Home តារាជាតិ អ្នកជំនាញខ្មែរក្រោមចំនួន៤នាក់នៅពីក្រោយ MV របស់តារាចម្រៀងប៉ុបវៀតណាម

អ្នកជំនាញខ្មែរក្រោមចំនួន៤នាក់នៅពីក្រោយ MV របស់តារាចម្រៀងប៉ុបវៀតណាម

91
0

ប៉ុន្មានថ្ងៃថ្មីៗនេះបទរបស់តារាចម្រៀងប៉ុបវៀតណាម ផឿង មីជី (Phương Mỹ Chi) បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជនដោយសារតែក្នុងវីដេអូចម្រៀងនេះបានរំលេចពីវប្បធម៌ខ្មែរ។ អ្វីដែលធ្វើឱ្យទស្សនិកជនកាន់ស្ងប់ស្ងើចការផលិត MV នេះ ផឿង មីជី និងក្រុមការងាររបស់នាងតម្រូវឱ្យមានការស្រាវជ្រាវ និងការពិគ្រោះយោបល់ស៊ីជម្រៅពីភាគីពាក់ព័ន្ធដែលមានជំនាញក្នុងវិស័យវប្បធម៌ខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5O8j2EAryRk2DYUPK9iz6Xd-4S9a7wS54HCtX0mKuKAP8emKFjy2XzKSGW5zA7ZmvCnolklbVdBxpNceclMmHz-b3IrMW_j2F-T-7cEugJkyUEg718uhWj46qC-qIo8O7x1nANdPMwgSggJjOuHBi0wj_rBcetEccMmfcuRuvbNNxvt_MkXu-q1tzLlc/s700/image_2026-08-15_14-21-00.png
លោកអាចារ្យ សឺន តិច (Achar Sơn Tịch) ទីប្រឹក្សាផ្នែកពិធីការ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ បាននិយាយនៅក្នុងវីដេអូមួយដោយលោកបានថ្លែងអំណរគុណកញ្ញា ផឿង មីជី ដែលបានមកថត MV លើកឡើងពីអាពាហ៍ពិពាហ៍។ លោកអាចារ្យបញ្ជាក់ថាដោយសារតែការថតនេះមានពេលវេលាតិចពេកទើបមិនបានត្រូវក្បួនខ្នាតទាំងស្រុងឡើយ ប៉ុន្តែដោយសារតែចង់បង្ហាញពីអាពាហ៍ពិពាហ៍នៅក្នុងសញ្ជាតិខ្មែរទើបបានជាបានរៀបចំក្នុងផ្នែកមួយចំនួនបញ្ជូលក្នុងវីដេអូនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNWPvx9HnFPx7lf7TFz-oLgseaSjO-jvC6gSLyBl_0p3z84NDL565Od_g993D1gHfuRnAu7GQ4XhZekWYqjA44RjlzyfDoODuzjWMAKMmPvZkKldZJRkN2EhCG7OTIrdkVgDdLnMRQrjnQV2Y8bg6y44xfis1Y3sWNN_1lMtnG0ziImjrf_1RagBjKqpU/s2048/image_2026-08-15_14-21-01.png

ក្រៅពីលោកអាចារ្យ សឺន តិច (Sơn Tịch ) MV របស់ ផឿង មីជី (Phương Mỹ Chi) មានការប្រឹក្សាយោបល់ពីលោកស្រី ថាច ធី អ៊ុត លីញ (Thạch Thị Út Linh) អនុប្រធានគណៈកម្មាធិការយេនឌ័រ និងជនជាតិ និងជាសាស្ត្រាចារ្យនៃសាលាភាសា វប្បធម៌ សិល្បៈខ្មែរក្រោម និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យត្រាវិញ (សាកលវិទ្យាល័យព្រះត្រពាំង) ដែលទទួលខុសត្រូវជាទីប្រឹក្សាជំនាញផ្នែកវប្បធម៌។ លើសពីនេះទៅទៀត លោកស្រី អ៊ុតលីញ បានណែនាំ ផឿង មីជី (Phương Mỹ Chi) My Chi ដោយផ្ទាល់នៅក្នុងរបាំប្រពៃណីខ្មែរក្រោម ដោយអមដំណើរនាងចាប់ពីការហាត់សមដំបូងរហូតដល់ឈុតថត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS6Ym6drPbAPVKarTmKSICTjUbvCge48hbHo1qYaFsYV3JzPPurJv25HkE8WdwejpkN7_JR15YECw4hMiwgmUIp05un9Vg6TolR5-FliY_sf-yz6HCfRA1u4aRFH7iGSSylFikfQy732krqxZfo49O2TktYe-R_-bEqdt2P0yH9G9oHHuNFdFHhtR-jMQ/s1280/Untitled-1.jpg
លោក គឹម ចាន់ថន (Kim Chanh Thon) ប្រធានក្លឹបវប្បធម៌-សិល្បៈខ្មែរក្រោម និង លោក សឺន គឹមហា(Sơn Kim Hà) ដែលលោកទាំងពីរជាសាស្ត្រាចារ្យនៃសាលាភាសា វប្បធម៌ សិល្បៈខ្មែរក្រោម និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យត្រាវិញ។ លោកអាចារ្យ សឺន តិច និងលោក សឺន គឹមហាបានតាមដានយ៉ាងដិតដល់នូវដំណើរការនៃការសាងសង់ឈុតអាពាហ៍ពិពាហ៍ ដោយផ្តល់ដំបូន្មានលើពិធីប្រពៃណី និងធាតុផ្សំទាក់ទងនឹងជំនឿរបស់សហគមន៍ខ្មែរភាគខាងត្បូង(ខ្មែរក្រោម)៕