCbYM7kI46PMlgi2MBA6Yn4HBP23_xx3ff528mPdML2PjQVVIN_5mAsVKyb_EN63rnwwap5Zr4SYv_S4RMCFvn-kKih5m1dKPk7YP-56IbE158XmaKGYeCy_IWxodhGTfkB9Gi0/s2048/image_2026-09-08_08-46-51.png

ក្រោយពីមានរឿងចម្រូងចម្រាសនេះផ្ទុះឡើងស្រាប់តែមានអតិថិជនមួយចំនួនទៀតរួមទាំងមានការអះអាងថាជាអតីតបុគ្គលិកនៅទីនោះថាហាងខ្វះអនាម័យ ស្របពេលដែលអតិថិជនផ្សេងទៀតក៏ធ្លាប់ជួបប្រទះហេតុការណ៍ចម្រូងចម្រាសដូចគ្នា៕