Home តារាជាតិ អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា បង្ហាញអារម្មណ៍មានមោទនភាពក្នុងការតំណាងឱ្យខ្មែរចូលរួមកម្មវិធីមួយនៅចិន

អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា បង្ហាញអារម្មណ៍មានមោទនភាពក្នុងការតំណាងឱ្យខ្មែរចូលរួមកម្មវិធីមួយនៅចិន

91
0

អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា បានធ្វើឱ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់អំពីសម្រស់របស់ទ្រង់ជាមួយនឹងសំលៀកបំពាក់ដ៏ស្រស់ស្អាតចូលរួមព្រឹត្តិការណ៍មួយនៅឯប្រទេសចិននាពេលថ្មីៗនេះ។ ជាមួយគ្នានេះ អ្នកអង្គម្ចាស់ក្សត្រិយ៍ បានបង្ហាញអារម្មណ៍មានមោទនភាពក្នុងការតំណាងឱ្យកម្ពុជាក្នុងព្រឹត្តិការណ៍ Pop Culture ដ៏ធំបំផុតមួយរបស់ចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDmDEwZZnVXFveA1lGXGDJhQ84Zx8ECzg-akY0PRlkk5x8OIkRo3ZFQ_5NYkzIrwICnCiOoHwQvdZvKx5fqCR36OxqGHMpbsuD-BuLzbWJQxE3tb0JVBkbSKxGi47PxIFHgcs4_dNKRuLzO1Vz5TcHyvb4IwAGl7taIvvw9uSRDy2SSN7e3RdTmGZMhIQ/s2048/748160770_1306339421270282_2508638203791242994_n.jpg
នៅយប់ថ្ងៃទី១៥ ខែកក្កដា អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា បានបង្ហោះរូបភាពជាច្រើនសន្លឹកអមដោយខ្លឹមសាររបស់ទ្រង់ថា «ខ្ញុំពិតជាមានមោទនភាពណាស់ ក្នុងការបង្ហាញខ្លួនតំណាងឱ្យកម្ពុជាជាមួយអត្តសញ្ញាណខ្មែរ ក្នុងការចូលរួមកម្មវិធី Bilibili World 2026 ( YouTube in china ) នៅទីក្រុងសៀងហៃ ដែលជាព្រឹត្តិការណ៍ Pop Culture ដ៏ធំបំផុតមួយរបស់ប្រទេសចិន និងនៅក្នុងតំបន់អាស៊ី ក្នុងការតុបតែងខ្លួនជាតួអង្គ Cosplay ដោយមានការចូលរួមពី អ្នកគាំទ្ររាប់សែននាក់ ម៉ាកយីហោល្បីៗ និងក្រុមហ៊ុនកម្សាន្តធំៗ សិល្បករ និងភ្ញៀវកិត្តិយសអន្តរជាតិៗជាច្រើនមកពីជុំវិញពិភពលោក»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijLifKIFf_PtRYNNfRFrjEAhM5YtLHxw2RPyY6Aa43aIDDwe8jV4K3UbS-78vLKGejpQgT_wnsBEl6ax9oZwbw7JnjdDKrk-JKvW9bZF2MLYaPF_BLpKKSbcji35yapCSC-Ly_ecS3Et8lxsPGi8X2_-Xa4jm4-ivpYusmuIfUtFxOeH3pyEFKThJ00UU/s2048/747099262_1022803407027727_7562678081493845791_n.jpg
ការចូលរួមរបស់អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា ទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើនពីទស្សនិកជនហើយនៅក្នុងកម្មវិធីនោះទ្រង់ទទួលបាននូវការស្វាគមន៍និងចូលចិត្តយ៉ាងច្រើនពីអ្នកគាំទ្រអន្តរជាតិ។ សម្រស់ដ៏ស្រស់ស្អាតរបស់អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា  ក៏ជំរុញឱ្យអ្នកលេងបណ្តាញសង្គមសរសើរមិនដាច់ពីមាត់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSycZxplSK97ufCX3bizvAVn76ZcPgA0wP6exf37OV-Wy7_YIvngqWDXRBj5MgGb91EVKCzOezosc48F8WBan_GpEHvpKGLu_KA1JpjYmEX3k3MEheNvbnyhWIGIs7vk-kaZFBfNgANIuXZOyfnyLRcXNDzTO9SX7sEfDGp4lgtvMTIj_2L_kRq4mlpZ8/s2048/748265522_2194909711082880_1862290886873056871_n.jpg

មិនត្រឹមតែជាឈុតដ៏ស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែឈុតដែលអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា គ្រងនេះគឺបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។ តាមការបញ្ជាក់របស់  ALmée Couture
បានឱ្យដឹងថាឈុតរបស់អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា គឺបំផុសគំនិតដោយលំនាំផ្កាឈូកដែលឆ្លាក់ចូលទៅក្នុងប្រាសាទបុរាណនៃអង្គរវត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcBqZxeUrCeqqToZDIqFNV0SNtxqQ-dPTW-2G7h394PVH_KfB2xxmo2KOkjWqlARLpyklbfSYrKsjWf8HZZ3VDLhEO-mLAOT17CoFllz9uzfTOgbM1rpX8gIIWmG2yP5GtAFefgnvImxHIx3sSRVakXsFHC15FzmuyshqbDM_YC8HHeBJSZPUMdvn_7-c/s2048/748978488_2065185730874137_4539354222676231123_n.jpg
ការរចនានេះបកស្រាយឡើងវិញនូវបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជាតាមរយៈរូបភាពស្រមោលសហសម័យ។ រាល់ព័ត៌មានលម្អិតឆ្លុះបញ្ចាំងពីផ្កាឈូកជានិមិត្តរូបនៃភាពឆើតឆាយ ប្រាជ្ញា ភាពបរិសុទ្ធ និងកម្លាំងខាងក្នុងដែលនាំមកនូវប្រពៃណី និងភាពជាស្ត្រីសម័យទំនើបក្នុងភាពសុខដុមរមនាដ៏ល្អឥតខ្ចោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiguYfP7UxbCrx90gTc-EvTSG8qGKf6JS5Tyr-xoyLbka0dAb251zMsugWT7dfwnEU8KwwT6JUgNkZkdxqKQZi7qkt8fYaYbGz4yYYTcf293lawpBLrJNkOybNATh8kRyM7U47XumAASGPmDlYGh6knzYj51WzfePLaHpt_dntEUo792xzl7aGbgA8pM5I/s2048/746129977_872126965969893_8147279703315480800_n.jpg

គួរបញ្ជាក់ផងដែរថា ក្រៅពីទីផ្សារសិល្បៈនៅក្នុងប្រទេសកម្ពុជាអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា ក្តោបបានឱកាសទីផ្សារនៅក្នុងប្រទេសចិនជាច្រើនដងដោយចូលរួមកម្មវិធីនានា ការថតទស្សនាវដ្តី រួមទាំងចូលរួមសម្តែងក្នុងខ្សែភាពយន្តចិនផងដែរប៉ុន្តែរឿងដែលទ្រង់សម្តែងពុំទាន់ចាក់ផ្សាយនោះទេ៕