បវរកញ្ញា ដេត ស្រីនាឌ Top 20 Miss Charm 2025 ទទួលបាននូវមតិសរសើរជាច្រើនបន្ទាប់ពីបង្ហោះវីដេអូដោយបញ្ចូលវប្បធម៌ខ្មែរនិងវៀតណាមតាមរយៈបទកំពុង Trend របស់តារាចម្រៀងប៉ុប ផឿង មីជី។ ស្រីនាឌ ក៏បានភ្ជាប់បទខ្មែរ «អេតាស៊ីវិល» របស់ អលជ្ជី និងអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា ផងដែរ។
«បងស្រលាញ់អូនទេ?» ឃ្លាចម្រៀងដ៏ល្បីរបស់តារាចម្រៀងវៀតណាម ផឿង មីជី បានឆាបឆក់បេះដូងទស្សនិកជនទាំងពីរប្រទេសជាមួយនឹងការលេងបទនេះជាច្រើន។ តាមរយៈការច្នៃប្រឌិតរបស់ខ្លួននិងក្រុមការងារ ដេត ស្រីនាឌ បានឆក់ឱកាសនេះបង្ហាញនូវវប្បធម៌ខ្មែរដ៏ស្រស់ស្អាតតាមរយៈបទកំពុងល្បី។ .png)
នៅក្នុងវីដេអូដែលបង្ហោះកាលពីពេលថ្មីៗនេះ ដេត ស្រីនាឌ បានបង្ហាញខ្លួនដំបូងជាមួយនឹងឈុតប្រពៃណីវៀតណាមអមមកជាមួយនឹងដួន បន្ទាប់មកបានផ្លាស់ទៅសំលៀកបំពាក់បែបប្រពៃណីខ្មែរជាមួយនឹងស្បៃ ជាមួយនឹងទិដ្ឋភាពនៅឯព្រះបរមរាជរាំង។ ក្រោយមកទៀត ដេត ស្រីនាឌ បានផ្លាស់ប្តូរជាមួយនឹងឈុតថ្មីក្នុងនាមជាអ្នកហាត់របាំនិងថតនៅឯសារៈមន្ទីរជាតិ។ ភាពវៃឆ្លាតរបស់ ដេត ស្រីនាឌ គឺបានបញ្ជូលទម្រង់ដូចជាអាពាហ៍ពិពាហ៍ភ្ជាប់ជាមួយនឹងបទ ««អេតាស៊ីវិល» របស់ អលជ្ជី និងអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា ។
វីដេអូរបស់ Miss Charm Cambodia 2025 ទទួលបាននូវមតិវិជ្ជមានជាច្រើនព្រមទាំងសរសើរពីការធ្វើវីដេអូមួយនេះរបស់ ដេត ស្រីនាឌ ដែលបង្ហាញពីវប្បធម៌ខ្មែរដ៏ស្រស់ស្អាតក្នុងពេលដែលទស្សនិកជនកំពុងមានការចាប់អារម្មណ៍ទៅលើបទ «Heaven With My Love » (Thiên Đường Với Người Thương)។
ដេត ស្រីនាឌ ក៏បានអរគុណទៅកាន់កញ្ញា ផឿង មីជី ដែលបានបង្កើតបទចម្រៀងដ៏មានអត្ថន័យដោយបញ្ចូលនូវអត្តសញ្ញាណវប្បធម៌ខ្មែរ និងទម្រង់អាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតរបស់បងប្អូនកម្ពុជាក្រោមតាមរយៈសិល្បៈនិងតន្ត្រីរបស់នាង ពិសេសវប្បធម៌ខ្មែរត្រូវបាននាំទៅបង្ហាញជូនពិភពលោក៕










