យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Amarin TV ប្រជាពលរដ្ឋថៃនៅក្នុងខេត្តឆាឈើងសៅ បាននាំគ្នាក្រោកឈរតវ៉ាយ៉ាងខ្លាំងក្លា ប្រឆាំងនឹងការសាងសង់វាលកប់ស.ពជនជាតិជ្វីហ្វ (New Jewish Cemetery) ជាង ១,២០០ រណ្តៅ នៅក្នុងភូមិ ដែលធ្វើឲ្យអ្នកភូមិព្រួយបារម្ភពីបញ្ហាសន្តិសុខ និងការជ្រាបសារធាតុពុល ឬមេរោគពីសា.កស.ព ចូលទៅក្នុងប្រភពទឹកក្រោមដីដែលពួកគេត្រូវប្រើប្រាស់ប្រចាំថ្ងៃយ៉ាងខ្លាំង។
__________.jpg)
ភ័យរឿងបំពុលទឹក ភ័យរឿងសន្តិសុខ និងខ្លាចរស់នៅលែងបាន! ពលរដ្ឋថៃមួយភូមិឡាំប៉ាទាមទារឱ្យអាជ្ញាធរចេញមុខមកបកស្រាយពន្យល់ និងដោះស្រាយឱ្យបានច្បាស់លាស់ ក្រោយបែកធ្លាយព័ត៌មានអាស្រូវស្តីពីការលួចលាក់សាងសង់វាលកប់ខ្មោចជនជាតិជ្វីហ្វ (New Jewish Cemetery Thailand) ដ៏ធំសម្បើមរហូតដល់ទៅប្រមាណ ១,២០០ រណ្តៅ នៅក្នុងឃុំ Samet Tai ស្រុក Bang Khla ខេត្តឆាឈើងសៅ (Chachoengsao) ដោយគ្មានការធ្វើប្រជាមតិ ឬប្រាប់ឱ្យអ្នកភូមិបានដឹងមុនទាល់តែសោះ។
យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់សារព័ត៌មានថៃ Amarin TV ចុះផ្សាយនៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា គម្រោងអចលនទ្រព្យអាថ៌កំបាំងនេះ បានលបលួចធ្វើសកម្មភាពកាប់ឆ្ការដី និងសាងសង់រនាំងថ្មអស់រយៈពេល ៤ ឆ្នាំមកហើយ។ អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍កើតទុក្ខមិនសុខចិត្ត និងខឹងសម្បារយ៉ាងខ្លាំងនោះគឺ សាកសពជនជាតិជ្វីហ្វទាំងនោះមិនមែនជាសាកសពមនុស្សនៅក្នុងតំបន់ ឬនៅក្នុងប្រទេសថៃនោះទេ ប៉ុន្តែវាជាគម្រោងនាំចូលសាកសពជនជាតិជ្វីហ្វមកពីបរទេស យកមកបញ្ចុះសង្ងំនៅទីតាំងនេះទៅវិញ។.jpg)
ការងើបឡើងតវ៉ាយ៉ាងដាច់អហង្ការរបស់អ្នកភូមិ គឺធ្វើឡើងដើម្បីការពារបរិស្ថាន និងសុវត្ថិភាពសហគមន៍របស់ពួកគេ។ ដោយសារតែទីតាំងវាលកប់សពដ៏ធំនេះ ស្ថិតនៅកៀកជាប់នឹងប្រភពទឹកធម្មជាតិ ដែលអ្នកភូមិត្រូវអាស្រ័យផលយកមកប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្ម។ ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភថា ការបញ្ចុះសាកសពរាប់ពាន់នាក់ នឹងបង្កជាការជ្រាបសារធាតុពុល ឬមេរោគចម្លែកៗចូលទៅក្នុងប្រភពទឹកក្រោមដី ព្រមទាំងការធ្វើដំណើរដឹកជញ្ជូនសាកសពទាំងយប់ទាំងថ្ងៃ នឹងបង្កភាពភ័យខ្លាច ព្រឺព្រួច និងធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់មនុស្សចាស់ និងកុមារនៅក្នុងភូមិយ៉ាងធ្ងន់ធ្ងរ។

ការផ្ទុះការតវ៉ារបស់ពលរដ្ឋថៃប្រឆាំងនឹងវាលកប់ខ្មោចជ្វីហ្វនាពេលនេះ មិនមែនជារឿងរើសអើងសាសនាឡើយ ប៉ុន្តែវាជាការការពារសិទ្ធិរស់រាន និងសន្តិសុខនៅក្នុងសហគមន៍។ ការលួចលាក់ធ្វើស្ងាត់ៗអស់រយៈពេល ៤ ឆ្នាំ បានធ្វើឱ្យអ្នកភូមិបាត់បង់ទំនុកចិត្តលើអាជ្ញាធរមូលដ្ឋានទាំងស្រុង។ បច្ចុប្បន្ន ប្រជាពលរដ្ឋបានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ថា នឹងបន្តយុទ្ធនាការតវ៉ាដាច់ខាត ហើយនឹងមិនអនុញ្ញាតឱ្យមានការនាំសាកសពបរទេសមកកប់ដណ្ដើមដីរស់នៅ និងបំផ្លាញបរិស្ថានទឹកស្អាតរបស់ពួកគេជាដាច់ខាត៕
Home ព័ត៌មានអន្តរជាតិ ខ្លាចខ្មោ.ចដណ្ដើមដី ពលរដ្ឋថៃនាំគ្នាតវ៉ាប្រឆាំ.ងការសាងសង់ទីបញ្ចុះស.ពជនជាតិជ្វីហ្វ









