ឆ្លើយតបនឹងការលើកឡើងរបស់លោក លុយ ដាវីដ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ជុំវិញល្បិចការទូតលួ.ចពឹងទូតប្រទេសទីបីមួយ ឲ្យមកជួយនិយាយបញ្ចុះបញ្ចូលខ្មែរ មិនឱ្យលើកយករឿងជម្លោះព្រំដែន ទៅជជែកនៅក្នុងកិច្ចប្រជុំកំពូល OIF Summit នាពេលខាងមុខ ក្រសួងការបរទេសថៃចេញមុខបដិសេធយ៉ាងប្រញាប់ថា ខ្លួនមិនដឹងអំពីរឿងនេះឡើយ ហើយភាគីថៃក៏មិនដែលមានផែនការបែបនេះពីមុនមកដែរ។
________________ .jpg)
ល្បិចការទូតមិនបានសម្រេចប្រញាប់រកលេសដោះសារ! ក្រសួងការបរទេសថៃចេញមុខបដិសេធទាំងស្លន់ស្លោថា ខ្លួនមិនបានលួចពឹងពាក់ប្រទេសទីបីណាមួយ ឱ្យមកធ្វើជាខ្នងបង្អែកជួយសម្រុះសម្រួល ឬរារាំងកម្ពុជាមិនឱ្យលើកយកបញ្ហាជម្លោះព្រំដែន ទៅជជែកនៅលើឆាកអន្តរជាតិនោះឡើយ ក្រោយឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានបកអាក្រាតរឿងរ៉ាវនេះជាសាធារណៈយ៉ាងអាម៉ាស។
.jpg)
យោងតាមការចុះផ្សាយព័ត៌មានក្តៅៗពីសារព័ត៌មានថៃ THE STANDARD នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា លោកស្រី ចៃថៃ អុបការនីទិកសេត្រ អ្នកនាំពាក្យក្រសួងការបរទេសថៃ បានចេញមុខអះអាងទាំងតក់ក្រហល់ ដើម្បីច្រានចោលការទម្លាយអាថ៌កំបាំងរបស់ភាគីកម្ពុជា។ ការចេញមុខប្រកែកដាច់អហង្ការទាំងភ័យខ្លួននេះ ធ្វើឡើងបន្ទាប់ពីលោក លុយ ដាវីដ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានហែកកេរ្តិ៍ល្បិចកលការទូតរបស់ថៃ ដែលបានលួចរត់ទៅពឹងពាក់អ្នកការទូតនៃប្រទេសទីបី ឱ្យមកជួយនិយាយបញ្ចុះបញ្ចូលកម្ពុជា កុំឱ្យលើកយកបញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃ ទៅដេញដោលនៅក្នុងកិច្ចប្រជុំកំពូលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF Summit) ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។
ដើម្បីបិទបាំងភាពទាល់ច្រករបស់ខ្លួន ភាគីថៃបានព្យាយាមលើកឡើងនូវលេសដដែលៗ ដោយយកលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងសេបូ ប្រទេសហ្វីលីភីន កាលពីខែឧសភា កន្លងទៅ មកធ្វើជាខែលការពារខ្លួន ដោយអះអាងថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាកាត់បន្ថយភាពតានតឹងរួចរាល់ហើយ។ មិនតែប៉ុណ្ណោះ ក្រសួងការបរទេសថៃថែមទាំងបានចោទប្រកាន់ត្រឡប់មកវិញថា ព័ត៌មានដែលកម្ពុជាបានទម្លាយនោះ គឺជាព័ត៌មានមិនពិតទៅវិញ ដោយប្រឹងប្រកែកយកព្រំទំលាក់ឱ្យកម្ពុជាដោះស្រាយបញ្ហាតាមយន្តការទ្វេភាគីស្ងាត់ៗ ព្រោះតែខ្លាចបាក់មុខមាត់ និងបាត់បង់ឥទ្ធិពលការទូតរបស់ខ្លួននៅលើឆាកអន្តរជាតិ។

ឆ្លងតាមព្រឹត្តិការណ៍នេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីល្បិចកលចង់បិទបាំងទង្វើឈ្លានពាន និងមហិច្ឆតារបស់ថៃ ពីក្រសែភ្នែកអន្តរជាតិ។ ភាពមិនច្បាស់លាស់ និងភាពភ័យខ្លាចបាត់បង់ប្រៀបការទូត បានស្តែងឡើងយ៉ាងច្បាស់តាមរយៈពាក្យសម្តីរបស់មន្ត្រីការទូតថៃ ដែលម្តងនិយាយបែបនេះ ម្តងនិយាយបែបនោះ ក្រឡាស់សម្តីគ្មានគោលជំហរពិតប្រាកដ ដោយម្ខាងប្រឹងប្រើប្រាស់ប្រទេសទីបីមកធ្វើជាឧបករណ៍បិទមាត់កម្ពុជា លុះដល់ពេលគេទម្លាយរឿងអាស្រូវចំៗ ក៏ស្លន់ស្លោរត់រកលេសដោះសារ ដើម្បីការពារមុខមាត់ដ៏ទន់ជ្រាយរបស់ខ្លួនតែប៉ុណ្ណោះ៕










