ផ្អែកតាមទិន្នន័យផ្លូវការចុងក្រោយជុំវិញទំហំនៃការបំផ្លិចបំផ្លាញដោយសារគ្រោះទឹកជំនន់ភ្លាមៗនៅព្រំប្រទល់ទីបេ-នេប៉ាល់ បានបង្ហាញថា សាកសពជនរងគ្រោះដែលត្រូវបានរកឃើញមានចំនួន 389 នាក់ ខណៈមនុស្សបាត់ខ្លួនរហូតដល់ទៅជិត 1,500 នាក់ផ្សេងទៀត ត្រូវបានគេសន្និដ្ឋានថាកប់ជាប់ក្រោមភក់ និងមានអត្រាសង្ឃឹមនៅរស់រានមានជីវិតតិចតួចបំផុត។
_____________________________
គិតត្រឹមថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៦ នេះ ចំនួនប្រជាពលរដ្ឋរងគ្រោះស្លា.ប់បាត់បង់ជីវិត នៅក្នុងវិបត្តិទឹកជំនន់ភ្លាមៗ និងភក់ភ្នំបាក់ស្រុត នៅតាមបណ្តោយព្រំដែនប្រទេសនេប៉ាល់ និងតំបន់ទីបេ នៃប្រទេសចិន បានហក់ឡើងយ៉ាងគំហុកដល់ ៣៨៩ នាក់ហើយ ខណៈក្រុមសង្គ្រោះទម្លាយទាំងទឹកភ្នែកថា «អ្វីៗគ្រប់យ៉ាងត្រូវបានកប់ក្រោមភក់ជ្រាំអស់ហើយ» ខណៈមនុស្សបា.ត់ខ្លួនជិត ១,៥០០នាក់ទៀតមានសង្ឃឹមរស់តិចតួចបំផុត។
.jpg)
ផ្អែកតាមរបាយការណ៍ទាន់ហេតុការណ៍ចុងក្រោយពីទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗរួមមាន CNN និង BBC បានបង្ហើបថា ជនរងគ្រោះដែលកំពុងបាត់ខ្លួនទាំងនោះ គឺមានសង្ឃឹមរស់រានមានជីវិតតិចតួចបំផុត ដោយសារពួកគេបានកប់បាត់ទៅក្រោមគំនរភក់ជ្រាំដ៏ក្រាស់ក្រែលអស់រយៈពេលជាច្រើនថ្ងៃមកហើយ។ យោងតាមការចុះផ្សាយផ្ទាល់ពីស្នាក់ការកណ្តាលសារព័ត៌មាន BBC បានស្រង់សម្តីក្រុមសង្គ្រោះ និងប្រជាពលរដ្ឋនៅក្នុងតំបន់គ្រោះថ្នាក់ថា «អ្វីៗគ្រប់យ៉ាងគឺត្រូវបានលិចលង់នៅក្រោមភក់ជ្រាំទាំងអស់» ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញពីវិនាសកម្មដែលកើតមានក្នុងពេលដ៏ខ្លីដោយសារគ្រោះធម្មជាតិ។

ស្ថានភាពបច្ចុប្បន្នភាពនៅលើដីកំពុងស្ថិតក្នុងភាពវឹកវរខ្លាំង ដោយសារតែកងកម្លាំងសង្គ្រោះចម្រុះកំពុងតែប្រឈមមុខនឹងស្ថានភាពអាកាសធាតុអាក្រក់ និងឧបសគ្គយ៉ាងធ្ងន់ធ្ងរ ក្នុងការប្រណាំងប្រជែងជាមួយពេលវេលាដើម្បីរុករកអ្នករស់រានមានជីវិត។ ស្ថានភាពកាន់តែគួរឱ្យព្រួយបារម្ភទ្វេដង ព្រោះរលកទឹកភ្លៀងថ្មី និងទឹកជំនន់ថ្មី កំពុងតែបន្តធ្លាក់មកបន្ថែម ដែលមិនត្រឹមតែកាត់ផ្តាច់ផ្លូវដោះស្រាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពរបស់ក្រុមកម្លាំងសង្គ្រោះ និងប្រជាពលរដ្ឋដែលនៅសេសសល់ក្នុងតំបន់នោះផងដែរ។
វិនាសកម្មទឹកជំនន់គំហុកដែលផ្តើមចេញពីការបាក់ធ្លាយទំនប់ធម្មជាតិនៅតំបន់ភ្នំហិម៉ាល័យនាពេលនេះ បានក្លាយជាគ្រោះមហន្តរាយធម្មជាតិដ៏កាចសាហាវ និងខូចខាតធ្ងន់ធ្ងរបំផុតមួយក្នុងតំបន់អាស៊ីខាងត្បូង។ បច្ចុប្បន្ន ក្រុមគ្រួសារជនរងគ្រោះបានត្រឹមតែបង្ហូរទឹកភ្នែករង់ចាំអព្ភូតហេតុ ខណៈរដ្ឋាភិបាលចិន និងនេប៉ាល់ កំពុងសម្រុកបញ្ជូនសម្ភារៈយោធាធុនធ្ងន់ និងឧទ្ធម្ភាគចក្របន្ថែម ដើម្បីជម្លៀសជនភៀសខ្លួន និងប្រមូលសាកសពជនរងគ្រោះយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្តីសង្វេគជាពន់ពេក៕










