Home ព័ត៌មានជាតិ លែងពឹងវៀតណាម! កម្ពុជា នឹងមានផ្លូវចូលទៅកាន់” តំបន់មុំបីកន្ទុយនាគ “ដោយខ្លួនឯង

លែងពឹងវៀតណាម! កម្ពុជា នឹងមានផ្លូវចូលទៅកាន់” តំបន់មុំបីកន្ទុយនាគ “ដោយខ្លួនឯង

48
0

តំបន់ កន្ទុយនាគ ឬគេស្គាល់ថាជាតំបន់មុំបី មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តរតនគិរី ជាប់នឹងឧទ្យានជាតិវីរៈជ័យ ដែលជាតំបន់ត្រីកោណព្រំដែននៃប្រទេសចំនួនបី គឺ កម្ពុជា ឡាវ និងវៀតណាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzeO2OMRxXUVBgT9vYjbYghU2Q56zrltVdrDGmIb4hDmNJTGeJQUb-fDsNlQXc6B3MHXhY9v0E5ZsYK0iRKOZrj01mKQL4OU5yDO-3Mk9msfCY7XP1m1Gn62hwuPaUnrDstTZxZc_m955Wu603xYap7fMLZrARBDq00jmVacsu3UE4RVhPFsJ_3R9hd8o/s1280/image_2026-08-22_09-18-24.png
បច្ចុប្បន្ន ដើម្បីចូលទៅកម្សាន្តនៅតំបន់កន្ទុយនាគ ពលរដ្ឋកម្ពុជា​ចាំបាច់​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​វៀតណាម​ជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv_OvkJZakCJcrwCTnv4O2CKAszgM6y36vcD1gRm8AjOg49LPXd1xwkjKfXuhZiJh9jgbPMOtZwSzkwxIKx6Vg9E2ajBDD11Utf_VEe2lyOJdJcyLNbOpjyCexEeWNRiRVhuNAXQIztgbOLyr1F_LhcX4d9y7N6_FS3C0PkSqMC-nj5svLCh1OJxfgK_w/s679/image_2026-08-22_09-18-26%20(2).png

យោងតាម ប្រសាសន៍សម្តេចធិបតី ថ្លែង​នៅ​ក្នុងពិធី​សម្ពោធដាក់​ឱ្យប្រើប្រាស់ជាផ្លូវការនូវ​សមិទ្ធផលនានានៅក្រុង​ស្ទឹងត្រែង បាន​លើកឡើង​ថា៖” ទោះបីផ្លូវទៅកាន់តំបន់​កន្ទុយនាគ​មានស្ថានភាព​លំបាក និង​ភូមិ​សាស្ត្រ​ស្មុគស្មាញ​យ៉ាងណា​ក៏ដោយ ក្រុមការងារ​ត្រូវតែពុះពារ​ជំនះ ដើម្បីធ្វើឱ្យការ​តភ្ជាប់​ផ្លូវនេះ​អាច​សម្រេច​បាន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNv9WKGjlh8Kz_9bFU8WLNdPr9J_-y35WCnWZkyMTtuRseqHNWPHhsI_0JtUeoSatlrl1F57OaGCV-znxdDbyLmRkoTzGIQhXA5ZVO6YBPvdHKZNDzKCUZZDDgG-tKvrkOY8sObHdgtfu8dGEe1n20qUs3HCfeC0ezm_SUs9OVgFv-RlwDct_WPPALv-k/s1280/image_2026-08-22_09-18-25.png

គោលដៅ​សំខាន់ គឺបើកឱកាស​ឱ្យប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​កូន​ខ្មែរជំនាន់​ក្រោយ អាច​ធ្វើដំណើរ​ទៅ​ទស្សនា និង​ស្គាល់តំបន់កន្ទុយនាគ​ដោយផ្ទាល់ ដោយ​មិន​ចាំបាច់​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​វៀតណាម​ដូចបច្ចុប្បន្ន។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC6SImb3DDjNba1YF8PbuyCE7_2IvNz4n4M63e1Y8Qg8__nmwkJyQD3tLIrA0GHJrg4D6SISAIVyGmoAyN94E99QzouOnO1kYeywldUVv42SSvkTwhG2lpbo7nVDIwK6Op1VWvC8NSCs_bM-Fv0lq8vBg-jBSo473SatWMRa56mU3eTCQoxZjGqpYXsiM/s1024/image_2026-08-22_09-18-27.png
    សូមបញ្ជាក់ថា គិត​ចាប់​ពី​ខែធ្នូ ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដំណើរការ​​ស្ថាបនា​ផ្លូវក្រវាត់ព្រំដែននៅតំបន់ភូមិភាគឦសានរបស់កម្ពុជា នៅខេត្តមណ្ឌលគិរីសម្រេចបាន ១០០ភាគរយ ខណៈខេត្តរតនគិរីសម្រេចបាន ៩៧,៦៣ភាគរយ៕