Home ព័ត៌មានជាតិ ផ្ទុះការវែកញែករឿង «ពេទ្យសត្វព្យាបាលមនុស្ស» រហូតធ្វើឲ្យកុមារម្នាក់ស្លា.ប់នៅខេត្តកំពង់ចាម

ផ្ទុះការវែកញែករឿង «ពេទ្យសត្វព្យាបាលមនុស្ស» រហូតធ្វើឲ្យកុមារម្នាក់ស្លា.ប់នៅខេត្តកំពង់ចាម

92
0

ករណីសោ.កនាដកម្មកុមារីអាយុ ១៣ឆ្នាំម្នាក់បានស្លា.ប់បាត់បង់ជីវិតដោយសារជំងឺគ្រុនឈា.ម ក្រោយសម្រាកព្យាបាលនៅបន្ទប់ថែទាំជំងឺ “ចំរើន កិរិយា” ស្ថិតក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម កំពុងតែបង្កឱ្យមានការផ្ទុះមតិវែកញែក និងជជែកដេញដោលគ្នាយ៉ាងក្តៅគគុកពីសំណាក់ប្រជាពលរដ្ឋនៅលើបណ្តាញសង្គម ខណៈអាជ្ញាធរសុខាភិបាលបានអះអាងជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តទណ្ឌកម្មផ្លូវច្បាប់។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS5bAGe-kmrVsA_l9_hVxjh0FGxMjCbcedLoM8UeOL8tbOPnMGZH9Rk2OYGYeoca9JQ3eJDaxc2zVTi7eWqhW_n0ZMe5o-YSU6eFwPAPndxq2-zoKylYVUIdfeLB3Fw13xndyHIHTzkpb4Ytf-8ItmOu_jNhlLRb66AcE8cS_B6-jhhT9ubfkAtARPoyg/s768/photo_2026-07-31_10-30-50%20(2).jpg
យោងតាមរបាយការណ៍ផ្លូវការរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ កុមារីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅបន្ទប់ថែទាំជំងឺខាងលើ ដោយសារជំងឺគ្រុនឈាមធ្ងន់ធ្ងរ។ នៅទីនោះ បុគ្គលឈ្មោះ គាត គីមស្រ៊ីន បានចេញមុខមកពិនិត្យ និងសម្រេចចិត្តលួចព្យាបាលដោយចាក់ថ្នាំ និងព្យួរស្រមេទុកអ្នកជំងឺរហូតដល់ទៅ ៤ថ្ងៃ។ លុះដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដោយសារស្ថានភាពកុមារីដុនដាបខ្លាំង ទើបជនសង្ស័យបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន និងបន្តទៅមន្ទីរពេទ្យខេត្តកំពង់ចាម។ ទោះបីជាក្រុមគ្រូពេទ្យជំនាញបានខិតខំសង្គ្រោះអស់ពីសមត្ថភាពក្នុងរយៈពេល ៣ម៉ោងយ៉ាងណាក៏ដោយ ក៏កុមារីបានស្លាប់បាត់បង់ជីវិតនៅព្រឹកថ្ងៃដដែលនោះ ដោយសារតែជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរហួសពេលទៅហើយ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghAJwWw5MU2j8CGIFCaSw_tKT4hBeCznwVIjJI7lQ2S6Gdi0txTU7u0ARS9h_BS8_HgmQhXn_d3L7tJlrC7Byggf0DlTBh48yRkDWxGa6xg8dHm6RjB94xLFTVet8HJ37ljw9Lcv8xqkcfog4vYkT9ojUkzaVi777evPRuXjHV-o6NF6bGrsgzlw5UiMM/s1280/photo_2026-07-31_10-30-50.jpg
ភ្លាមៗបន្ទាប់ពីមានការចុះផ្សាយ ហ្វេសប៊ុករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានផ្ទុះការបញ្ចេញមតិខុសៗគ្នាជាពីរចរន្ត។ នៅក្នុងនោះ មានមតិមួយចំនួនបានចេញមុខមកការពារ និងអះអាងស្រដៀងគ្នាថា លោក គាត គីមស្រ៊ុន គឺជាគ្រូពេទ្យដ៏ល្បីល្បាញម្នាក់ប្រចាំស្រុក ដែលកន្លងមកធ្លាប់បានជួយព្យាបាលមនុស្សចាស់ និងក្មេងៗជាច្រើននាក់ឱ្យជាសះស្បើយពីជំងឺ។ ផ្ទុយទៅវិញ មតិខ្លះ​បានរិះគន់ចំៗលើទង្វើបំពានច្បាប់ ដោយបានលើកឡើងថា ទោះជាព្យាបាលពូកែយ៉ាងណាក៏ដោយ ក៏ត្រូវតែធ្វើឱ្យមានច្បាប់ទម្លាប់ត្រឹមត្រូវដែរ។ ជាងនេះទៅទៀត ទីតាំងនេះត្រឹមជាបន្ទប់ថែទាំជំងឺសោះ បែរជាហ៊ានឃាត់ទុកអ្នកជំងឺគ្រុនឈាមព្យាបាលរហូតដល់ទៅ ៤ថ្ងៃ ដែលតាមច្បាប់ សូម្បីតែគ្លីនិកឯកជនធម្មតាក៏មិនត្រូវបានអនុញ្ញាតឱ្យទទួលព្យាបាលជំងឺគ្រុនឈាមឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipR1coOq8CqHIdM5iz_TLcyMali_Q0RwqpOWyoNg6t1jv99oQR-DWiRXoMT5FPhV5Kjipk4OB5nONC2L9QRFTg9rZLla8Tv-zX0N_63Vt9joKNndG1_jZblGVbRrT2hfYjRfBNaZNqDkuq2s3J0rektZ33txkD5ogqh2m8W6vgcToUMOcWyorbRNQqCg8/s828/photo_2026-07-31_10-35-27.jpg
 
ទោះបីជាមានការលើកឡើងការពារពីប្រជាពលរដ្ឋមួយចំនួន ដែលធ្លាប់ទទួលបានសេវាពីបុគ្គលរូបនេះយ៉ាងណាក៏ដោយ ក៏មន្ទីរសុខាភិបាលខេត្តកំពង់ចាម និងសមត្ថកិច្ចពាក់ព័ន្ធ បានបញ្ជាក់យ៉ាងច្បាស់ៗ និងម៉ឺងម៉ាត់ថា ចំណាត់ការតាមផ្លូវច្បាប់នឹងនៅតែបន្តអនុវត្តជាដាច់ខាត និងគ្មានការលើកលែងឡើយ។ ហេតុផលគឺដោយសារតែបុគ្គលឈ្មោះ គាត គីមស្រ៊ុន ខាងលើ បានអនុវត្តការព្យាបាលលើសពីការអនុញ្ញាតនៃច្បាប់ស្តីពីបន្ទប់ថែទាំជំងឺ និងថែមទាំងត្រូវបានរកឃើញថា គ្មានសញ្ញាបត្រ ឬជំនាញវិជ្ជាជីវៈជាគ្រូពេទ្យព្យាបាលមនុស្សទាល់តែសោះ (ចេះត្រឹមតែជំនាញពេទ្យសត្វ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh31M1T32rp4kIhSMx0ECDXXrtFeAhfNxyxoM5ieXUvfjwJo4S-ayTkBZcm7HltbIXNRqt0P_oG8az07YGDTs3LGJbuEwY319XHxXnTI5scetbRKzZRz6l8n7HIGxiU-DX0f9d6JDGmWUqRlDSiGqgVvob5TE_INIj3CaTrAaL1iCIvboagxxsxoP8nH4s/s1280/photo_2026-07-31_10-30-49.jpg
 
បច្ចុប្បន្ន ទីតាំងនេះត្រូវបានបិទជាបណ្តោះអាសន្ន ជនល្មើសត្រូវរងការប្រកាសពិន័យអន្តរការណ៍ ខណៈគណៈគ្រូពេទ្យ និងគណៈគិលានុបដ្ឋាកជាតិ កំពុងបន្តនីតិវិធីចាត់វិធានការច្បាប់ និងអនុវត្តវិន័យវិជ្ជាជីវៈលើម្ចាស់ទីតាំង ចំពោះការបណ្តែតបណ្តោយឱ្យបុគ្គលគ្មានជំនាញមកព្យាបាលមនុស្សជំនួស ដែលបង្កឱ្យមានសោកនាដកម្មបាត់បង់ជីវិតកុមារីរងគ្រោះ៕