Home តារាជាតិ សួស វីសា សរសើរ សុខ ពិសី ថាជាតុក្កតាមានជីវិត

សួស វីសា សរសើរ សុខ ពិសី ថាជាតុក្កតាមានជីវិត

298
0

ក្នុងពេលដែលចាប់ដៃគ្នាលើកដំបូងសម្តែងនៅឯផាប់មួយកន្លែងតារាចម្រៀង សួស វីសា បានសរសើរចំៗទៅកាន់តារាចម្រៀង សុខ ពិសី ថាមានសម្រស់ប្រៀបដូចជាតុក្កតាមានជីវិត។ សុខ ពិសី គឺសិល្បការិនីដែលប្រឡូកក្នុងអាជីពច្រើនឆ្នាំមកហើយ ហើយតែទទួលបានការគាំទ្រពីទស្សនិកជនដដែលជាពិសេសគឺសម្រស់តែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrjL7V8cr2R1lOPyNt9uxKxnV9ijwGgGNMUfcEnOeUiDILG6WH_GmQ6FlOCp3c09jk_FHKU38y3o0f4E-YqRIOcQOYc53bg3Yztmx55iZ-S_pzTx36Cvv_hUQJtRYegB0r6wd0RkFGZOIZSowf855BumLhldyNGcaH3vr0AfWkWoYsOtKnUCfZ_mRYHjs/s2048/image_2026-08-31_15-46-43%20(2).png
ថ្មីៗនេះ សុខ ពិសី និង សួស វីសា មានការសម្តែងជាមួយគ្នានៅឯផាប់ព្រមទាំងមានបទចម្រៀងបកស្រាយរួមគ្នាក្រៅពីបទទោលរៀងៗខ្លួន។ ក្នុងអំឡុងពេលឡើងឆាកជាមួយគ្នា សួស វីសា បានសរសើរ សុខ ពិសី ថាជាតុក្កតាមានជីវិតដែលចង់បញ្ជាក់ពីសម្រស់តារាចម្រៀងរូបនេះ។ ក្រៅពីទទួលបានពាក្យសម្តីនេះ សុខ ពិសី ក៏បានសរសើរទៅកាន់ សួស វីសា ថាជាតុក្កតាមានជីវិតដូចគ្នា។ វីសា ក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តនិងរំភើបខ្លាំងដែលបានច្រៀងជាមួយ សុខ ពិសី ដែលជាអាយដលរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip6R9oqZhrAlI8vzarBoBtARuei3Fz2xwm3e99oHgEhCu_DzPhn2rFEAM0vb-wgbAT45ftnJ6kYuaFPx1HiPwGz-XoSqlqF6oMI1hlOmD1eHTnADeBZxJq-VYywoPVfIbOC32ATXoDMgwWPwq2trTOUtWC04gJMwQAVwZWASo_-qWtN-sGUqMghzrwD80/s2048/image_2026-08-31_15-46-45%20(2).png

សុខ ពិសី ក៏បានសរសើរ វីសា ថាជាមនុស្សរឹងមាំ ពូកែគួរឱ្យស្រលាញ់ ហើយនាងនឹងក្បែរព្រមកំដរ វីសា ផងដែរ។ ក្នុងពេលឡើងឆាកបកស្រាយបទចម្រៀងលើកនេះ សួស វីសា ក៏រលីងរលោងទឹកភ្នែកដូចគ្នាដែលធ្វើឱ្យ សុខ ពិសី បានផ្តល់កម្លាំងចិត្តទៅកាន់វីសា ក្នុងពេលដែលទើបតែជួបប្រទះការបែកបាក់ក៏នៅតែមកបំពេញការងារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil2aiEmg-9p98qcdLvW3HzsJvh73o4LVISLDoohMF5WPnIG71auq_9T3MR9wlqgog91yFf5tCT2HrW6EnSQFouDMPy6t_gTyhEs-Q5A2Y7Pkq985HUqVfU9uUYstlhnOyqg5OKEi5AjlOggdqe774u1jwNbTwQjNXVDBeciLkdzWmw0vF0lyli-jQm7Yo/s2048/image_2026-08-31_15-46-43.png

មិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេដែលកោតសរសើរពីសម្រស់របស់ សុខ ពិសី អ្នកលេងបណ្តាញសង្គមផ្សេងទៀតក៏បានសរសើរដូចគ្នាដោយលើកឡើងថាតារាចម្រៀងរូបនេះមិនចេះចាស់សម្រស់នៅតែស្រស់ស្អាតមានតែហ្វេនទេដែលកាន់ចាស់ទៅៗ។ មានមតិនៅលើទិកតុកមួយថែមទាំងពោលថាសម្រស់ សុខ ពិសី ប្រៀបដូចជាមនុស្សស្រីអាយុ១៨ឆ្នាំទៀតផង៕