Home ព័ត៌មានអន្តរជាតិ វៀតណាម ព្រមានចិនឱ្យបញ្ឈប់ការសាងសង់នៅលើប្រជុំកោះរបស់ខ្លួន

វៀតណាម ព្រមានចិនឱ្យបញ្ឈប់ការសាងសង់នៅលើប្រជុំកោះរបស់ខ្លួន

501
0

ប្រទេសវៀតណាម និងចិន បានឡើងកម្តៅដាក់គ្នាសារជាថ្មី ក្រោយពីវៀតណាមចោទប្រកាន់ប្រទេសចិន ជុំវិញសកម្មភាពចាក់ដី និងសាងសង់សំណង់ថ្មីៗខុសច្បាប់នៅលើប្រជុំកោះប៉ារ៉ាសែល (Paracel Islands) ក្នុងសមុទ្រចិនខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCjrZlFXLR_zxiuELaFBJ3SUOyy9Ac6qJJQcNdxqDF7pK010iGhikt46PggihZVaIcMKZxWWdMfEJvIDUeOUG2BjUKe7WIUWw4_vrU-zpVQluSjTqGySHwphtoc3XmPdupQ0i2O6ZkR8PIVyhvuud7uY428PICnqWutpG1ltthUrDOlxCUYVo-neFthxE/s1280/photo_2026-09-07_10-46-39.jpg

ភាពតានតឹងបានកើនឡើងកម្តៅជាថ្មី បន្ទាប់ពីមានរបាយការណ៍រូបភាពពីផ្កាយរណបរបស់វៀតណាមបង្ហាញថា ចិនបានចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធា រួមទាំងផ្លូវរត់យន្តហោះថ្មី នៅលើកោះ Antelope Reef។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6gEY5YU9QywjUPkxZvyvFPHj9XQNdkc_kZlRXbmgs4JVLAeG1O6Yc7zt5w5rWlrXOfuAaugxwfB4zRw0qnVu_-jSnUDMCUf5YyWT_Y9JGeKTgTYQyDVOHqIsY8i_vABbDH2EWKfY7LmQSZtKOlveIZSmlbNrMPSXgmY2ukDrPtK4PEDqcnJ52p8zfme4/s679/photo_2026-09-07_10-46-39%20(2).jpg
ជាការឆ្លើយតប ចិនបានអះអាងថា ប្រជុំកោះប៉ារ៉ាសែល ឬចិនហៅថា ស៊ីហ្សា ឈុនតាវ (Xisha Qundao) គឺជាទឹកដីមិនអាចកាត់ថ្លែងបានរបស់ចិន ដូច្នេះខ្លួនមានសិទ្ធិពេញលេញក្នុងការសាងសង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVWf773S2ODddxc0HWf5vh408pXO1OOLauKEGSMWXwfC-7yUb9y-4uXOY4ekmmG4d4ZhOsmYNANTQFmFgEYyPTRwmqvfQQDvZfk_z7pxM8KgnAp51qev3J-ZR5B0ozu6c1k7hKCucjs-XGYQghE3Zn9v43sx4zr5bHhneBUW4ktdUlavu8vlrXS9KPYgI/s596/photo_2026-09-07_10-46-39%20(3).jpg
សូមរំលឹកថា វៀតណាមទាមទារយកប្រជុំកោះប៉ារ៉ាសែល (Paracel Islands) មកធ្វើជាកម្មសិទ្ធ ដោយអះអាងថាខ្លួនមានភស្តុតាងប្រវត្តិសាស្ត្រតាំងពីសតវត្សរ៍ទី១៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRoCCv9hzCaF689FTheb65YcIZKhcoyj_jAdvkAlsP_AcY42lBkXw1BsFL9B4ViYOeFpX5djIj0_5LxW1vw9jrgrEaNCZ6RL7XHDG02RvKUoZpZ_jou4iM6S8KYcP6n5i1amwVMc9uzibTyULtzxms9lSPbEfMO-7f4XtWi9F2jdzP75ZRWu6w8DwO9uk/s1140/photo_2026-09-07_10-46-39%20(4).jpg

បន្ថែមពីនេះ ប្រទេសវៀតណាមមិនទទួលស្គាល់ និងប្រឆាំងយ៉ាងខ្លាំងក្លាចំពោះគោលនយោបាយ “ខ្សែបន្ទាត់ប្រាំបួនចំណុច” (Nine-dash line) របស់ប្រទេសចិន ដែលបានអះអាងទាមទារដែនអធិបតេយ្យភាពលើស្ទើរតែទាំងស្រុងនៃសមុទ្រចិនខាងត្បូង៕