មានរឿងក្តៅគគុកទៀតហើយបន្ទាប់ពី ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានជីកកាយមូលហេតុសាច់រឿងកាលពី៦-៧ ខែមុនក្រោយពីភាគីម្ខាងទៀតនិយាយថានាងជាមនុស្សស្រីជាន់មនុស្សស្រីគ្នាឯង។ ហ្វីយ៉ាតា អះអាងថានាងមិនសោកស្តាយនឹងមនុស្សប្រុសដែលជាអតីតដៃគូនោះទេប៉ុន្តែហួសចិត្តនៅពេលស្រ្តីពីរនាក់ហៅគ្នា «ម៉ែកូន» បែរជាកូនមានទំនាក់ទំនងជាមួយនឹងអតីតដៃគូរបស់ខ្លួនហើយមិនប្រាប់សូម្បីតែមួយម៉ាត់។

ថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុករបស់ ហ្វីយ៉ាតា MISS UNIVERSE CAMBODIA 2025 បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «៧ នាទីរៀនយូរបន្តិច..ប៉ុន្តែសង្ឃឹមថាស្ដាប់ទាល់តែអស់.. មុននឹងបញ្ចេញយោបល់អ្វីមួយ.. im here defending my peace not as someone attacking for sport ៧ នាទី មិនយូរទេសម្រាប់ដំណើរជីវិតរបស់អ្នកដែលចង់ដើរជាន់គេតាមគ្នា … ហើយសូមអរគុណទៅកាន់បងប្អូនដែលយកវិចារណញ្ញាណមកវិភាគនៅលើរឿងនេះ..។ ចប់ទៅលោកអើយលោក ព្រោះរឿងហួសហើយ ហើយមិនមែនអ្នកឯងស្អាតស្អំ មិនបានប៉ះពាល់ខ្ញុំ ឬមិនបានដៀលខ្មេះគ្រួសារខ្ញុំទេ អ៊ីចឹងគ្មានអ្នកណាល្អជាងអ្នកណាឡើយ។ សុំចប់ត្រឹមហ្នឹង អ្នកណាចង់តអីទៀត តដល់ប៉ុន្មានឆ្នាំទៀត តាមចិត្តចង់ចុះ..។
ហ្វីយ៉ាតា បាននិយាយថារឿងបានចប់យូរណាស់មកហើយហេតុអ្វីត្រូវទាញមកម្តងទៀតឬគិតថានាងមិនចេញបកស្រាយ ឬក៏គិតថាសប្បាយនៅតែបន្តជីវិតបែបនេះ។ បវរកញ្ញារូបនេះបាននិយាយថាភាគីម្ខាងទៀតកំពុងមានរឿងហើយនាងមិនបានប៉ះពាល់អ្វីនោះទេប៉ុន្តែបែរមកប៉ះពាល់នាងទាំងនិយាយថាឱ្យតម្លៃមនុស្សស្រីគ្នាឯង ទាំងដឹងថាខ្លួនឯងក៏មិនល្អស្អាតស្អំក្នុងសាច់រឿងរវាងនាងនិងភាគីម្ខាងទៀត។ ជុំវិញភាគីម្ខាងទៀតបានទម្លាក់កំហុសថានាងជាមនុស្សស្រីមិនលើកកម្ពស់មនុស្សស្រី ហ្វីយ៉ាតា ថានាងជួយនិងលើកកម្ពស់មនុស្សស្រីប៉ុន្តែមិនមែនគ្រប់មនុស្សស្រីដែលធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តនិងមិត្តភាព។

បវរកញ្ញារូបនេះបន្ថែមថាបើម្ខាងទៀតពិតជាឱ្យតម្លៃមនុស្សស្រីពិតមែនហេតុអ្វីមនុស្សពីរនាក់ដែលហៅគ្នា ម៉ែកូន ហេតុអ្វីមិនអាចដើរមកប្រាប់នាងបានថាកំពុងមានទំនាក់ទំនងជាមួយនឹងអតីតដៃគូរបស់នាងទាំងដែលពីមុនអ្នកទាំងពីរបានបណ្តើរដៃគូរៀងខ្លួនដើរលេងជាគូៗជាមួយគ្នាធ្លាប់ហូបបាយជាមួយគ្នា។
ហ្វីយ៉ាតា ថានាងមិនចង់ទាញមនុស្សប្រុសមកនិយាយថាពីព្រោះនាងមិនចង់ឱ្យមានរឿងកើតឡើងលើបណ្តាញសង្គមបន្តទៀតទេដូចកាលពី ៧-៨ឆ្នាំមុនរឿងមិត្តភាពដដែលៗ។ ហ្វីយ៉ាតា ថានាងមិនបានឈឺចាប់នឹងមនុស្សប្រុសនោះទេព្រោះលើលោកនេះមានមនុស្សប្រុសច្រើនណាស់ ប៉ុន្តែនាងឈឺចាប់នឹងមនុស្សស្រីគ្នាឯង ហើយមិនចង់មានទិដ្ឋភាពដដែលៗនៅលើបណ្តាញសង្គមដោយសារតែនាងក៏ជាម្តាយគេមួយរូបដែរ៕










