Home ព័ត៌មានអន្តរជាតិ រដ្ឋាភិបាលហ្វីលីពីនចេញមុខអន្តរាគមន៍ដំឡើងប្រាក់ឈ្នួលភ្លាមៗ ក្រោយពលរដ្ឋរអ៊ូរទាំរឿងទំនិញឡើងថ្លៃ

រដ្ឋាភិបាលហ្វីលីពីនចេញមុខអន្តរាគមន៍ដំឡើងប្រាក់ឈ្នួលភ្លាមៗ ក្រោយពលរដ្ឋរអ៊ូរទាំរឿងទំនិញឡើងថ្លៃ

102
0

«នៅពេលតម្លៃអាហារ និងទំនិញលើទីផ្សារបន្តហក់ឡើងខ្ពស់ហួសពីសមត្ថភាព តើរដ្ឋាភិបាលមានដំណោះស្រាយដែរឬទេ?» នេះជាសំណួរដ៏ក្តៅគគុកដែលពលរដ្ឋហ្វីលីពីនកំពុងចោទសួរទៅកាន់ថ្នាក់ដឹកនាំរបស់ខ្លួន។ ដើម្បីទប់ស្កាត់កុំឱ្យជីវភាពពលរដ្ឋធ្លាក់ដុនដាប រដ្ឋាភិបាលហ្វីលីពីនបានសម្រេចចិត្តដំឡើងប្រាក់ឈ្នួលអប្បបរមាភ្លាមៗ ដើម្បីសម្រាលការលំបាកដល់អ្នកមានប្រាក់ចំណូលទាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigUVWiKLe5frK4kN2k7SwJVGd0hSJ5GmeGSb4TWZS5VD6AYuf9dX3-5-ni2rnXNjsQbrk6MyqiDTSoe8FfKWAf8cVFt3JO6Mi9xwdRu7kxqBVfQK_10bRQa5EG7cnfI73yBDILyaBTSUT0rLv484yBcYEzcmUdAUDoNil6FBXPstVGww4UqhqlpQW_fcA/s670/photo_2026-07-10_15-30-36.jpg
គណៈកម្មាធិការប្រាក់ឈ្នួលហ្វីលីពីនបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ពលរដ្ឋរស់នៅទីក្រុងម៉ានីល (Manila) ដោយបែងចែកជា ២ដំណាក់កាល៖

-ដំណាក់កាលទី១ (ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦): ដំឡើងចំនួន ៦០ប៉េសូ
-ដំណាក់កាលទី២ (ចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៧): ដំឡើងចំនួន ២៥ប៉េសូ បន្ថែមទៀត

ការដំឡើងទាំង ២ដំណាក់កាលនេះ សរុបជាទឹកប្រាក់ចំនួន ៨៥ប៉េសូ ឬស្មើនឹង ១២% (ប្រហែល ១.៣៨ដុល្លារអាមេរិក) ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយរបស់ពលរដ្ឋ ស្របពេលដែលទំនិញឡើងថ្លៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0EpX61Donv7mZmZ6SrHg3qsholyJMWbIVSKPkjLq_ASK0Bhq6DJ203xUTiqSjGS1Zcc221-7X093D60K_qd7QziCfiui_Z7YJHNVF5rROxVhVPQ9HDAu829y4jZmoeZjMjsFz28SK4A2Ot-cH_X_Is6pSahFvuGtImsUeL3kszBOrqUkrOpV9oqwLCmM/s1200/photo_2026-07-10_15-30-36%20(2).jpg
ដោយឡែក សម្រាប់ការដំឡើងប្រាក់ឈ្នួលនៅតាមបណ្តាខេត្តផ្សេងៗក្រៅពីទីក្រុងម៉ានីល លោកប្រធានាធិបតី បុងបុង ម៉ាកូស (Bongbong Marcos) បានបញ្ជាក់ថា គណៈកម្មាធិការប្រាក់ឈ្នួលប្រចាំខេត្តនីមួយៗកំពុងសិក្សាយ៉ាងលម្អិតអំពីស្ថានភាពសេដ្ឋកិច្ច និងតម្លៃទំនិញ ដោយការដំឡើងនឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ក្នុងអំឡុងខែកញ្ញា ឬតុលា ឆ្នាំ២០២៦ ខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrjA8jhdksX3Aw8Uk70mRytNMPcdm8x9l0Zb6qFeu0MXRRzUowYkolxR224apgit-QJPTLBJRvLoG8iFIeNaTZlzsoyuS1OZY3q0stKQI6kGXypE3iWWJ1vo-e5Hr347kGSHUL_DtyjN6UIFX6QtmcUcgPh5FDm8dEK1ur8fIkzLLPkpNW2e8iA9wjw0Y/s1024/photo_2026-07-10_15-30-37%20(2).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ដែលដកស្រង់ប្រភពពីក្រសួងការងារហ្វីលីពីន ការដំឡើងដំណាក់កាលទី១ នេះ នឹងផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋធ្វើការនៅទីក្រុងម៉ានីល ជាង ១.១លាននាក់។ ក្រោយការកែសម្រួលនេះ ប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃនឹងកើនឡើងដូចជា៖

-វិស័យក្រៅកសិកម្ម: កើនឡើងដល់ ៧៨០ប៉េសូ (ប្រហែល ១២.៦៩ដុល្លារអាមេរិក/ថ្ងៃ)
-វិស័យកសិកម្ម សេវាកម្ម និងផលិតកម្ម: កើនឡើងដល់ ៧៤៣ប៉េសូ (ប្រហែល ១២.០៩ដុល្លារអាមេរិក/ថ្ងៃ)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEujlIaq6JNS-M-iXNJXseLWG3a3DzAqiXmeNZ05DtiZiTYnomYEinpmqyCRt6PJ0h8dSWGIUzrOkryFcnAzRQ6AePM2B5R1xAzL94tfOWI-giHfsDpq5YkwseH1kX53ruP7ZgsPJvqKgzIa2KEDsMJrNt2RpHq8K_F5cm6pPgOLeC1dInKeRac0FgTs0/s1280/photo_2026-07-10_15-30-37%20(3).jpg

ការសម្រេចចិត្តដ៏សំខាន់នេះ ធ្វើឡើងស្របពេលដែលតម្លៃប្រេងឥន្ធនៈ និងទំនិញប្រើប្រាស់ទូទៅនៅក្នុងប្រទេសហ្វីលីពីន បានហក់ឡើងខ្ពស់ជាបន្តបន្ទាប់តាំងពីខែមីនា កន្លងទៅ។ វិបត្តិនេះបណ្តាលមកពីឥទ្ធិពលនៃជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតំបន់មជ្ឈិមបូព៌ា ដែលបានរុញច្រានអតិផរណាក្នុងប្រទេសហ្វីលីពីនឱ្យកើនឡើងយ៉ាងគំហុក និងធ្វើឱ្យកម្លាំងទិញរបស់ពលរដ្ឋធ្លាក់ចុះយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgivokM8JYsMHjT-JSIprn7lVWPe8lBm8n4w_9E-nvyyvofcLoj4t2_IEzuPXfAJ72nNTkBcs-Au5TJPAXkgnzkZ3RltZLIm5x6AnKVGF2jk9dwK2yHt_DgvHreI7mEEbAEg61I13hXKQ4lG0XyV4pDfDgRM9ww1Xfxs5xuRLrMIF8LFDTaTAqe-gFplbA/s1180/photo_2026-07-10_15-30-37.jpg

ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាគណៈកម្មាធិការប្រាក់ឈ្នួលអះអាងថា នេះជាការដំឡើងក្នុងចំនួនច្រើនមិនធ្លាប់មានពីមុនមក​ ក៏សហភាពសហជីពកម្មករហ្វីលីពីនហាក់មិនពេញចិត្តនឹងការបែងចែកជា ២ដំណាក់កាលនេះឡើយ។ ភាគីសហជីពបានគូសបញ្ជាក់ថា ចំនួនទឹកប្រាក់ដែលបានដំឡើងនេះ នៅតែតិចតួចពេក និងមិនទាន់អាចទប់ទល់នឹងការចំណាយប្រចាំថ្ងៃជាក់ស្តែងបាននៅឡើយទេ៕