Home ព័ត៌មានជាតិ ថៃព្រមា.នថាសង្រ្គាមថ្មីនឹងផ្ទុះឡើង បើកម្ពុជានៅតែបន្តចោ.ទប្រកាន់ថាថៃឈ្លា.នពា.ន

ថៃព្រមា.នថាសង្រ្គាមថ្មីនឹងផ្ទុះឡើង បើកម្ពុជានៅតែបន្តចោ.ទប្រកាន់ថាថៃឈ្លា.នពា.ន

512
0

ថៃ៖ នាយក JIC ថៃ បានចេញមុខព្រ.មា.នជាចំហថា សង្គ្រា.មទ្រង់ទ្រាយធំមួយថ្មីនឹងផ្ទុះឡើងភ្លាមៗ ប្រសិនបើកងទ័ពកម្ពុជានៅតែបន្តចោ.ទប្រកាន់ថាថៃឈ្លានពាន ហើយហ៊ានចូលមករុះរើរបងលួសបន្លារបស់យោធាថៃ ដែលព័ទ្ធនៅតាមខ្សែរបន្ទាត់ព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicCuXOWe0kcmkPXQXIetHSTY5uWd9WNMq8-ubZ5PKj8bMlPJZTk6hTBCZDW49QRkts9KR07OurXpPkGAUil-13u4dNjM30Cf7tE8fW1HUZTVMP_ZaTXR06LnOzNTwcCi2cU6BpwLUnL9mcAljW1luwI15NXGg9YGInUJMmGj-FejEb3tOW2iHLhtVdDCQ/s596/photo_2026-09-08_09-21-09.jpg
_____________
«ភាពតានតឹង និងកម្ដៅព្រំដែនកើនឡើងកាន់តែខ្លាំង! នាយក JIC ថៃបានប្រើប្រាស់ពាក្យសម្ដីភូតភរបំភ្លៃការពិតនៅចំពោះមុខក្រុមអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានអន្តរជាតិថា កន្លងមក យោធាថៃ មិនមានបំណងឈ្លានពាន ឬដណ្តើមកាន់កាប់លើទឹកដីកម្ពូជានោះឡើយ ប៉ុន្តែកម្ពុជាចេះតែមកបន្តយាយី និងចោទប្រកាន់។ លោកថា ប្រសិនបើកម្ពុជា នៅតែបន្តជំហររឹងរូសបែបនេះ នោះការប៉ះទង្គិចគ្នាដោយអាវុធ និងសង្គ្រាមទ្រង់ទ្រាយធំនឹងត្រូវផ្ទុះឡើងជាថ្មីជាក់ជាមិនខាន!»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfObN3n9zcuC307BCglq5ToQQj0vufAFUC0jOZvJDMOQVE08DWU8LBEL_ThHSVZv80_ll-cr_lKiF_1nIczfa-VVN7g2n8Xc4Xwea0Uo7yWkhm6ekkfBBW9hDwFrmb9uw1XKUUi8iJBt6DXa7aVVCwAlsSDq-v901s-88aHMrGF1nxZTwI_ayIf9NwCks/s696/photo_2026-09-08_09-21-09%20(2).jpg

យោងតាមសេចក្តីរាយការណ៍ និងការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការថៃ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ឯក ប្រាផាស សនចៃឌី (Praphas Sonjaidee) នាយកមជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ (JIC) បានដឹកនាំក្រុមការងារយោធា រួមជាមួយតំណាងសហគមន៍អន្តរជាតិ ចុះពិនិត្យតំបន់ព្រំដែន ច្រកចោម-អូរស្មាច់។ នៅក្នុងឱកាសនោះ ភាគីថៃបានព្យាយាមប្រើប្រាស់ពាក្យស្លោក «តម្លាភាព» និង «ការផ្ទៀងផ្ទាត់ការពិត» ដើម្បីធ្វើការបង្វែរដានអន្តរជាតិ ដោយបានចោទប្រកាន់ទាំងបំពានថា ភាគីកម្ពុជាបានប្រើប្រាស់អគារក្នុងតំបន់អូរស្មាច់ ធ្វើជាទីបញ្ជាការដ្ឋានរបស់ក្រុមក្មេងទំនើងស្កេមម័រ (Online Scams) និងបានប្រើប្រាស់ពាក្យបង្អាប់ប្រមាថអធិបតេយ្យភាពខ្មែរថា “Scambodia” ដើម្បីយកមកធ្វើជាលេសស្របច្បាប់ ក្នុងការបិទបាំងទង្វើប្រើប្រាស់កម្លាំងយោធាចូលមកព័ទ្ធរបងលួសបន្លា និងដាក់ទូកុងតឺន័ររំលោភលើទឹកដីកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ-NCGfZGcETDfXe4qGEh7feomragIEHRFTBuUBQ88LXjh17du90SiVLzyvxD9nMamqJ86N_RuntjctKwByhjT3C0iTgqJBwQppFiy1il670QxXo3mWYnHOsOiKXmLQa57XIXds3xdLVXtk82RYrOkZQx483niX4F59kfKEfNY-Vve_qx0Gp7wBT0VJfQ/s1024/photo_2026-09-08_09-21-10.jpg
ទោះជាយ៉ាងណាក៏ដោយ នៅពីក្រោយរូបភាពនៃការរៀបចំដំណើរទស្សនកិច្ចបង្ហាញសម្ភារៈ និងឧបករណ៍កុំព្យូទ័រទាំងនោះ ភាគីថៃបានដកស្រង់សម្តីលោក ប្រាផាស មកធ្វើការព្រមានជាចំហ និងជាឯកតោភាគីថា ផ្លូវចេញតែមួយគត់គឺកម្ពុជាត្រូវតែបន្ថយការរឹងរូស ហើយវិលមករកការចរចាវិញ។ លោកបានគូសបញ្ជាក់យ៉ាងដាច់អហង្ការថា ប្រសិនបើកងទ័ពកម្ពុជានៅតែបន្តអះអាងថាថៃឈ្លានពាន ហើយចូលមកធ្វើសកម្មភាពរារាំង ឬរុះរើរបងលួសបន្លាដែលយោធាថៃបានដាក់បណ្តោះអាសន្ន នោះកងទ័ពថៃនឹងបើកការវាយបកភ្លាមៗ ដោយប្រើប្រាស់កម្លាំងសរុបទាំងកងទ័ពជើងគោក និងកងទ័ពជើងអាកាស ដែលនឹងធ្វើឱ្យសង្គ្រាមទ្រង់ទ្រាយធំផ្ទុះឡើងទូទាំងប្រទេស។ ការថ្លែងបែបនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ថៃពិតជាមិនទទួលស្គាល់ទង្វើឈ្លានពានរបស់ខ្លួនឡើយ បើទោះបីជាតំបន់ដែលខ្លួនកំពុងកាន់កាប់ ស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា យោងតាមផែនទីខ្នាត ១ៈ២០០,០០០ ដែលអន្តរជាតិទទួលស្គាល់ក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJM3Dpt7fJnlF3ZKWrpY8K2UN3AH6-BGEbjAjORrCXngqnfc_r2g0dZqZJhSciKHR0K_7uHysUd-71bLyB1IfGM4M-sEry3-Lq3FlYcAs2VVx9BDZh0KOK8Gr575h59CR8zyRmkfZwttt48dPt_DwJaGWou0_JT1_-d6epW39EbBHE6ejhFfD730YuUsg/s1280/photo_2026-09-08_09-21-11.jpg

សរុបសេចក្តីមក សកម្មភាពដឹកនាំក្រុមការងារអន្តរជាតិចុះពិនិត្យព្រំដែន និងការដាក់លក្ខខណ្ឌព្រមានបើកសង្គ្រាមរបស់នាយក JIC ថៃ នាពេលនេះ គ្រាន់តែជាល្បិចកលនយោបាយ និងយុទ្ធសាស្ត្រ “ពិនិត្យការពិតនៅលើដី” គឺដើម្បីបង្កើតតថភាពថ្មី ក្នុងបំណងពន្យារពេល និងជៀសវាងការដកទ័ពចេញតែប៉ុណ្ណោះ។ ការយកបញ្ហាឆបោកអនឡាញមកធ្វើជាលេស មិនអាចរំលាយការពិតជាមូលដ្ឋានដែលថា «យោធាថៃបានប្រើកម្លាំងបាយចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់» នោះឡើយ ហើយកម្តៅព្រំដែននៅតំបន់អូរស្មាច់បច្ចុប្បន្ន កំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន ដែលអាចផ្ទុះអាវុធគ្រប់ពេល ប្រសិនបើគ្មានដំណោះស្រាយការទូតផ្អែកលើខ្សែបន្ទាត់ផែនទីច្បាប់អន្តរជាតិ៕