Home តារាជាតិ ប៉ាច គីមមួយ ចាប់បានសយ រតនៈ មានស្រី ខណៈមហាជនគំរាមលែងគាំទ្រប្រសិនជាការសម្តែង

ប៉ាច គីមមួយ ចាប់បានសយ រតនៈ មានស្រី ខណៈមហាជនគំរាមលែងគាំទ្រប្រសិនជាការសម្តែង

335
0

តារាចម្រៀង ប៉ាច គីមមួយ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីទម្លាយវីដេអូមួយចាប់បានតារាចម្រៀង សយ រតនៈ ដែលជាគូដណ្តឹងលួចលាក់មានស្រីទាំងដែលអះអាងថាមកធ្វើការ។ ទោះយ៉ាងណាវីដេអូរបស់ ប៉ាច គីមមួយ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិចម្រុះដោយមនុស្សមួយចំនួនធំសង្ស័យថានេះជាការសម្តែង។ លើសពីនេះមហាជនមួយចំនួនថែមទាំងគំរាមឈប់គាំទ្រប្រសិននេះជាការសម្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNWOn-SFARkC-ZS2mSiBwHVCSljE7c8P6mWS8BsPo9WafDoOnLX24Pd4xMJwr8xxkjWIwnD9oTvkubeW-qqHcG1dD7-j2vF0xSVV6my8WDOv2UhIcfHAdle_4DYEZ3xTmHyX58YUGx_sqr65_2DkILy1oy4zbc87SukYlOaTWeDemMjV4-RO6s8db45bk/s1350/image_2026-09-01_08-41-42%20(2).png

នៅយប់ថ្ងៃទី៣១ ខែសីហា ប៉ាច គីមមួយ តារាចម្រៀងក្នុងទ្រនំសាន់ដេ បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា « អស់ទ្រាំហើយ ខ្មាសគេខ្មាសចុះ ខ្ញុំឆ្អែតគ្រប់យ៉ាង មិនមែនម្តងទេលើកលែងក៏ធ្លាប់លើកលែងឱ្យច្រើនដងដែរ តែអ្នកមិនចេះគ្រប់គ្រាន់។ នាងសំណាងហើយខ្ញុំបិទមុខទុកកិត្តិយសឱ្យបើចង់បានណាស់យកចុះ ខ្ញុំលែងត្រូវការហើយ»។ ឃ្លីបខ្លីនេះបានរីករាលដាលភ្លាមៗនៅលើបណ្តាញសង្គមបង្កើតទៅជាប្រធានបទក្តៅនៅលើបណ្តាញសង្គមដោយមានមតិយោបល់ជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4Wel4NYuWYfjAjSnQ09EO40zAOwbPre_z_7nEAckfHu8t1tdmYPe12dHW9CIWx0Hl30MIgu3QPNQqEB7CtK9FgVeBcYI1gPU1YRf8qKTaZeZ3pTJxIPzvX89rj50bPoDvHsE0DLPk9wR7btox44vNmORcEcOv4Z84bxjDwaHgnUceSVK26S7W5vU99hY/s1440/image_2026-09-01_08-41-43.png

មុននឹងការទម្លាយឃ្លីបវីដេអូខ្លីនេះគេបានឃើញគណនីផ្ទាល់ខ្លួនរបស់ ប៉ាច គីមមួយ បានលុបរូបប្រូហ្វាល់ និងមានការចែករំលែកពីខ្លឹមសារមួយដែលមិនអាចទទួលយកបាននូវអំពើផិតក្បត់។

ទោះយ៉ាងណាមិញ ទន្ទឹមនឹងមតិមួយចំនួនបង្ហាញការខឹងសម្បារទៅកាន់ សយ រតនៈ ចំពោះទង្វើផិតក្បត់នេះអ្នកមួយចំនួនក៏បានសង្ស័យថានេះអាចជាការសម្តែងនៅក្នុងវីដេអូចម្រៀង។ ពួកគេថែមទាំងគំរាមថាប្រសិននេះជាការសម្តែងពិតមែននឹង unfollow លែងគាំទ្រ ប៉ាច គីមមួយ តទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXv_WbF73XliOLj4-WD6vybSSQyos68A514T8sZZLOFnMUAzY4BcE2j3eL8GRdeU5aCF7UPJLJCHfrTTtaADbUzGP4iMqt0qsyRCKwWmz5ICVRzVSHNzQFLJe4pNbf-jgJZi2nkDcprf9ZPbS9Ql_fBHVKfRxs6gG23vvsuYEX0hHaWNkU7DjdjUsdXi0/s1182/image_2026-09-01_08-41-44%20(2).png

អ្នកលេងបណ្តាញសង្គមបញ្ចេញមតិថា «បើសិនជាការពិត គឺមនុស្សគ្រប់គ្នានឹងលើកទឹកចិត្តអូន តែបើជាការសម្តែងគឺសោកស្តាយដែលអ្នកល្បីចម្លងយកសកម្មភាពអ្នកបំពុលសង្គម ស្ទាយដដែល…» , «បើសម្តែងមែនខ្ញុំ unfollow ចោលហើយណា», «សំដែងមិនសំដែងមើលបែបនេះ៖- បើពិត: មានអ្នកសិល្បៈចូលខមិន លើកទឹកចិត្ត រឺក៏ហាមឃាត់អោយចិត្តត្រជាក់។- សំដែង៖ គឺបែបនឹង គ្មានដារា ណាមកខមិនសូម្បីមួយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiET6Enbled_ic23EFYVK0DRlfZx4biBsNfHrmE_8tszzUpfoKEPgy-0_AQw_XsipxS-ecKPuh-c3QO6hgmubI8ruNM9mvvDA2clHY77Y1ZPSMTrYMfmmlxbEUa62J-I9a7w4_qde2_gqqe06xdo5DCJoLoMlcR22J4fX0RwkQYuG8vZvab3PosshoD8VQ/s2048/image_2026-09-01_08-41-44.png
លើសពីការគំរាមលែងគាំទ្រ អ្នកខ្លះថែមទាំងនិយាយថាប្រសិនជាការសម្តែងមែនជូនពរឱ្យអ្នកទាំងពីរបែកគ្នាឆាប់ៗ។ គណនីមួយសរសេរថា «ជូនពរប្រាស់ព្រាត់គ្នាឆាប់ៗ បើសម្ដែងមែនសូមប្លុកចោលឈប់គ្រាំទ្រកុំល្បីដោយសារសម្ដែងចឹង បើថតMVថាMVកុំឱ្យគេជេខាងប្រុស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCGA_U1PEKp80_6ubMon_nerhL_CWmlm3D-63KMYAuuu_qz_PREg5yRqNW_nQ9pMJNmlL5RK88w7hIFhNGggVdahr6v7HCkCd-Q8TGRWtte4CJkPVw-Mlks9I8l3bay-wRuiyAPkO6oWzgiJjpPcbnlOMvev4-u8-Ya-U8sNiJ-hBiJz1_-IYeZIi0V6k/s2048/image_2026-09-01_08-41-47.png

ទន្ទឹមនឹងប្រតិកម្មពីមហាជនទៅលើវីដេអូដែលចាប់បានថា សយ រតនៈ ដែលជាគូដណ្តឹងលួចលាក់មានស្រី មកទល់នឹងម៉ោង៩ព្រឹកថ្ងៃទី១ ខែកញ្ញា ប៉ាច គីមមួយ ពុំទាន់ចេញមកនិយាយបន្ថែមអ្វីឡើយ៕