Home តារាជាតិ ពីក្តីស្រមៃក្លាយជាការពិត ជី ដេវីត មានមោទនភាពចំពោះ ទេព បូព្រឹក្ស

ពីក្តីស្រមៃក្លាយជាការពិត ជី ដេវីត មានមោទនភាពចំពោះ ទេព បូព្រឹក្ស

83
0

តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានសម្រេចចិត្តក្តីស្រមៃជាមួយគ្នាដោយបានបង្ហាញគម្រោងសាងសង់គេហដ្ឋានដ៏ធំស្កឹមស្កៃដើម្បីទុកជាមរតកឱ្យកូនរបស់ខ្លួន។ ពីក្តីស្រមៃរហូតក្លាយជាការពិតនេះ ជី ដេវីត បានបង្ហាញអារម្មណ៍មានមោទនភាពចំពោះភរិយាខ្លួនខណៈអ្នកទាំងពីរខិតខំតស៊ូទាំងពីរនាក់ប្តីប្រពន្ធអស់រយៈពេលជាច្រើនឆ្នាំមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcwo1VZWxmY12xa42mNf50evC8lt0-39cMXrYLo98NBbqgFmnyoNLUYYM1XIVcBkeX-t6M6f__lbgI5lFKpCCcoG9xekGAOP7WE7ReSQLTFS1g3KdDskS_4NL7GqATnRDfF7SVIgRiKKXznu88kUzN5oIeeW1fq_8hJXz-sKzaq7Q-3KXe49OpvVV10ZU/s2048/image_2026-07-10_15-24-53.png

នៅល្ងាចថ្ងៃទី៩ តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហាញពីគម្រោងសាងសង់ផ្ទះរបស់ខ្លួនជារូបភាព 3D ដោយបានពោលពាក្យអរគុណទៅកាន់ ជី ដេវីត និងបញ្ជាក់ថាដីគឺជាលុយរបស់នាង ចំណែកឯការធ្វើផ្ទះគឺជាលុយរបស់ ជី ដេវីត តែទ្រព្យសម្បត្តិនេះគឺជារបស់កូនអ្នកទាំងពីរ។ លទ្ធផលនេះគឺកើតចេញពីការតស៊ូរបស់អ្នកទាំងពីរអស់រយៈពេល១០ឆ្នាំមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtDcEq-DElE2KFPfijWeOKzhYwboliNAd06H2Cpp58YFaC3Ful0OXzIBxMOQ3W_GV_nSo1AXqVoww6L7AKFcHU9JNlQdMy2mFqU-ZtFh4wmlH6GPOQTb0pfVVymP-qdFUymZ5_0RdOpRz5G0SmgnAj9DDy-Tqq3xhHP1qHpaUbBgmh2_ecc7FopMH5LJs/s2048/image_2026-07-10_15-24-51.png

មិនខុសពីសំណេររបស់ភរិយាប៉ុន្មាននោះទេតារាចម្រៀង ជី ដេវីត ក៏បង្ហាញក្តីរំភើបដែលក្តីស្រមៃរបស់អ្នកទាំងពីរបានក្លាយជាការពិត។ ម្ចាស់បទ «មហានគរ» បានចែករំលែកនៅលើបណ្តាញសង្គមថា «ផ្តើមចេញពីក្តីស្រមៃរហូតក្លាយជាការពិត I’m proud of you ទេព បូព្រឹក្ស»។ ឃើញលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់អ្នកទាំងពីរមានអ្នកសិល្បៈក៏ដូចជាអ្នកគាំទ្រជាច្រើនបានបង្ហាញការអបអរសាទរមកកាន់ប្តីប្រពន្ធមួយគូនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTvb3j3W0KsSkEQwem9KtmRod0SrRCQfAGASdXg8BtQxlMEWs1MW3emsP7Pb31CBcfZyJT26Fq6d9LgOPtyXx1QebNrkYnXPUBClDGfICT6tMuCFxArUCs_Um3Cm317h-y0Mprc3kEZI4OJD6QfCcKLF-A_Yn6T4c_gVq41Jyk-unXhlFFZwU7_yxO5JI/s2048/image_2026-07-10_15-24-50.png
លទ្ធផលនេះមិនមែនបានមកដោយងាយៗនោះទេ ដោយទស្សនិកជនបានឃើញ ជី ដេវីត និង ទេព បូព្រឹក្ស ខិតខំយ៉ាងខ្លាំង។ ក្រៅពីអាជីពសិល្បៈ តារាចម្រៀងទាំងពីររូបក៏បានបង្កើតប្រ៊េនខ្លួនឯងដោយមានលក់ជា ទឹកអប់ សាប៊ូបោកខោអាវ សាប៊ូដុសខ្លួននិងផ្សេងទៀត។ លើសពីនេះទៅទៀត ជី ដេវីត និង ទេព បូព្រឹក្ស ក៏ត្រៀមបើកម៉ាតមួយកន្លែងនៅរាជធានីភ្នំពេញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIfk_wnXGN3itoXe1g3qxn-0-uxJbxO6wClnINT_NAl3fstxcL5onYW073zzPFetadgfNVqCF0bae8DrTBztOsI8kyD41WBCSmRDIHF3EeeGMuG0Sh53oeQxRMZQCxTxxZURp7I0i_NiPJdNPW3efzze4pyHYsJO38VEHmolRM0hUdfI56EW1ntxNBDHc/s754/image_2026-07-10_15-17-53.png

គូសបញ្ជាក់ថា តារាចម្រៀង ជី ដេវីត នឹងត្រៀមអង្រួនឆាកតន្រ្តីនៅឯប្រទេសហ្វីលីពីនម្តងទៀតនាពេលឆាប់ៗខាងមុខនេះ។ កន្លងមកការសម្តែងរបស់តារាចម្រៀង ជី ដេវីត នៅទីនោះទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង៕