ហេង បូនីកា បានបង្ហាញអារម្មណ៍និងការយល់ចិត្តចំពោះ ឌី សូនិត្តា ក្រោយពេលខ្លួនឯងបានជួបប្រទះការលំបាក និងការឈឺចាប់ ទើបនាងអាចយល់កាន់តែច្បាស់ពីអ្វីដែល ឌី សូនិត្តា ធ្លាប់ឆ្លងកាត់កន្លងមក។

វេលាម៉ោង១២យប់ឈានចូលថ្ងៃទី១ ខែកញ្ញា ពិធីការិនី ហេង បូនីកា បានបង្ហោះសំណេរមួយទៅកាន់តារាសម្តែង ឌី សូនិត្តា ដោយបានរំលឹកថាកន្លងមក ឌី សូនិត្តា ធ្លាប់ប្រាប់នាងអំពីការឈឺចាប់ និងរឿងរ៉ាវជាច្រើនដែលបានកើតឡើងក្នុងជីវិតប៉ុន្តែពេលនោះនាងគ្រាន់តែអង្គុយស្តាប់ ដោយមិនអាចយល់បានពេញលេញពីទំហំអារម្មណ៍ និងភាពលំបាកដែលបងស្រីបានឆ្លងកាត់ ព្រោះខ្លួនមិនទាន់មានបទពិសោធន៍ស្រដៀងគ្នា។

ប៉ុន្តែបន្ទាប់ពីចាប់ផ្តើមប្រឈមមុខនឹងការលំបាកនិងការឈឺចាប់ បូនីកា បាននិយាយថា នាងចាប់ផ្តើមយល់បន្តិចម្តងៗថារឿងរ៉ាវដែល ឌី សូនិត្តា ធ្លាប់ប្រាប់ មិនមែនជារឿងងាយស្រួលក្នុងការឆ្លងកាត់ឡើយ។ បូនីកា បានសរសេរថា នាងកំពុងតែឆ្លងកាត់បទពិសោធន៍ដ៏លំបាកនេះបន្តិចម្តងៗ ហើយវាបានធ្វើឱ្យនាងដឹងថា ការឈឺចាប់ពិតជាធ្ងន់ធ្ងរ និងមិនងាយស៊ូទ្រាំឡើយ។.png)
បូនីកា បានបង្ហាញការកោតសរសើរចំពោះ ឌី សូនិត្តា ដោយចាត់ទុកនាងថា ជាស្ត្រីម្នាក់ដែលមានភាពរឹងមាំខ្លាំង និងអាចឆ្លងកាត់ការលំបាកជាច្រើនក្នុងជីវិតបាន។
ជាមួយនឹងខ្លឹមសារខាងលើនេះ ឌី សូនិត្តា បានចូលទៅបញ្ចេញមតិបានបង្ហាញការភ្ញាក់ផ្អើលនិងព្រួយបារម្ភចំពោះ បូនីកា មិនដឹងថានាងកំពុងមានរឿងអ្វី។

គួរបញ្ជាក់ផងដែរថា ហេង បូនីកា មិនដែលបញ្ជាក់ទំនាក់ទំនងជាសាធារណៈជាមួយនឹងបុរសណាម្នាក់ឡើយប៉ុន្តែគេបានឃើញនាងនិងតារាសម្តែង វ៉ាន់ ដាវីដ មានភាពស៊ីចង្វាក់គ្នាគួរឱ្យកត់សម្គាល់។ ក្រៅពីអាជីពជាពិធីការិនី អតីតបវរកញ្ញារូបនេះក៏ពេញនិយមក្នុងការសម្តែងវីដេអូខ្លីៗដើម្បីផ្សព្វផ្សាយផលិតផលផងដែរ៕










