Home ព័ត៌មានជាតិ កោះមួយនៅកណ្តាលក្រុងភ្នំពេញ ប្រឈមនឹងការបាត់ខ្លួន

កោះមួយនៅកណ្តាលក្រុងភ្នំពេញ ប្រឈមនឹងការបាត់ខ្លួន

95
0

កោះតាព្រហ្ម គឺជារមណីយដ្ឋានធម្មជាតិ និងជាកូនកោះដ៏ស្រស់ស្អាតមួយ នៅរាជធានីភ្នំពេញ។ កោះនេះ ជាទីតាំងល្បីល្បាញសម្រាប់ការសម្រាកលំហែ ការបោះតង់ ទេសភាពដងទន្លេ ព្រមទាំងសេវាកម្មស្ទូចត្រី និងម្ហូបអាហារបែបជនបទផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_dygTwfzVICcE-YPH6TUzq0IEuKGyecilePdCfH251kVQRCc_wUU_YBfhOecxQdgRt2OIyvKLjp17v9E91L_-JIuDiHcCIEij6mc8_9B05naTYhboO1iPU4a5QTuNSZR7ov_kH1pleRrNnsow_GcR-vxseMWFMFD2bBbg_QzDXaN8ygiTmYeM8yYimKc/s1280/image_2026-08-22_09-00-51%20(2).png

កោះតាព្រហ្ម ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ តាមផ្លូវជាតិលេខ ១ ដោយភ្ញៀវទេសចរចាំបាច់ត្រូវធ្វើដំណើរតាមកំពង់ដ ប្រហែល ៥ នាទី ទើបដល់កោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1BDfVirjlwWT0AN4FyP-uit7RxNEFvS79EzFU_vuSz9Dv4SeUZX6Ix2v9j2_9Xk3tiui0Pxw75C2EENWGaiOQ9BAh6LUpmR1d5wrhuEu-tv8JUKq3VTDODMc0dPVj3LIRUiJLO5sZazOdhn0U_hutUFDawXBNOGh-NYlo7haD73-cxIwZtyyS-_d-mUI/s2048/image_2026-08-22_09-00-55.png

បច្ចុប្បន្ន កោះនេះ ប្រឈមនឹងការបាត់ខ្លួនជាខ្លាំង ដោយមានការបាក់ស្រុតចូលទន្លេជាច្រើនកន្លែង ដែលធ្វើឱ្យកោះនេះរួមតូចទៅៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrkGmpLC60T87Cya_bNfxYuo8hliMvKIRlYsOr6JRCp4wqiVIgPhfBHLQgXqJ-vCRoBsC02KJP-5qpfbWr0mpVErE16y0NcgA9sYg2pKAjP3ojVsNtlB_UAUkbZVT9UI1jqXziK_ALuh-5sz6iroj_aYGY3A11yVYfVHH1EmrfH1WcW7xXQgzK_KNEe_g/s2048/image_2026-08-22_09-00-56%20(2).png

តាមរយៈវីដេអូបង្ហោះនៅលើបណ្តាសង្គម ដែលបង្ហាញពីស្ថានភាពច្រាំទន្លេកាន់តែបាក់ស្រុតទៅ មហាជន បានសម្តែងការសោកស្តាយ និងស្នើឱ្យរាជរដ្ឋាភិបាល មេត្តាត្រួតពិនិត្យលទ្ធភាពនៃការស្តាកោះនេះឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_A-R10WpkC0aQs0YWW-g-b1H5M1G8MkIZ8QZtqAnoXaZsZGlowe6ARhwpHcdl0dKexXeWUok-3pOJ_TtbT2Fj4dbJYpVCY-k9mcJH7ovehXG5VIXa4CsDNYCj-LDikXgE_THw6BF5JMlQF2GO7pHSgu-7v5IzUOBSh_KbEfpbjs36BjijKDfkyey8J14/s2048/image_2026-08-22_09-00-52.png

សូមបញ្ជាក់ថា កោះតាព្រហ្ម មានទំហំផ្ទៃដីប្រមាណ១១៦ហិកតា ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍន៍ជាតំបន់ពហុបំណង៕