ដែលជាបវរកញ្ញាកែភេទមានការមិនពេញចិត្តដូចគ្នា។ វីដេអូជាង១នាទីរបស់លំដាប់រងទី១ បវរកញ្ញាចក្រវាលកម្ពុជា២០២៣ ទទួលបាននូវការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់និងមានមតិយោបល់ជាច្រើនបង្ហាញការយល់ស្របនូវអ្វីដែលនាងលើកឡើង។
សៃហ្វុន បាននិយាយទាំងហួសចិត្តថាឆ្នាំ២០២៦ទៅហើយនៅមានអ្នកធ្វើមាតិកាប្រភេទនេះទៀតទាំងនៅក្នុងស្រុកខ្មែរមានអ្នកធ្វើមាតិកាជាច្រើនដែលល្បីបែបសប្បុរធម៌ កំប្លែង និងល្បីថតជាវីដេអូខ្លីៗគឺមានច្រើន។ ការដែលយកគំនិតស្មោគរោកមកធ្វើជាមាតិកា គឺដឹងថាបុគ្គលនោះមានចំណេះដឹងខ្សោយ។
អតីតបវរកញ្ញារូបនេះលើកឡើងទៀតថា នៅពេលនេះជនទាំងនោះសើចសប្បាយរើសអើងគេថ្ងៃនេះមិនប្រាកដថានៅថ្ងៃខាងមុខពេលមានកូនក្លាយជាប្រុសពិតឬស្រីពិតនោះទេហើយអាចលើសពួកគេក៏ថាបាន។ សៃហ្វុន ថានាងត្រូវចេញមកការពារអ្នកដែលស្រលាញ់ភេទដូចគ្នា ឬកែភេទ ពីព្រោះនាងស្ថិតនៅក្នុងចំណោមនោះ។ 
សៃហ្វុន បន្ថែមទៀតថាអ្នកដែលមានគំនិតថតវីដេអូប្រភេទនេះគួរតែសិក្សាស្វែងយល់ពីអ្នកធ្វើមាតិកាផ្សេងទៀត អាប់ឌេតចំណេះដឹងឱ្យកាន់តែប្រសើរឡើងកុំយកស្ទាយ៍អបលក្ខណ៍បែបនេះមកធ្វើជាមាតិកា ធ្វើអ្វីដែលមានតម្លៃសម្រាប់ខ្លួនឯងនិងសង្គម។
.png)
នេះមិនមែនជាលើកទី១នោះទេដែល សៃហ្វុន ចេញមកប្រតិកម្មទាក់ទងនឹងការរើសអើងភេទ កន្លងមកនាងតែងតែការពារសិទ្ធិនិងប្រឆាំងចំពោះអ្នកដែលប្រមាថ មិនគោរពឱ្យតម្លៃអ្នកស្រលាញ់ភេទដូចគ្នា៕










